បណ្ដាញសង្គម

ពិព័រណ៍កម្សាន្តកូនក្មេង លើកទី៥

កម្មវិធី «ពិព័រណ៍កម្សាន្តកូនក្មេង លើកទី៥»  ដែលសហការរៀបចំដោយហាងឯកទេសទំនិញមាតានិងទារក Baby Outlet រយៈពេល ៣ថ្ងៃ។

ព្រឹត្តិការណ៍ខ្នាតធំប្រចាំឆ្នាំសម្រាប់ក្រុមគ្រួសារ និងកុមារនេះ មានព័ត៌មានលម្អិត និងកម្មវិធីដូចខាងក្រោម៖

១. ព័ត៌មានទូទៅនៃព្រឹត្តិការណ៍ 

  • កាលបរិច្ឆេទ៖ ថ្ងៃទី ២៩-៣០-៣១ ខែឧសភា ឆ្នាំ ២០២៦
  • ម៉ោងដំណើរការ៖ ចាប់ពីម៉ោង ០៨:០០ ព្រឹក ដល់ម៉ោង ២១:០០ យប់
  • ទីតាំង៖ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ

២. សកម្មភាព និងកម្មវិធី

  • ការតាំងពិព័រណ៍ និងលក់ទំនិញក្នុងតម្លៃសមរម្យ  ការប្រមូលផ្តុំស្តង់ពិព័រណ៍ពាណិជ្ជកម្មដែលផ្តល់ជូននូវផលិតផលម៉ាកយីហោល្បីៗ រួមមាន សម្ភារៈប្រើប្រាស់ សម្លៀកបំពាក់ ផលិតផលទឹកដោះគោ និងអាហារបំប៉នសម្រាប់ទារក និងកុមារ ក្នុងតម្លៃប្រូម៉ូសិនពិសេស។
  • តំបន់សកម្មភាពកម្សាន្ត និងអប់រំ ការរៀបចំកន្លែងលេងហ្គេម និងសកម្មភាពកម្សាន្តបែបអប់រំ យ៉ាងសម្បូរបែប ដើម្បីជំរុញការលូតលាស់ផ្នែកបញ្ញាស្មារតី និងភាពរីករាយរបស់កុមារ។
  • កម្មវិធីលើកទឹកចិត្ត និងផ្តល់រង្វាន់អនុស្សាវរីយ៍ ការចែកជូនកាដូអនុស្សាវរីយ៍ និងកម្មវិធីផ្តល់រង្វាន់ផ្សងសំណាងជាច្រើនពីបណ្តាក្រុមហ៊ុនដៃគូ និងសហគ្រាសចូលរួម។
ពិព័រណ៍កម្សាន្តកូនក្មេង លើកទី៥

សង្ខេបពិព័រណ៍៖

  • កាលបរិច្ឆេទ ២៩ - ៣១ ឧសភា ២០២៦
  • រយៈពេលពិព័រណ៍ ៣ ថ្ងៃ
  • ប្រភេទពិព័រណ៍ ពិព័រណ៍ក្នុងប្រទេស
  • ទំនាក់ទំនង ១២៦៦
  • ទីតាំង : មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ