តាមដាន យើង

វេទិកាស្តីពីវិស័យនាំចេញកម្ពុជា

ទំព័រដើម - វេទិកាស្តីពីវិស័យនាំចេញកម្ពុជា
វេទិកាស្តីពីវិស័យនាំចេញកម្ពុជា

វេទិកាស្តីពីវិស័យនាំចេញកម្ពុជា

នាព្រឹកថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ២០២៤ នៅសាលសន្និបាត ហ្រ្គេនហល បុរីប៉េងហួត បឹងស្នោ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមថ្លែងសុន្ទកថាក្នុងវេទិកាស្តីពីវិស័យនាំចេញកម្ពុជា ដែលជាព្រឹត្តិការណ៍អមមួយនៃពិព័រណ៌ពាណិជ្ជកម្មកម្ពុជា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម និងក្រសួង-ស្ថាប័នពាក់ព័ន្ធ រួមមាន៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនាវានុវត្តន៍ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រសួងសាធារណការ និងដឹកជញ្ជូន ធនាគារជាតិនៃកម្ពុជា អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដៃគូអភិវឌ្ឍន៍ សហព័ន្ធ និងសមាគម ក្រុមហ៊ុនជាតិ-អន្តរជាតិ ជាច្រើនរូប។

  1. កិច្ចពិភាក្សាស្តីពី តួនាទីរបស់រាជរដ្ឋាភិបាលក្នុងការជំរុញការនាំចេញ៖ គោលនយោបាយ និងយន្តការសំខាន់ៗ របស់ក្រសួង និងស្ថាប័នពាក់ព័ន្ធ
  2. កិច្ចពិភាក្សាស្តីពី តួនាទីនៃវិស័យធនាគារ និងភស្តុភារកម្មនៅក្នុងការប្រកួតប្រជែងនាំចេញ
  3. កិច្ចពិភាក្សាស្តីពី ការបង្កើនសិទ្ធអំណាចដល់អ្នកនាំចេញកម្ពុជា៖ ការទទួលបានហិរញ្ញប្បទាន និងយុទ្ធសាស្ត្រក្នុងការចូលទៅកាន់ទីផ្សារអន្តរជាតិ។
  4. បទបង្ហាញស្តីពី ការចូលទីកាន់ទីផ្សារចក្រភពអង់គ្លេស៖ អនុលោមភាពផ្លូវច្បាប់
  5. បទបង្ហាញស្តីពី ការយល់ដឹងពីទីផ្សារ៖ គន្លឹះក្នុងការចូលទៅកាន់ទីផ្សារអូស្ត្រាលី និងសហភាពអឺរ៉ុប
  6. កិច្ចពិភាក្សាស្តីពី ការជំនះលើឧបសគ្គក្នុងការនាំចេញ
  7. បទបង្ហាញស្តីពី ទិដ្ឋភាពទូទៅនៃ “Concept of Export Lab”

វេទិកានេះ បានរៀបចំឡើងដោយក្រុមការងារជំរុញការនាំចេញនៃក្រសួងពាណិជ្ជកម្ម ក្នុងគោលបំណងលើកកម្ពស់ការនាំចេញផលិតផលកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ដោយផ្តោតសំខាន់លើចក្ខុវិស័យថ្មីៗនៃការនាំចេញ ការអភិវឌ្ឍន៍នៃវិស័យពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា ក៏ដូចជាផ្តល់ឱកាសដល់អ្នកចូលរួមឱ្យទទួលបានចំណេះដឹង និងផ្សាភ្ជាប់ទំនាក់ទំនងជាមួយដៃគូជាតិ-អន្តរជាតិ ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការ និងលើកស្ទួយផលិតផលកម្ពុជានៅលើទីផ្សារសកល ក៏ដូចជាស្វែងរកឱកាសថ្មីៗក្នុងការកែច្នៃផលិតផលកសិកម្ម និងបន្ថែមគុណតម្លៃសម្រាប់ការនាំចេញ។

វេទិកាស្តីពីវិស័យនាំចេញកម្ពុជា
វេទិកាស្តីពីវិស័យនាំចេញកម្ពុជា
វេទិកាស្តីពីវិស័យនាំចេញកម្ពុជា
វេទិកាស្តីពីវិស័យនាំចេញកម្ពុជា
វេទិកាស្តីពីវិស័យនាំចេញកម្ពុជា
វេទិកាស្តីពីវិស័យនាំចេញកម្ពុជា
វេទិកាស្តីពីវិស័យនាំចេញកម្ពុជា
វេទិកាស្តីពីវិស័យនាំចេញកម្ពុជា
វេទិកាស្តីពីវិស័យនាំចេញកម្ពុជា
វេទិកាស្តីពីវិស័យនាំចេញកម្ពុជា
វេទិកាស្តីពីវិស័យនាំចេញកម្ពុជា
វេទិកាស្តីពីវិស័យនាំចេញកម្ពុជា
វេទិកាស្តីពីវិស័យនាំចេញកម្ពុជា
វេទិកាស្តីពីវិស័យនាំចេញកម្ពុជា
វេទិកាស្តីពីវិស័យនាំចេញកម្ពុជា
វេទិកាស្តីពីវិស័យនាំចេញកម្ពុជា
វេទិកាស្តីពីវិស័យនាំចេញកម្ពុជា
វេទិកាស្តីពីវិស័យនាំចេញកម្ពុជា
វេទិកាស្តីពីវិស័យនាំចេញកម្ពុជា
វេទិកាស្តីពីវិស័យនាំចេញកម្ពុជា
វេទិកាស្តីពីវិស័យនាំចេញកម្ពុជា
វេទិកាស្តីពីវិស័យនាំចេញកម្ពុជា
វេទិកាស្តីពីវិស័យនាំចេញកម្ពុជា
វេទិកាស្តីពីវិស័យនាំចេញកម្ពុជា
វេទិកាស្តីពីវិស័យនាំចេញកម្ពុជា
វេទិកាស្តីពីវិស័យនាំចេញកម្ពុជា
វេទិកាស្តីពីវិស័យនាំចេញកម្ពុជា
វេទិកាស្តីពីវិស័យនាំចេញកម្ពុជា
វេទិកាស្តីពីវិស័យនាំចេញកម្ពុជា
footer-bg