អំពីយើង
«ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា» (CTExpo)
«ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា» (CTExpo) គឺជាព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្រិតអន្តរជាតិដ៏ធំមួយប្រចាំឆ្នាំ ដែលរៀបចំក្រសួងពាណិជ្ជកម្ម ដើម្បីបង្ហាញអំពីសក្តានុពលសេដ្ឋកិច្ច-ពាណិជ្ជកម្មរបស់កម្ពុជា ដែលមានការរីកចម្រើនឥតឈប់ឈរ, ផ្សព្វផ្សាយអំពីកាលានុវត្តភាព និងជំរុញលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និងវិនិយោគ, លើកម្ពស់តួនាទីរបស់វិស័យឯកជន, ផ្សារភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិ, និងបង្កើនភាពជាដៃគូរធុរកិច្ចក្នុងការជំរុញនាំចេញ-នាំចូលទំនិញ និងសេវាកម្ម ជាមួយភាគីពាក់ព័ន្ធទាំងក្នុងនិងក្រៅប្រទេស។ ពិព័រណ៍នេះ ដើមឡើយមានឈ្មោះថា «ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល (CIEGE)» ដែលចាប់តាំងពីឆ្នាំ២០០៦មក ត្រូវបានរៀបចំឡើងទទួលបានជោគជ័យចំនួន១៧លើក។ ការផ្លាស់ប្តូរឈ្មោះមកជាពិព័រណ៍ «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា» (CTExpo) នាឆ្នាំ២០២៤ ក្នុងគោលបំណងធ្វើឱ្យឈ្មោះពិព័រណ៍នេះកាន់តែមានភាពសាមញ្ញ ងាយស្រួលចងចាំ ឆ្លុះបញ្ចាំងពីគោលគំនិតនៃឧត្តមភាព និងប្រកបដោយភាពទាក់ទាញក្នុងទីផ្សារសម័យថ្មី ដែលមានភាពរស់រវើក និងការយកចិត្តទុកដាក់ទៅលើគុណភាពនិងភាពច្នៃប្រឌិតខ្ពស់ ។

