កម្មវិធីបើកសម្ពោធ «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា» លើកទី១៧
នាព្រឹកថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០២៤ នៅសាលសន្និសីទនៃមជ្ឈមណ្ឌលភីអេចហ្ក្រេនហល បុរីប៉េងហួតបឹងស្នោ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមថ្លែងសុន្ទរកថា ក្នុង “វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី១” ក្រោមមូលបទ “ផលិតផលកម្ពុជា ឆ្ពោះទៅកាន់ពាណិជ្ជកម្មសកល” ដែលជាព្រឹត្តិការណ៍អមក្នុងកំឡុង “ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា” ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣-១៦ ខែធ្នូ ឆ្នាំ២០២៤។ ព្រឹត្តិការណ៍នេះក៏មានការអញ្ជើញចូលរួមថ្លែងសុន្ទរកថាគន្លឹះពី ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុបប្រចាំកម្ពុជា ផងដែរ។ “វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី១” ត្រូវបានរៀបចំឡើងក្នុងគោលបំណង៖
- លើកកម្ពស់ការអភិវឌ្ឍពាណិជ្ជកម្មឌីជីថលកម្ពុជា (ទាំងក្របខណ្ឌគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងអក្ខរកម្មឌីជីថល)
- ការធ្វើពិពិធកម្មទីផ្សារសម្រាប់ផលិតផលក្នុងស្រុក/ផលិតផលកម្ពុជា (Cambodia made products) ពិសេសការជំរុញការនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារសកល (Cambodia2Global) តាមរយៈថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ឬបច្ចេកវិទ្យាឌីជីថល
- ការពង្រឹងសមត្ថភាព និងការចូលរួមរបស់វិស័យឯកជន និងភាគីពាក់ព័ន្ធ ក្នុងការអភិវឌ្ឍពាណិជ្ជកម្មឌីជីថលកម្ពុជា។ នៅក្នុងវេទិកា ក៏មានរៀបចំនូវកិច្ចពិភាក្សា ដែលមានវាគ្មិនចូលរួមពីតំណាងរដ្ឋាភិបាល អង្គការអន្តរជាតិ និងក្រុមហ៊ុនល្បីៗ លើប្រធានបទសំខាន់ៗដូចជា ពាណិជ្ជកម្មឌីជីថល, រាជរដ្ឋាភិបាលឌីជីថល, បញ្ញាសិប្បនិម្មិត, កិច្ចការពារអ្នកប្រើប្រាស់ និងសញ្ញាសម្គាល់ការជឿទុកចិត្តសម្រាប់ពាណិជ្ជកម្មអេឡិចត្រូនិកកម្ពុជា, ការការពារទិន្នន័យនិងឯកជនភាព និងប្រធានបទពាក់ព័ន្ធសំខាន់ៗមួយចំនួនទៀត ព្រមទាំងកិច្ចពិភាក្សារបស់យុវជនអំពីអនាគតនៃ AI ក្នុងពាណិជ្ជកម្មឌីជីថល នៅកម្ពុជា និងការរៀបចំពិព័រណ៍អនឡាញតាំងបង្ហាញនូវផលិតផលខ្មែរជាច្រើន តាមរយៈថ្នាលបច្ចេកវិទ្យាឌីជីថល CambodiaTrade.com ផងដែរ។
នៅក្នុងវេទិកា ក៏មានរៀបចំនូវកិច្ចពិភាក្សា ដែលមានវាគ្មិនចូលរួមពីតំណាងរដ្ឋាភិបាល អង្គការអន្តរជាតិ និងក្រុមហ៊ុនល្បីៗ លើប្រធានបទសំខាន់ៗដូចជា ពាណិជ្ជកម្មឌីជីថល, រាជរដ្ឋាភិបាលឌីជីថល, បញ្ញាសិប្បនិម្មិត, កិច្ចការពារអ្នកប្រើប្រាស់ និងសញ្ញាសម្គាល់ការជឿទុកចិត្តសម្រាប់ពាណិជ្ជកម្មអេឡិចត្រូនិកកម្ពុជា, ការការពារទិន្នន័យនិងឯកជនភាព និងប្រធានបទពាក់ព័ន្ធសំខាន់ៗមួយចំនួនទៀត ព្រមទាំងកិច្ចពិភាក្សារបស់យុវជនអំពីអនាគតនៃ AI ក្នុងពាណិជ្ជកម្មឌីជីថល នៅកម្ពុជា និងការរៀបចំពិព័រណ៍អនឡាញតាំងបង្ហាញនូវផលិតផលខ្មែរជាច្រើន តាមរយៈថ្នាលបច្ចេកវិទ្យាឌីជីថល CambodiaTrade.com ផងដែរ។







