mt-search-toggle

បណ្តាញសង្គម

ព័ត៌មានលម្អិតអំពីពិព័រណ៍

ទំព័រដើម - ព័ត៌មានលម្អិតអំពីពិព័រណ៍

ពិព័រណ៍ចិន-អាស៊ាន លើកទី២២ ឆ្នាំ២០២៥

អំពីព្រឹត្តិការណ៍ (About the Event)

  • ចំណងជើងធំ៖ ពិព័រណ៍ចិន-អាស៊ាន លើកទី២២ ឆ្នាំ២០២៥ (The 22nd China-ASEAN Expo - CAEXPO 2025)
  • មូលបទ (Theme)៖ «បញ្ញា និងនវានុវត្តន៍ឌីជីថល ជួយជំរុញការអភិវឌ្ឍ - ការប្រើប្រាស់កាលានុវត្តភាពថ្មីៗនៃតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន ៣.០ ដើម្បីកសាងសហគមន៍ចិន-អាស៊ាន ដែលកាន់តែជិតស្និទ្ធ និងមានអនាគតរួមគ្នា»
  • កាលបរិច្ឆេទ៖ ១៧-២១ ខែកញ្ញា ឆ្នាំ២០២៥
  • ទីតាំង៖ មជ្ឈមណ្ឌលតាំងពិព័រណ៍ និងសន្និសីទអន្តរជាតិ នៅទីក្រុងណាននឹង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន

សាវតា (Background History)

រាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យក្រសួងពាណិជ្ជកម្មដឹកនាំរៀបចំ និងចូលរួមក្នុងព្រឹត្តិការណ៍នេះ ។ សម្រាប់ឆ្នាំ២០២៥ គណៈប្រតិភូកម្ពុជាត្រូវបានដឹកនាំដោយ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ ពិព័រណ៍នេះគឺជាវេទិកាសំខាន់សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន និងបណ្តាប្រទេសអាស៊ាន ។

គោលបំណង (Objectives)

  • ផ្សព្វផ្សាយយ៉ាងទូលំទូលាយអំពីវប្បធម៌ អរិយធម៌ខ្មែរ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគរបស់កម្ពុជាលើឆាកអន្តរជាតិ ។
  • ជំរុញបរិយាកាសធុរកិច្ច និងទាញយកកាលានុវត្តភាពថ្មីៗពីតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន ៣.០ ។
  • បង្កើតបណ្តាញទំនាក់ទំនង និងឱកាសទីផ្សារសម្រាប់អាជីវករ ពាណិជ្ជករ និងវិនិយោគិនកម្ពុជា ជាមួយដៃគូអន្តរជាតិ ។
  • បង្ហាញពីតួនាទីសំខាន់របស់កម្ពុជាក្នុងតំបន់អាស៊ីអាគ្នេយ៍ និងការអភិវឌ្ឍជាតិប្រកបដោយចីរភាព ។

ផ្នែកសកម្មភាព និងព័ត៌មានលម្អិត (Highlights & Activities)

សកម្មភាពសំខាន់ៗ និងការតាំងបង្ហាញ៖

  • ពិធីបើកជាផ្លូវការ៖ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម HAN Zheng អនុប្រធានាធិបតីចិន ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់អាស៊ាន និងការថ្លែងសុន្ទរកថាដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការរបស់កម្ពុជា ។
  • ពន្លាជាតិកម្ពុជា (Cambodia National Pavilion)៖ សាងសង់លើផ្ទៃដី ១៦០ម២ ក្រោមរចនាបថខ្មែរសហសម័យ ដោយជ្រើសរើសយក ខេត្តព្រះសីហនុ ជាទីក្រុងស្រស់ប្រិមប្រិយ ដើម្បីបង្ហាញពីសក្តានុពលសមុទ្រ ទេសចរណ៍ និងសេដ្ឋកិច្ច ។
  • ស្តង់ពាណិជ្ជកម្ម៖ មានក្រុមហ៊ុនកម្ពុជាចំនួន ៥៦ ក្រុមហ៊ុន ចូលរួម ស្មើនឹង ៩៣ ស្តង់ ដែលរួមមានផលិតផលសក្តានុពលដូចជា គ្រាប់ស្វាយចន្ទី, អង្ករ, ម្រេចកំពត, វត្ថុអនុស្សាវរីយ៍, និងសេវាកម្មវិនិយោគ ។
  • វេទិកាអម និងជំនួបពាណិជ្ជកម្ម៖
    • ការរៀបចំ «វេទិកាធុរកិច្ច វិនិយោគ និងទេសចរណ៍» ដែលមានអ្នកចូលរួមសរុប ៤៤៧ រូប ។
    • ការចុះអនុស្សរណៈយោគយល់គ្នា (MoU) ចំនួន រវាងវិស័យឯកជនកម្ពុជា និងចិន ។

សមិទ្ធផលគួរឱ្យកត់សម្គាល់៖

  • ពានរង្វាន់កិត្តិយស៖ កម្ពុជាទទួលបានពានរង្វាន់ចំនួន ៣ ពីគណៈកម្មការរៀបចំ (Best Organizer of Exhibitors, Best Industry Organizer, និង Best Organizer of Business Promotional Activities) ។
  • ពានរង្វាន់ក្រុមហ៊ុន៖ ក្រុមហ៊ុន Champion Group Co., Ltd ទទួលបានពានរង្វាន់ប្រាក់ (CAEXPO Silver Award) ។
  • សិល្បៈវប្បធម៌៖ ការសម្តែងរបាំបុរាណចំនួន ១០ ប្រភេទ ជាប្រចាំជូនភ្ញៀវទស្សនា (ដូចជា របាំជូនពរ របាំនេសាទ និងរបាំគោះត្រឡោក) ។
ពិព័រណ៍ចិន-អាស៊ាន លើកទី២២ ឆ្នាំ២០២៥

សេចក្តីសង្ខេប៖

  • កាលបរិច្ឆេទ ១៧ កញ្ញា ២០២៥ ដល់ ២១ កញ្ញា ២០២៥
  • រយៈពេល 5 ថ្ងៃ
  • ប្រភេទពិព័រណ៍ ពិព័រណ៍ក្រៅប្រទេស
  • ទំនាក់ទំនង 1266
  • ទីតាំង : នៅទីក្រុងណាននឹង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន

ផែនទីពិព័រណ៍

ការសហការឧបត្ថម្ភគាំទ្រ

ដើម្បីឱ្យការរៀបចំ « ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា » លើកទី១៨ នេះឱ្យកាន់តែមានភាពទូលំទូលាយ
កិច្ចសហការក្នុងការរៀបចំកម្មវិធីក៏មានការចូលរួមសហការជាមួយដៃគូ និងក្រុមហ៊ុនឯកជន ក្នុងស្រុក និងក្រៅស្រុកផងដែរ រួមមាន៖