ពិព័រណ៍ The 9th China-Eurasia Expo
ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ លោក-លោកស្រី ជាពាណិជ្ជករ និងសាធារណជនទូទៅឱ្យបានជ្រាបថា លេខាធិការដ្ឋាន China-Eurasia នឹងរៀបចំពិព័រណ៍ «The 9th China-Eurasia Expo» ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៥-២៩ ខែមិថុនា ឆ្នាំ២០២៦ នៅខេត្តស៊ីនជាំង សាធារណរដ្ឋប្រជាមានិតចិន។ ព្រឹត្តិការណ៍នេះនឹងបង្ហាញពីសមិទ្ធផល ផលិតផល បច្ចេកវិទ្យា និងសេវាកម្មថ្មីៗក្នុងការអភិវឌ្ឍខ្សែច្រវ៉ាក់ឧស្សាហកម្មពីតំបន់អាស៊ី-អឺរ៉ុប។ ពិព័រណ៍នេះក៏នឹងលើកកម្ពស់ការ
វិនិយោគ និងពាណិជ្ជកម្ម ព្រមទាំងមានរៀបចំសកម្មភាពគាំទ្រសំខាន់ៗមួយចំនួនក្នុងអំឡុងពេលពិព័រណ៍ ដើម្បីសម្រួលដល់ការផ្គូផ្គងរវាងខ្សែច្រវ៉ាក់ឧស្សាហកម្មក្នុងស្រុក និងអន្តរជាតិ និងបង្កើតកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងប្រទេសចិន និងបណ្តាប្រទេសអាស៊ី-អឺរ៉ុប។ ព្រឹត្តិការណ៍ពិព័រណ៍នេះ នឹងផ្តល់ឱកាសជូនធុរជនកម្ពុជាក្នុងការស្វែងរកដៃគូធុរកិច្ចចិន និងបណ្តាប្រទេសអាស៊ី-អឺរ៉ុបផងដែរ។
