ការកម្សាន្ត និងសម្តែង
ក្នុងកំឡុង “ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា” ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣-១៦ ខែធ្នូ ឆ្នាំ២០២៤ គណៈកម្មការរៀបចំកម្មវិធីក៏បានបញ្ជូលនូវកម្មវិធីកម្សាន្តអមមួយចំនួនបន្ថែមទៀតក្នុងគោលបំណងបង្កើតឱ្យមានភាពសប្បាយរីករាយជូនដល់អ្នកទស្សនាពិព័រណ៍ ក៏ដូចជាអាជីវករដែលបានរៀបចំដាក់តាំងផលិផលតាំងពិព័រណ៍ផង។ នៅក្នុងនោះផងដែរ ការរៀបចំកម្មវិធីកម្សាន្តនេះក៏បានលើកយកនូវការសម្តែងរបាំនានា ក្នុងគោលបំណងលើកស្ទួយរបាំខ្មែរ និងការចូលរួមថែរក្សាសម្បត្តិវប្បធម៍ជាតិផងដែរ។ កម្មវិធីកម្សាន្ត ការប្រគុំតន្ត្រី និងការសម្តែងសិល្បៈនេះរួមមាន៖
- កម្មវិធី “ចែករំលែក និងពិភាក្សាពីបទពិសោធន៍នៃអាជីវកម្មពីម្ចាស់ស្តង់ពិព័រណ៍”
- កម្មវិធី Live ផ្ទាល់ពីអ្នកតំណាងម្ចាស់ស្តង់ពិព័រណ៍នីមួយៗ លើផលិតផលនិងសេវាកម្ម
- ការសម្តែង “របាំព្រះថោងនាងនាគ” “របាំក្រម៉ា” “របាំបួងសួង” “របាំរស្មីដួងច័ន្ទ” “របាំប្រពៃណីទៀនក្រមួនចំបក់” និង “របាំប្រពៃណីសស្ត្រាស្លឹករឹត”
- សកម្មភាពពិពណ៌នាតាមស្តង់អាជីវករ និងកិច្ចសម្ភាសន៍ពីចំណាប់អារម្មណ៍អ្នកចូលរួមពិព័រណ៍
- សកម្មភាពរាំស្តុប (Dance Cam)
- ការ Live ផ្ទាល់កម្មវិធី “ដើរម៉ូត Cartenz Tactical Fashion Show”
- ការសម្តែងសិល្បៈចម្រៀងពីក្រុមយុវជនស្ម័គ្រចិត្ត
- ការ Live ផ្ទាល់ “ការសម្តែងសិល្បៈតន្រ្តីសម័យ”
- ការលេងហ្គេមសួរសំណួរសប្បាយៗ និងចំណាប់អារម្មណ៍អ្នកចូលរួមពិព័រណ៍
- ការ Live ផ្ទាល់ពីកម្មវិធីទស្សនីយភាពយីកេ “រឿងសម្លាញ់ ២នាក់”
- កម្មវិធី រាំលេងកម្សាន្ត







