ពិព័រណ៍ Cambodia International Machinery Fair (CIMIF 2026) និង Cambodia International Textile & Garment Industry Fair(CTG 2026) គឺជាព្រឹត្តិការណ៍ពាណិជ្ជកម្មកម្រិតអន្តរជាតិដ៏ធំមួយនៅកម្ពុជា។ ព្រឹត្តិការណ៍ដែលរៀបចំឡើងរួមគ្នានេះ ដើរតួជាវេទិកាឧស្សាហកម្មដ៏សំខាន់ក្នុងការតភ្ជាប់ទំនាក់ទំនងដោយផ្ទាល់រវាងអ្នកផ្គត់ផ្គង់បច្ចេកវិទ្យាកម្រិតសកលលោក ជាមួយម្ចាស់រោងចក្រ អ្នកវិនិយោគក្នុងស្រុក ដើម្បីជំរុញការធ្វើឌីជីថលភាវូបនីយកម្ម និងការធ្វើទំនើបកម្មសង្វាក់ផលិតកម្មឱ្យស្របទៅនឹងការរីកចម្រើនយ៉ាងរហ័សនៃវិស័យឧស្សាហកម្មនៅកម្ពុជា ។
១. ព័ត៌មានទូទៅ
- កាលបរិច្ឆេទ និងម៉ោង៖ ថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦
- ម៉ោងបើកដំណើរការ៖ ០៩:០០ ព្រឹក ដល់ ០៥:០០ ល្ងាច (ថ្ងៃចុងក្រោយបិទត្រឹមម៉ោង ០៣:០០ រសៀល)
- ទីតាំង៖ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ
- លក្ខខណ្ឌនៃការចូលរួម៖ បើកជូនសម្រាប់តែអ្នកជំនួញ និងអ្នកពាណិជ្ជកម្មប៉ុណ្ណោះ (Trade visitors only) ដោយពុំមានគិតថ្លៃឡើយ (កុមារអាយុក្រោម ១៦ឆ្នាំ មិនត្រូវបានអនុញ្ញាតឱ្យចូលរួមឡើយ)។
២. ភ្នាក់ងាររៀបចំ
- ក្រុមហ៊ុនរៀបចំ ៖ Yorkers Trade & Marketing Service Co., Ltd.
- សហការរៀបចំ ៖
- សម្រាប់ CTG 2026៖ សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC)
- សម្រាប់ CIMIF 2026៖ សភាពាណិជ្ជកម្មកម្ពុជា (CCC)
៣. វិស័យផ្តោតសំខាន់
ពិព័រណ៍នេះត្រូវបានបែងចែកជាពីរកម្មវិធីធំៗដែលបំពេញឱ្យគ្នាទៅវិញទៅមក៖
- CIMIF 2026 (រួមដំណើរការជាមួយ Cambodia PLASPRINT PACK)៖ ផ្តោតលើម៉ាស៊ីនឧស្សាហកម្មធំៗ រួមមាន៖
- គ្រឿងបន្លាស់រថយន្ត៖ គ្រឿងអេឡិចត្រូនិក និងឧបករណ៍ជួសជុលថែទាំរថយន្ត ។
- ផ្លាស្ទិក កៅស៊ូ ការបោះពុម្ព និងការវេចខ្ចប់៖ ម៉ាស៊ីនវេចខ្ចប់ ម៉ាស៊ីនបោះពុម្ព និងវត្ថុធាតុដើម ។
- ឧបករណ៍ជាង និងគ្រឿងម៉ាស៊ីនស្វ័យប្រវត្តកម្ម៖ ម៉ាស៊ីនកាត់លោហៈ (Machine Tool), ប្រព័ន្ធរ៉ូបូត (Robotics) និងប្រព័ន្ធអគ្គិសនី ។
- បច្ចេកវិទ្យាកសិកម្ម៖ គ្រឿងយន្តកសិកម្ម ជី និងប្រព័ន្ធគ្រប់គ្រងទឹក។
- CTG 2026 ៖ ផ្តោតលើវិស័យកាត់ដេរ និងវាយនភណ្ឌ ឈានចូលខួបលើកទី១០ ៖
- ម៉ាស៊ីនវាយនភណ្ឌ៖ ម៉ាស៊ីនវិលអំបោះ, ម៉ាស៊ីនត្បាញ, ម៉ាស៊ីនបោកគក់-ជ្រលក់ពណ៌ និងម៉ាស៊ីនប៉ាក់ ។
- ម៉ាស៊ីនកាត់ដេរ និងស្បែកជើង៖ ម៉ាស៊ីនដេរ និងគ្រឿងបន្លាស់, ម៉ាស៊ីនកែច្នៃស្បែក និងម៉ាស៊ីនផលិតស្បែកជើង ។
- ផ្នែក CitaTex៖ ប្រមូលផ្តុំដោយប្រភេទក្រណាត់គ្រប់ប្រភេទ (កប្បាស, សូត្រ, រោមសត្វ) រួមទាំងឡេវ, ខ្សែរ៉ូត និងប្រព័ន្ធស្លាកសញ្ញា ។
៤. ព័ត៌មានទំនាក់ទំនងសម្រាប់ចុះឈ្មោះ
- តំណាងនៅតៃវ៉ាន់ (Chan Chao International Co., Ltd.)៖
- ផ្នែក CTG 2026៖ Mr. Neal Chen (ext. 202) / Ms. Hannah Chou (ext. 183) | អ៊ីមែល៖ textile@chanchao.com.tw
- ផ្នែក CIMIF 2026៖ Mr. Akai Lin (ext. 176) | អ៊ីមែល៖ akai@chanchao.com.tw
- តំណាងនៅកម្ពុជា (Twin Goat Exhibition & Trading Co., Ltd.)៖
- លោក យិន សុផា (nicolas@twingoat.com) / កញ្ញា លីម សុធា (sothea@twingoat.com) | ទូរសព្ទ៖ +855 (0) 77 937 973
