mt-search-toggle

បណ្តាញសង្គម

ព័ត៌មានលម្អិតអំពីពិព័រណ៍

ទំព័រដើម - ព័ត៌មានលម្អិតអំពីពិព័រណ៍

ពិព័រណ៍ទំនិញនាំចូលអន្តរជាតិចិន លើកទី៨ ឆ្នាំ២០២៥

អំពីព្រឹត្តិការណ៍ (About the Event)

  • ចំណងជើងធំ: ពិព័រណ៍ទំនិញនាំចូលអន្តរជាតិចិន លើកទី៨ ឆ្នាំ២០២៥ (The 8th China International Import Expo - CIIE 2025)
  • ប្រធានបទ (មូលបទ): «យុគសម័យថ្មី អនាគតរួម» (New Era, Shared Future)
  • កាលបរិច្ឆេទ: ថ្ងៃទី៥-១០ ខែវិច្ឆិកា ឆ្នាំ២០២៥
  • ទីតាំង: មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ជាតិ (NECC) ទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន

សាវតា (Background History)

«ពិព័រណ៍ទំនិញនាំចូលអន្តរជាតិចិន (CIIE)» ត្រូវបានរៀបចំឡើងជាលើកដំបូងនៅក្នុងឆ្នាំ២០១៨ តាមគំនិតផ្តួចផ្តើមរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ។ ព្រឹត្តិការណ៍នេះមានគោលបំណងពង្រីកការបើកចំហរការនាំចូល និងធ្វើឱ្យទីផ្សារដ៏ធំរបស់ប្រទេសចិនក្លាយជាឱកាសសម្រាប់ពិភពលោក ។ បច្ចុប្បន្ន ពិព័រណ៍នេះបានក្លាយជាវេទិកាដ៏សំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការកសាងគំរូអភិវឌ្ឍន៍ថ្មី ។

ប្រវត្តិសង្ខេបនៃការរៀបចំ (២០១៨ - ២០២៥):

  • ២០១៨ (លើកទី១): មានក្រុមហ៊ុនជាង ៣,៦០០ ចូលរួម លើផ្ទៃដី ៣០០,០០០ ម៉ែត្រការ៉េ ។
  • ២០២០-២០២១ (លើកទី៣-៤): រៀបចំឡើងក្នុងអំឡុងពេលកូវីដ-១៩ ដោយមានការចូលរួមតាមរយៈវីដេអូ និងអនឡាញ ។
  • ២០២៤ (លើកទី៧): មានក្រុមហ៊ុនចូលរួមចំនួន ៣,៤៩៦ និងផ្ទៃដីតាំងពិព័រណ៍កើនដល់ ៤២០,០០០ ម៉ែត្រការ៉េ ។
  • ២០២៥ (លើកទី៨): គ្រោងមានប្រទេស និងអង្គការអន្តរជាតិជាង ៧០ និងក្រុមហ៊ុនប្រមាណ ៣,៥០០ ចូលរួម ។

គោលបំណង (Objectives)

ការចូលរួមរបស់កម្ពុជាក្នុងពិព័រណ៍ CIIE លើកទី៨ គឺដើម្បី៖

  • បង្ហាញពីការគាំទ្រចំពោះគោលនយោបាយបើកចំហទីផ្សាររបស់ប្រទេសចិន និងជំរុញសាកលភាវូបនីយកម្មសេដ្ឋកិច្ច ។
  • ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន និងជាមួយបណ្តាប្រទេសនានាលើពិភពលោក ។
  • ផ្សព្វផ្សាយពីបរិយាកាសវិនិយោគ វប្បធម៌ និងសក្តានុពលនៃផលិតផលនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ។

ផ្នែកសកម្មភាព និងព័ត៌មានលម្អិត (Highlights & Activities)

សកម្មភាពសំខាន់ៗរបស់កម្ពុជាក្នុងឆ្នាំ ២០២៥:

  • ពន្លាជាតិកម្ពុជា (Cambodia National Pavilion):
    • រៀបចំសាងសង់លើផ្ទៃដីទំហំ ១៣២ ម៉ែត្រការ៉េ នៅសាលលេខ ៥.២ ជាន់ទី៣ ។
    • ការដាក់តាំងបង្ហាញផលិតផលសក្តានុពល៖ អង្ករ, គ្រាប់ស្វាយចន្ទី, ម្រេច, ស្ករត្នោតកំពង់ស្ពឺ, ផ្កាអំបិល, កាហ្វេមណ្ឌលគិរី និងផលិតផលសិប្បកម្ម ។
    • មានកន្លែងផ្តល់ព័ត៌មាន និងជំនួបពិភាក្សាធុរកិច្ច (B2B Session) ។
  • កម្មវិធីអម និងការផ្សព្វផ្សាយ:
    • ការភ្លក់រសជាតិ: ការចម្អិនបាយអង្ករសែនក្រអូប និងម្ហូបអាហារខ្មែរសម្រាប់ចែកជូនអ្នកទស្សនា ។
    • ការសម្តែងសិល្បៈ: ការបង្ហាញឧបករណ៍ភ្លេងខ្មែរ និងការសម្តែងសិល្បៈវប្បធម៌ដើម្បីទាក់ទាញភ្ញៀវទស្សនា ។
    • ទស្សនកិច្ចធុរកិច្ច: ការដឹកនាំគណៈប្រតិភូចុះទស្សនកិច្ចនៅតាមរោងចក្រ និងក្រុមហ៊ុនធំៗនៅទីក្រុងសៀងហៃ ។
  • ក្រុមហ៊ុនចូលរួម: មានក្រុមហ៊ុន និងសហគ្រាសកម្ពុជាចំនួន ១០ ដែលមានសមត្ថភាពនាំចេញខ្ពស់ បានចុះឈ្មោះចូលរួមតាំងបង្ហាញផលិតផល និងគម្រោងវិនិយោគ ។
ពិព័រណ៍ទំនិញនាំចូលអន្តរជាតិចិន លើកទី៨ ឆ្នាំ២០២៥

សេចក្តីសង្ខេប៖

  • កាលបរិច្ឆេទ ០៥ វិច្ឆិកា ២០២៥ ដល់ ១០ វិច្ឆិកា ២០២៥
  • រយៈពេល 6 ថ្ងៃ
  • ប្រភេទពិព័រណ៍ ពិព័រណ៍ក្រៅប្រទេស
  • ទំនាក់ទំនង 1266
  • ទីតាំង : មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ជាតិ (NECC) ទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន

ផែនទីពិព័រណ៍

ការសហការឧបត្ថម្ភគាំទ្រ

ដើម្បីឱ្យការរៀបចំ « ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា » លើកទី១៨ នេះឱ្យកាន់តែមានភាពទូលំទូលាយ
កិច្ចសហការក្នុងការរៀបចំកម្មវិធីក៏មានការចូលរួមសហការជាមួយដៃគូ និងក្រុមហ៊ុនឯកជន ក្នុងស្រុក និងក្រៅស្រុកផងដែរ រួមមាន៖