ព្រឹត្តិការណ៍ Vibrant Goa Global Expo and Summit 2026
ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ លោក-លោកស្រី ជាពាណិជ្ជករ និងសាធារណជនទូទៅឱ្យបានជ្រាបថាមូលនិធិ Vibrant Goa Foundation នឹងរៀបចំព្រឹត្តិការណ៍ «Vibrant Goa Global Expo and Summit 2026» ពីថ្ងៃទី២៩-៣១ ខែតុលា ឆ្នាំ២០២៦ នៅ Goa ប្រទេសឥណ្ឌា។ កិច្ចប្រជុំកំពូលនិងពិព័រណ៍អន្តរជាតិនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីផ្គូផ្គងអាជីវកម្មផ្តោតលើការវិនិយោគប្រកបដោយនវានុវត្តន៍ និងវេទិកាបណ្តាញទំនាក់ទំនងអាជីវកម្មដើម្បីជួយឱ្យអាជីវកម្មអាចពង្រីកខ្លួនទៅកាន់ទីផ្សារអន្តរជាតិ និងកសាងភាពជាដៃគូប្រកបដោយចីរភាព។ ព្រឹត្តិការណ៍នេះផ្តោតលើការច្នៃប្រឌិត និងបច្ចេកវិទ្យាថ្មីៗ ការចែករំលែកចំណេះដឹង ការបង្កើតបណ្ដាញតភ្ជាប់ទីផ្សារអន្តរជាតិសម្រាប់ឱកាសវិនិយោគថ្មីៗ។
