ព័ត៌មានលម្អិតនៃព្រឹត្តិការណ៍
មូលបទប្រចាំឆ្នាំ៖ «លើកកម្ពស់មិត្តភាពស្មោះត្រង់ រួមគ្នាអភិវឌ្ឍន៍ និងចែករំលែកផលប្រយោជន៍ប្រកបដោយបរិយាប័ន្ន ក្នុងក្របខ័ណ្ឌសហប្រតិបត្តិការមកុដពេជ្រដើម្បីអនាគតថ្មី និងជំរុញការអភិវឌ្ឍតំបន់ពាណិជ្ជកម្មសេរី ៣.០ រវាងចិន និងអាស៊ាន ដើម្បីកំណើនក្នុងតំបន់»
១. ការរៀបចំពន្លាជាតិ និងផ្ទះពាណិជ្ជកម្មរួម
-
ពន្លាជាតិកម្ពុជា (ទំហំ ១៦០ម៉ែត្រការ៉េ)៖ ត្រូវបានរចនាឡើងយ៉ាងវិចិត្រ និងលេចធ្លោដោយទាញយកគំនិតច្នៃប្រឌិតពីស្ថាបត្យកម្ម «ប្រាសាទនាគព័ន្ធ» អមដោយច្រកចូលរចនាបថប្រាសាទចៅសាយទេវតា និងក្លោងទ្វារប្រាសាទព្រះខ័ន។ នៅចំកណ្តាលពន្លា មានតម្កល់រូបសំណាកព្រះលោកេស្វរៈ និងគ្រោងនាគដ៏ស្រស់ស្អាត សម្រាប់ដាក់តាំងបង្ហាញផលិតផលសក្តានុពលកម្ពុជា។
-
ផ្ទះរួម (ទំហំ ៥៤ម៉ែត្រការ៉េ)៖ ត្រូវបានរៀបចំឡើងជាពិសេសសម្រាប់ដាក់តាំងបង្ហាញផលិតផលចម្រុះ និងផ្សព្វផ្សាយទីផ្សារអេឡិចត្រូនិកជាតិ CambodiaTrade.com ជូនដល់គណៈប្រតិភូ និងវិនិយោគិនអន្តរជាតិ។
-
២. សកម្មភាពពាណិជ្ជកម្ម និងការតាំងពិព័រណ៍ផលិតផល
-
ព្រឹត្តិការណ៍នេះទទួលបានការចូលរួមយ៉ាងសកម្មពីសំណាក់ក្រុមហ៊ុន និងសហគ្រាសកម្ពុជាសរុបចំនួន ៥៨ ក្រុមហ៊ុន ដោយបាននាំយកផលិតផលទៅដាក់តាំងបង្ហាញលើស្តង់ពាណិជ្ជកម្មចំនួន ៨៩ ស្តង់។
-
ជាក់ស្តែង ផលិតផលខ្មែរដែលទទួលបានការគាំទ្រ និងលក់ដាច់ជាងគេបំផុតនៅក្នុងព្រឹត្តិការណ៍នេះ គឺ គ្រឿងអលង្ការ ដែលសម្រេចបានទំហំទឹកប្រាក់លក់ចេញប្រមាណ ៧៨,៥៧១ ដុល្លារអាមេរិក។
-
៣. ព្រឹត្តិការណ៍អម និងជំនួបផ្គុផ្គងពាណិជ្ជកម្ម
-
គណៈប្រតិភូកម្ពុជាបានរៀបចំដោយជោគជ័យនូវ «វេទិកាធុរកិច្ច វិនិយោគ និងទេសចរណ៍» ដែលទាក់ទាញបានចំណាប់អារម្មណ៍ និងមានអ្នកចូលរួមសរុបចំនួន ៥១២ នាក់។
-
សមិទ្ធផលដ៏លេចធ្លោមួយទៀតនៃវេទិកានេះ គឺការឈានដល់ការចុះអនុស្សរណៈយោគយល់គ្នា (MoU) លើគម្រោងធុរកិច្ច និងការវិនិយោគរួមគ្នារវាងវិស័យឯកជនចំនួន ១៤ គម្រោង។
-
៤. សមិទ្ធផលជាតិ និងពានរង្វាន់កិត្តិយស
-
ជាមោទនភាពជាតិ កម្ពុជាទទួលបានពានរង្វាន់កិត្តិយសចំនួន ៥ គ្រឿង ពីគណៈកម្មការរៀបចំពិព័រណ៍ ដែលជាការទទួលស្គាល់លើភាពឆ្នើមក្នុងការរៀបចំពន្លា ការកៀរគរក្រុមហ៊ុនចូលរួម និងភាពសកម្មក្នុងកិច្ចសហប្រតិបត្តិការវិនិយោគ។
-
បន្ថែមពីនេះ សហគ្រាសកម្ពុជាចំនួន ៣ ក៏បានឈ្នះពានរង្វាន់ឆ្នើមផងដែរ រួមមាន៖
-
ក្រុមហ៊ុន Rithy 2 Thnu ទទួលបានពានរង្វាន់មាស (Gold Award)
-
ក្រុមហ៊ុន Hanuman ទទួលបានពានរង្វាន់ប្រាក់ (Silver Award)
-
ក្រុមហ៊ុន Apsara Rice ទទួលបានពានរង្វាន់ប្រជាប្រិយភាព (Popularity Award)
-
