បណ្ដាញសង្គម

ASEAN Panorama 2026

ASEAN Panorama 2026 គឺជាគម្រោងយុទ្ធសាស្ត្ររៀបចំដោយ មជ្ឈមណ្ឌលអាស៊ាន-កូរ៉េ (ASEAN-Korea Centre - AKC) ក្នុងគោលបំណងលើកកម្ពស់ផលិតផលអាស៊ាន និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងអាស៊ាន និងសាធារណរដ្ឋកូរ៉េ។ សម្រាប់កម្ពុជា ព្រឹត្តិការណ៍នេះគឺជាវេទិកាសម្រាប់នាំយកផលិតផលសក្តានុពលរបស់ខ្លួនទៅកាន់បេះដូងនៃទីក្រុងសេអ៊ូល ដើម្បីតភ្ជាប់ទំនាក់ទំនងដោយផ្ទាល់ជាមួយបណ្តាញចែកចាយ និងអ្នកបញ្ជាទិញធំៗនៅក្នុងទីផ្សារកូរ៉េ។


១. ទិដ្ឋភាពទូទៅនៃព្រឹត្តិការណ៍ 

  • កាលបរិច្ឆេទតាំងពិព័រណ៍៖ ថ្ងៃទី៤ -៣០ ខែមិថុនា ឆ្នាំ២០២៦ (សម្រាប់ផលិតផលកម្ពុជា និងម៉ាឡេស៊ី)

  • កម្មវិធីជួបពិភាក្សាធុរកិច្ច (B2B)៖ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦

  • ទីតាំង៖ Seoul ASEAN Hall (Korea Press Center)

  • ទីក្រុង និងប្រទេស៖ ទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ

  • អ្នករៀបចំ៖ មជ្ឈមណ្ឌលអាស៊ាន-កូរ៉េ (AKC)

  • វិស័យអាទិភាព៖ ម្ហូបអាហារ និងភេសជ្ជៈ (F&B), ផលិតផលថែរក្សាសម្រស់, សិប្បកម្ម និងផលិតផលប្រើប្រាស់ទូទៅ។


២. ចំណុចពិសេសនៃពិព័រណ៍ 

  • ស្តង់តាំងបង្ហាញឥតគិតថ្លៃ៖ AKC ផ្តល់ទីតាំងតាំងបង្ហាញនៅ Seoul ASEAN Hall ដោយមិនគិតថ្លៃសម្រាប់ក្រុមហ៊ុនដែលត្រូវបានជ្រើសរើស។

  • បណ្តាញទំនាក់ទំនងទូលំទូលាយ៖ ឱកាសជួបជាមួយអ្នកជំនាញផ្នែកពាណិជ្ជកម្ម និងវិនិយោគមកពីបណ្តាប្រទេសអាស៊ានដទៃទៀត។


៣. អត្ថប្រយោជន៍ នៃការចូលរួម

សម្រាប់សហគ្រាសកម្ពុជា

នេះគឺជាឱកាសកាត់បន្ថយចំណាយក្នុងការសាកល្បងទីផ្សារអន្តរជាតិ និងទទួលបានការផ្សព្វផ្សាយម៉ាកសញ្ញាក្នុងកម្រិតខ្ពស់ក្រោមការជួយជ្រោមជ្រែងពីស្ថាប័នផ្លូវការ។

សម្រាប់វិនិយោគិនកូរ៉េ

ស្វែងរកផលិតផលសរីរាង្គ និងសិប្បកម្មប្លែកៗពីកម្ពុជា ដែលមានសក្តានុពលក្នុងការប្រកួតប្រជែងខ្ពស់លើគុណភាព និងតម្លៃ។


ASEAN Panorama 2026

សង្ខេបពិព័រណ៍៖

  • កាលបរិច្ឆេទ ០៤ - ៣០ មិថុនា ២០២៦
  • រយៈពេលពិព័រណ៍ ២៧ ថ្ងៃ
  • ប្រភេទពិព័រណ៍ ពិព័រណ៍ក្រៅប្រទេស
  • ទំនាក់ទំនង ១២៦៦
  • ទីតាំង : ទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ