ពិព័រណ៍អន្តរជាតិអាល់ហ្សេលើកទី៥៧
ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ លោក-លោកស្រី ជាពាណិជ្ជករ និងសាធារណជនទូទៅឱ្យបានជ្រាបថា សាធារណរដ្ឋអាល់ហ្សេរី នឹងរៀបចំ«ពិព័រណ៍អន្តរជាតិអាល់ហ្សេលើកទី៥៧ (The 57th Algiers International Fair)» ពីថ្ងៃទី២២-២៧ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងអាល់ហ្សេ ប្រទេសអាល់ហ្សេរី។ ពិព័រណ៍នេះគឺជាព្រឹត្តិការណ៍សេដ្ឋកិច្ច និងពាណិជ្ជកម្មនៃប្រទេសអាល់ហ្សេរីប្រមូលផ្តុំដោយក្រុមហ៊ុនជាតិ និងអន្តរជាតិឈានមុខគ្រប់វិស័យ រួមមាន ពាណិជ្ជកម្ម សេវាកម្ម បច្ចេកវិទ្យា កសិ-ចំណីអាហារ និងថាមពល។ ព្រឹត្តិការណ៍នេះ នឹងផ្តល់នូវមូលដ្ឋានដ៏ទំនើប និងស៊ីជម្រៅសម្រាប់ការផ្លាស់ប្តូរធុរកិច្ច ដៃគូយុទ្ធសាស្ត្រ និងកាលានុវត្តភាពកំណើន។
