បណ្ដាញសង្គម

ពិព័រណ៍អាពាហ៍ពិពាហ៍ ២០២៦

ព្រឹត្តិការណ៍ពិព័រណ៍អាពាហ៍ពិពាហ៍ប្រចាំឆ្នាំនៅកម្ពុជា «The Wedding Fair» នឹងត្រូវប្រារព្ធឡើងក្នុងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៦ ខាងមុខនេះ នាមជ្ឈមណ្ឌល ឌឹ ព្រីមៀ សេនសុខ (The Premier Centre Sen Sok) រាជធានីភ្នំពេញ។ ព្រឹត្តិការណ៍ខ្នាតយក្សនេះ នឹងប្រមូលផ្តុំទៅដោយអាជីវកម្ម និងអ្នកផ្គត់ផ្គង់សេវាកម្មអាពាហ៍ពិពាហ៍រាប់រយក្រុមហ៊ុន ព្រមទាំងមានការបង្ហាញពីទម្រង់វប្បធម៌ខ្មែរយ៉ាងសម្បូរបែប។


១. សេចក្តីលម្អិតនៃព្រឹត្តិការណ៍ 

  • កាលបរិច្ឆេទ៖ ថ្ងៃទី ២៤-២៥-២៦ ខែកក្កដា ឆ្នាំ ២០២៦ (រយៈពេល ៣ថ្ងៃ)

  • ទីតាំង៖ មជ្ឈមណ្ឌល ឌឹ ព្រីមៀ សេនសុខ (The Premier Centre Sen Sok)

  • លក្ខខណ្ឌនៃការចូលរួម៖ បើកជូនសាធារណជនចូលទស្សនាដោយសេរី និងពុំមានគិតថ្លៃឡើយ (FREE Admission)


២. កម្មវិធី 

  • ការតាំងបង្ហាញម្ហូបអាហារ និងភេសជ្ជៈ៖ ការដាក់តាំងបង្ហាញ និងជម្រើសមុខម្ហូបអាពាហ៍ពិពាហ៍បែបប្រពៃណី និងទំនើប រួមទាំងអាហារសម្រន់ខ្មែរជាង ១០០ ប្រភេទ

  • ការផ្សព្វផ្សាយ និងអភិរក្សវប្បធម៌៖ ការដាក់តាំងបង្ហាញសម្លៀកបំពាក់រៀបការបុរាណ-សម័យ គំនូរ ពិធីរបាំប្រពៃណី និងការសម្តែងសិល្បៈផ្សេងៗដែលឆ្លុះបញ្ចាំងពីទម្រង់ទំនៀមទម្លាប់អាពាហ៍ពិពាហ៍ខ្មែរដ៏រៀបរយ។

  • កម្មវិធីកម្សាន្ត និងការប្រគំតន្ត្រី៖ ការចូលរួមសម្តែង និងបង្កើតបរិយាកាសរីករាយពីសំណាក់តារាចម្រៀងល្បីៗប្រចាំប្រទេស។


៣. ព័ត៌មានទំនាក់ទំនងសម្រាប់ចុះឈ្មោះជួលស្តង់ 

  • លេខទូរស័ព្ទទំនាក់ទំនង (មជ្ឈមណ្ឌល សែនសុខ)៖ 087 888 355 / 017 888 355

  • ទំព័រហ្វេសប៊ុកផ្លូវការ៖ The Premier Centre Sen Sok

  • ទីតាំងផែនទី៖ ផ្លូវ ១០០៣, សង្កាត់ភ្នំពេញថ្មី, ខណ្ឌសែនសុខ (ជិតផ្សារទំនើប Aeon Mall 2)

ពិព័រណ៍អាពាហ៍ពិពាហ៍ ២០២៦

សង្ខេបពិព័រណ៍៖

  • កាលបរិច្ឆេទ ២៤ - ២៥ កក្កដា ២០២៦
  • រយៈពេលពិព័រណ៍ ២ ថ្ងៃ
  • ប្រភេទពិព័រណ៍ ពិព័រណ៍ក្នុងប្រទេស
  • ទំនាក់ទំនង ១២៦៦
  • ទីតាំង : មជ្ឈមណ្ឌល ឌឹ ព្រីមៀ សេនសុខ