ពិព័រណ៍ BHARAT TEX 2026
ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ លោក-
លោកស្រី ជាពាណិជ្ជករ និងសាធារណជនទូទៅឱ្យបានជ្រាបថា ក្រុមប្រឹក្សាជំរុញការនាំចេញវាយនភណ្ឌឥណ្ឌា គាំទ្រដោយក្រសួងវាយនភណ្ឌនៃរដ្ឋាភិបាលឥណ្ឌា នឹងរៀបចំពិព័រណ៍ “BHARAT TEX 2026” ពីថ្ងៃទី១៤-១៧ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងញូវដែលី ប្រទេសឥណ្ឌា។ ព្រឹត្តិការណ៍ពិព័រណ៍នេះផ្តោតសំខាន់លើវត្ថុធាតុដើមវាយនភណ្ឌ, អំបោះ, សម្ភារៈប្រើប្រាស់ក្នុងផ្ទះធ្វើពីក្រណាត់, វាយនភណ្ឌបច្ចេកទេស, សម្លៀកបំពាក់និងម៉ូដ, ម៉ាស៊ីននិងគ្រឿងបរិក្ខារ, សារធាតុពណ៌និងសារធាតុគីមី, វាយនភណ្ឌប្រកបដោយនិរន្តរភាព, និងសម្លៀកបំពាក់បន្ទាប់បន្សំបម្រើឱ្យវិស័យវាយនភណ្ឌ។ ចំពោះអ្នកបញ្ជាទិញ និងអ្នកនាំចូល គណៈកម្មការរៀបចំពិព័រណ៍ នឹងផ្តល់ជូនការស្នាក់នៅរយៈពេល ៣យប់ ការធ្វើដំណើរទៅ-មក ពីព្រលានយន្តហោះទៅសណ្ឋាគារ ការធ្វើដំណើរទៅ-មកពីសណ្ឋាគារទៅទីកន្លែងតាំងពិព័រណ៍ និងការអញ្ជើញចូលរួមកម្មវិធីសំខាន់ៗនៃព្រឹត្តិការណ៍ពិព័រណ៍។
