ព្រឹត្តិការណ៍ដែលនឹងមកដល់
អំពី «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៨» (CTExpo)
«ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា» (CTExpo) លើកទី១៨ នឹងត្រូវរៀបចំចាប់ពីថ្ងៃទី៤-៧ ខែធ្នូ ឆ្នាំ២០២៥ នៅសាលសន្និបាត ភីអេច ហ្គ្រេនហល បុរីប៉ងហួតបឹងស្នោ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ក្រោមមូលបទ «យុគសម័យថ្មីនៃពាណិជ្ជកម្ម ២.០»។ ក្រសួងពាណិជ្ជកម្ម គ្រោងគោរពអញ្ជើញ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្តល់កិត្តិយសអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសម្ពោធពិព័រណ៍ ព្រមទាំងគ្រោងអញ្ជើញ ឯកឧត្តម-លោកជំទាវ តំណាងក្រសួង-ស្ថាប័ន អង្គទូតនានាប្រចាំព្រះរាជាណាចក្រកម្ពុជា ដៃគូអភិវឌ្ឍន៍ សមាគមធុរកិច្ចនៅកម្ពុជា តំណាងក្រុមហ៊ុន សហគ្រាស និងវិស័យឯកជនពាក់ព័ន្ធ សរុបប្រមាណ៥០០នាក់។





