គោលការណ៍ឯកជនភាព
EAAS
១. ព័ត៌មានដែលយើងប្រមូល
យើងអាចប្រមូលព័ត៌មានដូចខាងក្រោម៖ ឈ្មោះ, អាសយដ្ឋានអ៊ីមែល, លេខទូរស័ព្ទ, ព័ត៌មានអាជីវកម្ម ឬក្រុមហ៊ុន និងព័ត៌មានផ្សេងៗដែលអ្នកផ្តល់ដោយស្ម័គ្រចិត្ត តាមរយៈទម្រង់ចុះឈ្មោះ ឬទំនាក់ទំនង។
២. របៀបប្រើប្រាស់ព័ត៌មាន
ព័ត៌មានដែលបានប្រមូល នឹងត្រូវប្រើសម្រាប់ ការចុះឈ្មោះសេវាកម្ម ឬព្រឹត្តិការណ៍, ទំនាក់ទំនង និងផ្តល់ព័ត៌មាន, កែលម្អសេវាកម្ម និងមាតិកាគេហទំព័រ និងផ្ញើព័ត៌មានផ្សព្វផ្សាយ (បើអ្នកយល់ព្រម)។
៣. ការការពារព័ត៌មាន
EAAS អនុវត្តវិធានការសមស្រប ដើម្បីការពារព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក មិនឲ្យមានការចូលប្រើប្រាស់ ការបាត់បង់ ឬការប្រើប្រាស់ដោយគ្មានការអនុញ្ញាត។
៤. ការចែករំលែកព័ត៌មាន
EAAS មិនលក់ មិនជួល និងមិនចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ទៅភាគីទីបីទេ លើកលែងតែក្នុងករណីចាំបាច់ ឬតាមការទាមទារផ្លូវច្បាប់។
៥. ការផ្លាស់ប្តូរគោលការណ៍
EAAS សិទ្ធិក្នុងការកែប្រែ គោលការណ៍ឯកជនភាពនេះគ្រប់ពេល។ ការផ្លាស់ប្តូរនឹងត្រូវផ្សព្វផ្សាយ លើគេហទំព័រ។
៦. ទំនាក់ទំនង
បើអ្នកមានសំណួរអំពីគោលការណ៍ឯកជនភាព សូមទាក់ទងមក EAAS តាមព័ត៌មានទំនាក់ទំនង ដែលបានបង្ហាញនៅលើគេហទំព័រ។
