mt-search-toggle

website.social-medial

ពិព័រណ៍ទំនិញនាំចូលអន្តរជាតិចិន លើកទី៨ ឆ្នាំ២០២៥

ព័ត៌មានលម្អិតនៃព្រឹត្តិការណ៍ 

មូលបទប្រចាំឆ្នាំ៖ «យុគសម័យថ្មី អនាគតរួម» (New Era, Shared Future)

១. ការរៀបចំពន្លាជាតិ និងស្តង់ពាណិជ្ជកម្មកម្ពុជា 

  • ទីតាំង និងទំហំ៖ ពន្លាជាតិកម្ពុជាត្រូវបានរៀបចំសាងសង់យ៉ាងប្រណីតលើផ្ទៃដីទំហំ ១៣២ ម៉ែត្រការ៉េ ដែលមានទីតាំងសិ្ថតនៅសាលតាំងពិព័រណ៍លេខ ៥.២ ជាន់ទី៣។

  • ផលិតផលសក្តានុពល៖ គណៈប្រតិភូបាននាំយកនូវផលិតផលកសិកម្ម និងទំនិញសម្គាល់ភូមិសាស្ត្រល្បីៗទៅដាក់តាំងបង្ហាញ រួមមាន៖ អង្ករ គ្រាប់ស្វាយចន្ទី ម្រេច ស្ករត្នោតកំពង់ស្ពឺ ផ្កាអំបិល កាហ្វេមណ្ឌលគិរី និងផលិតផលសិប្បកម្មចម្រុះជាច្រើនទៀត។

  • វេទិកាធុរកិច្ច (B2B)៖ នៅក្នុងពន្លាជាតិ ក៏មានការរៀបចំជាបញ្ជរផ្តល់ព័ត៌មាន និងកន្លែងពិសេសសម្រាប់រៀបចំជំនួបពិភាក្សាធុរកិច្ច (B2B Session) ដើម្បីសម្រួលដល់ការចរចាពាណិជ្ជកម្មដោយផ្ទាល់រវាងវិនិយោគិន។

២. ការចូលរួមរបស់វិស័យឯកជន 

  • សម្រាប់ព្រឹត្តិការណ៍ឆ្នាំ២០២៥ នេះ មានការអញ្ជើញចូលរួមពីសំណាក់ក្រុមហ៊ុន និងសហគ្រាសកម្ពុជាចំនួន ១០ ស្ថាប័ន ដែលសុទ្ធសឹងជាសហគ្រាសមានសមត្ថភាព និងសក្តានុពលនាំចេញខ្ពស់ មកដាក់តាំងបង្ហាញផលិតផល និងស្នើគម្រោងវិនិយោគនានាទៅកាន់ទីផ្សារអន្តរជាតិ។

៣. កម្មវិធីអម និងយុទ្ធនាការផ្សព្វផ្សាយ 

  • កម្មវិធីភ្លក់រសជាតិ (Food Tasting)៖ គណៈកម្មការបានរៀបចំកម្មវិធីចម្អិនបាយអង្ករសែនក្រអូប និងមុខម្ហូបប្រពៃណីខ្មែរផ្ទាល់ ដើម្បីចែកជូនអ្នកទស្សនាបានភ្លក់រសជាតិ និងស្វែងយល់ពីគុណភាពផលិតផលចំណីអាហារកម្ពុជា។

  • ទស្សនីយភាពសិល្បៈវប្បធម៌៖ ដើម្បីញ៉ាំងបរិយាកាសឱ្យកាន់តែរស់រវើក និងទាក់ទាញភ្ញៀវអន្តរជាតិ កម្ពុជាបានរៀបចំការសម្តែងសិល្បៈវប្បធម៌ និងការបង្ហាញឧបករណ៍ភ្លេងបុរាណខ្មែរដ៏ពិរោះរណ្តំ។

  • ទស្សនកិច្ចធុរកិច្ច (Business Tours)៖ ក្រៅពីការតាំងពិព័រណ៍ ក៏មានការរៀបចំដឹកនាំគណៈប្រតិភូកម្ពុជា ចុះទស្សនកិច្ចសិក្សាដោយផ្ទាល់នៅតាមបណ្តារោងចក្រ និងក្រុមហ៊ុនសហគ្រាសខ្នាតធំនៅក្នុងទីក្រុងសៀងហៃ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងពង្រីកបណ្តាញទំនាក់ទំនង។

ពិព័រណ៍ទំនិញនាំចូលអន្តរជាតិចិន លើកទី៨ ឆ្នាំ២០២៥

សង្ខេបពិព័រណ៍៖

  • កាលបរិច្ឆេទ ០៥ - ១០ វិច្ឆិកា ២០២៥
  • រយៈពេលពិព័រណ៍ ៦ ថ្ងៃ
  • ប្រភេទពិព័រណ៍ ពិព័រណ៍ក្រៅប្រទេស
  • ទំនាក់ទំនង ១២៦៦
  • ទីតាំង : មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ជាតិ (NECC) ទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន
ចែករំលែក