អំពីព្រឹត្តិការណ៍
ពិព័រណ៍ទំនិញនាំចូលអន្តរជាតិចិន (China International Import Expo - CIIE) គឺជាព្រឹត្តិការណ៍ពាណិជ្ជកម្ម និងសេដ្ឋកិច្ចអន្តរជាតិដ៏ធំសម្បើមប្រចាំឆ្នាំ ដែលត្រូវបានផ្តួចផ្តើមគំនិតរៀបចំឡើងជាលើកដំបូងក្នុងឆ្នាំ២០១៨ ដោយឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន។
ព្រឹត្តិការណ៍នេះត្រូវបានបង្កើតឡើងក្នុងគោលបំណងយុទ្ធសាស្ត្រ ដើម្បីពង្រីកការបើកចំហរទីផ្សាររបស់ប្រទេសចិនសម្រាប់ការនាំចូលទំនិញពីបរទេស និងប្រែក្លាយទីផ្សារដ៏ធំធេងមួយនេះ ឱ្យទៅជាឱកាសមាសសម្រាប់ប្រទេសនានានៅជុំវិញពិភពលោក។ ត្រឹមរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ CIIE បានវិវត្តខ្លួនយ៉ាងរហ័សទៅជាវេទិកាដ៏សំខាន់បំផុតមួយ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មសកល និងការកសាងគំរូអភិវឌ្ឍន៍ថ្មី។
សាវតា
«ពិព័រណ៍ទំនិញនាំចូលអន្តរជាតិចិន (CIIE)» ត្រូវបានរៀបចំឡើងជាលើកដំបូងនៅក្នុងឆ្នាំ២០១៨ តាមគំនិតផ្តួចផ្តើមរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ។ ព្រឹត្តិការណ៍នេះមានគោលបំណងពង្រីកការបើកចំហរការនាំចូល និងធ្វើឱ្យទីផ្សារដ៏ធំរបស់ប្រទេសចិនក្លាយជាឱកាសសម្រាប់ពិភពលោក ។ បច្ចុប្បន្ន ពិព័រណ៍នេះបានក្លាយជាវេទិកាដ៏សំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការកសាងគំរូអភិវឌ្ឍន៍ថ្មី ។
ប្រវត្តិសង្ខេបនៃការរៀបចំ (២០១៨ - ២០២៥):
- ២០១៨ (លើកទី១): មានក្រុមហ៊ុនជាង ៣,៦០០ ចូលរួម លើផ្ទៃដី ៣០០,០០០ ម៉ែត្រការ៉េ ។
- ២០២០-២០២១ (លើកទី៣-៤): រៀបចំឡើងក្នុងអំឡុងពេលកូវីដ-១៩ ដោយមានការចូលរួមតាមរយៈវីដេអូ និងអនឡាញ ។
- ២០២៤ (លើកទី៧): មានក្រុមហ៊ុនចូលរួមចំនួន ៣,៤៩៦ និងផ្ទៃដីតាំងពិព័រណ៍កើនដល់ ៤២០,០០០ ម៉ែត្រការ៉េ ។
- ២០២៥ (លើកទី៨): គ្រោងមានប្រទេស និងអង្គការអន្តរជាតិជាង ៧០ និងក្រុមហ៊ុនប្រមាណ ៣,៥០០ ចូលរួម ។
គោលបំណង នៃការចូលរួមរបស់កម្ពុជា
- បង្ហាញពីការគាំទ្រចំពោះគោលនយោបាយបើកចំហទីផ្សាររបស់ប្រទេសចិន និងជំរុញសាកលភាវូបនីយកម្មសេដ្ឋកិច្ច ។
- ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន និងជាមួយបណ្តាប្រទេសនានាលើពិភពលោក ។
- ផ្សព្វផ្សាយពីបរិយាកាសវិនិយោគ វប្បធម៌ និងសក្តានុពលនៃផលិតផលនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ។
ពិព័រណ៍ទំនិញនាំចូលអន្តរជាតិចិន លើកទី៨ ឆ្នាំ២០២៥
មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ជាតិ (NECC) ទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន
០៥ វិច្ឆិកា ២០២៥ពិព័រណ៍ទំនិញនាំចូលអន្តរជាតិចិន លើកទី៧
មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ជាតិ ទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន
០៥ វិច្ឆិកា ២០២៤
