អំពីក្រុមហ៊ុន
ព័ត៌មានក្រុមហ៊ុន / Company Information
- ឈ្មោះក្រុមហ៊ុនជាភាសាខ្មែរ: ក្រុមហ៊ុន ស្ត្រងហូល ត្រាសធី ឯ.ក
- ឈ្មោះក្រុមហ៊ុនជាភាសាអង់គ្លេស: STRONGHOLD TRUSTEE CO., LTD.
- អាសយដ្ឋានក្រុមហ៊ុន: អគារ ម៉ូហ្គែន ថៅវើ (Morgan Tower) ជាន់ទី ១៥, ផ្លូវសុភមង្គល, ភូមិ ១៤, សង្កាត់ទន្លេបាសាក់, ខណ្ឌចំការមន, រាជធានីភ្នំពេញ។
- លេខទូរស័ព្ទ: +855 23-985-985
- អ៊ីម៉ែល: info@stronghold-trustee.com
- បុគ្គលទំនាក់ទំនង: កញ្ញា ឆាយ ស៊ីវលី (Ms. Chhay Sivly) - ទូរស័ព្ទ៖ +855 86 573 601 (Telegram)
ការពិពណ៌នាផលិតផល និងសេវាកម្ម / Product & Service Description
ស្ត្រងហូល ត្រាស់ស្ទី ផ្ដល់ជូននូវសេវាកម្មបរធនបាលកិច្ច (Trust Services) ប្រកបដោយវិជ្ជាជីវៈ រួមមាន៖
- បរធនបាលកិច្ចដីធ្លី (Land Trust): ជួយដល់វិនិយោគិនបរទេសក្នុងការកាន់កាប់កម្មសិទ្ធិដីធ្លី និងការពារទ្រព្យសម្បត្តិដោយសុវត្ថិភាពតាមរយៈសេវាកម្មបរធនបាលកិច្ច។
- បរធនបាលកិច្ចសាច់ប្រាក់ (Money Trust): ជួយដល់ម្ចាស់មូលនិធិក្នុងការគ្រប់គ្រងមូលនិធិបរធនបាលកិច្ច និងជ្រើសរើសការវិនិយោគដែលត្រឹមត្រូវក្នុងនាមម្ចាស់មូលនិធិ។
- បរធនបាលកិច្ចវិនិយោគប្រាក់ចំណូលថេរ (Fixed Income Investment Trust): ជួយដល់វិនិយោគិនឱ្យទទួលបានផលចំណេញប្រកបដោយស្ថិរភាព។
- បរធនបាលកិច្ចគ្រប់គ្រងគម្រោង (Project Management Trust): ធានាការប្រើប្រាស់មូលនិធិពិសេសសម្រាប់គោលបំណងជាក់លាក់ណាមួយ។
- សេវាកម្មទូទាត់កិច្ចសន្យា (Escrow): ជួយរក្សាមូលនិធិ ឯកសារ និងកិច្ចសន្យា រហូតទាល់តែប្រតិបត្តិការត្រូវបានបញ្ចប់ជាស្ថាពរ។
- ដំណោះស្រាយបរធនបាលកិច្ចតាមតម្រូវការ (Customized Trust Solutions): ជួយការពារ និងរក្សាទ្រព្យសម្បត្តិទៅតាមតម្រូវការជាក់ស្ដែង។
ព័ត៌មានសង្ខេបពីក្រុមហ៊ុន / Company Profile
ស្ត្រងហូល ត្រាធី (Stronghold Trustee) គឺជាក្រុមហ៊ុនបរធនបាលកិច្ច ដែលបានចុះបញ្ជីជាផ្លូវការនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ ២០១៩។ យើងផ្ដល់ជូននូវសេវាកម្មបរធនបាលកិច្ចប្រកបដោយវិជ្ជាជីវៈពិតប្រាកដ ដោយរួមបញ្ចូលជាមួយរចនាសម្ព័ន្ធហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត។
