បណ្ដាញសង្គម

ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា

អំពីព្រឹត្តិការណ៍ 

ពិព័រណ៍ពាណិជ្ជកម្មកម្ពុជាត្រូវបានរៀបចំឡើងយ៉ាងសម្រិតសម្រាំងដើម្បីជំរុញសេដ្ឋកិច្ចក្នុងស្រុក និងលើកកម្ពស់មោទនភាពផលិតផលខ្មែរ។ ពិព័រណ៍ពាណិជ្ជកម្មនេះ ជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ធំបំផុត ចាប់ផ្តើមតាំងពីឆ្នាំ២០០៦។ ព្រឹត្តិការណ៍នេះផ្តោតសំខាន់លើការដាក់តាំងបង្ហាញផលិតផលសក្តានុពលក្នុងស្រុក រួមមានផលិតផលសម្គាល់ភូមិសាស្ត្រទំនិញ (GI) និងទំនិញពីសហគ្រាសធុនតូច និងមធ្យម (SMEs) ដើម្បីពង្រីកទីផ្សារទាំងក្នុង និងក្រៅប្រទេស។

សាវតា 

  • ប្រវត្តិ: «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា» (CTExpo) ដើមឡើយមានឈ្មោះថា «ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល (CIEGE)» ដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០០៦ និងបានរៀបចំប្រកបដោយជោគជ័យចំនួន ១៧លើក រួចមកហើយ ។
  • ការផ្លាស់ប្តូរឈ្មោះ: នៅឆ្នាំ២០២៤ ពិព័រណ៍នេះបានប្តូរឈ្មោះជាផ្លូវការមកជា ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ( Cambodia Trade Expo ) ដើម្បីឱ្យមានភាពសាមញ្ញ ងាយស្រួលចងចាំ និងឆ្លុះបញ្ចាំងពីឧត្តមភាព និងភាពទាក់ទាញក្នុងទីផ្សារសម័យថ្មី ។

គោលបំណង

  • ជំរុញពាណិជ្ជកម្ម: ដើម្បីបង្ហាញសក្តានុពលសេដ្ឋកិច្ច-ពាណិជ្ជកម្មកម្ពុជា និងជំរុញសកម្មភាពនាំចេញ-នាំចូល និងវិនិយោគ 
  • លើកកម្ពស់ផលិតផល: បង្កើនកិត្យានុភាពផលិតផលក្នុងស្រុក តាមរយៈការផ្តោតលើគុណភាព និងនវានុវត្តន៍ ដើម្បីប្រកួតប្រជែងទាំងក្នុងនិងក្រៅប្រទេស 
  • បង្កើតបណ្តាញ: កសាងបណ្តាញទំនាក់ទំនងរវាងអ្នកតាំងពិព័រណ៍ក្នុងស្រុកនិងអន្តរជាតិ អ្នកទស្សនា និងអ្នកវិនិយោគ 
  • គោលដៅអភិវឌ្ឍន៍: បង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យឆ្នាំ២០៣០ ។
ព្រឹត្តិការណ៍ដែលនឹងមកដល់

ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៩

១៧ ធ្នូ ២០២៦

មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ


ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៨

សាលសន្និបាត ភីអេច ហ្គ្រេនហល បុរីប៉េងហួតបឹងស្នោ រាជធានីភ្នំពេញ

០៤ ធ្នូ ២០២៥

ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៧ ឆ្នាំ២០២៤

មជ្ឈមណ្ឌលភីអេច ហ្រ្គេនហល (PH Grand Hall) បុរីប៉េងហួត បឹងស្នោ រាជធានីភ្នំពេញ

១៣ ធ្នូ ២០២៤