តាមដាន យើង

វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី១

ទំព័រដើម - វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី១
វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី១

វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី១

នារសៀលថ្ងៃអាទិត្យ ទី១៥ ខែធ្នូ ឆ្នាំ២០២៤ នៅសាលសន្និសីទភីអេចហ្ក្រេនហល បុរីប៉េងហួតបឹងស្នោ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីថ្លែងសុន្ទរកថាក្នុងជំនួបពាណិជ្ជកម្ម ស្តីពី “ការអភិវឌ្ឍទីផ្សារផលិតផលសក្តានុពលកម្ពុជា” ដែលជាព្រឹត្តិការណ៍អមក្នុងកំឡុង «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា» ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣-១៦ ខែធ្នូ ឆ្នាំ២០២៤។ ជំនួបពាណិជ្ជកម្មនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង៖ ១-ជួយសម្របសម្រួលដល់ផលិតករ និងពាណិជ្ជករក្នុងការស្វែងរកដៃគូពាណិជ្ជកម្ម ២-ស្វែងរក និងពង្រីកទីផ្សារ ជូនផលិតករ និងពាណិជ្ជករក្នុងស្រុក និង៣-ផ្សព្វផ្សាយ និងជំរុញការនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិ ដែលផ្តល់ឱកាសជូន អាជីវករ សិប្បករ និងផលិតករខ្មែរ ក្នុងការជួបពិភាក្សារផ្ទាល់ជាមួយ អ្នកចែកចាយ អ្នកទទួលទិញ និងអ្នកប្រើប្រាស់។

ក្នុងឱកាសនោះ ក៏មានការចែករំលែកបទពិសោធពីវាគ្មិន ពីក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនកម្ពុជា ផ្តោតទៅលើការអភិវឌ្ឍផលិតផលសក្តានុពលខ្មែរ អមដោយការតាំងបង្ហាញផលិតផលកម្ពុជាជាច្រើនមុខ រួមមាន អង្ករ ស្វាយចន្ទី ម្រេច ស្វាយ ចេកអំបូងលឿង មៀនប៉ៃលិន ដំឡូងមី ទឹកឃ្មុំ អំបិល ដូង និងផលិតផលចម្រុះជាច្រើនមុខ។

footer-bg