ព័ត៌មានលម្អិតនៃព្រឹត្តិការណ៍
មូលបទប្រចាំឆ្នាំ២០២៥៖ «យុគសម័យថ្មីនៃពាណិជ្ជកម្ម៖ បង្កើនកិត្យានុភាពផលិតផលក្នុងស្រុក»
១. ការតាំងពិព័រណ៍ពាណិជ្ជកម្ម និងភាពជាដៃគូយុទ្ធសាស្ត្រ
-
ទំហំនៃពិព័រណ៍៖ គណៈកម្មការបានរៀបចំស្តង់តាំងបង្ហាញសរុបប្រមាណ ២៥០ ស្តង់ ដែលរួមមាន៖ ស្តង់ និងផ្ទះរួមរបស់ក្រសួងពាណិជ្ជកម្ម (សម្រាប់ដាក់តាំងបង្ហាញផលិតផលសម្គាល់ភូមិសាស្ត្រទំនិញ [GI] និងទំនិញសក្តានុពលកម្ពុជា) ស្តង់របស់បណ្តាស្ថានទូតនានា ដៃគូអភិវឌ្ឍន៍ ព្រមទាំងស្តង់របស់ក្រុមហ៊ុនចម្រុះពីវិស័យឯកជន។
-
ភាពជាដៃគូពិសេស (Special Partnership)៖ សម្រាប់ព្រឹត្តិការណ៍ឆ្នាំ២០២៥ នេះ មានការផ្តោតការយកចិត្តទុកដាក់ជាពិសេសលើការពង្រឹងភាពជាដៃគូពាណិជ្ជកម្មជាមួយ ប្រទេសវៀតណាម ដោយទទួលបានការអញ្ជើញចូលរួមពីសំណាក់ធុរជនវៀតណាម មកដាក់តាំងបង្ហាញផលិតផលលើស្តង់ចំនួនប្រមាណ ៥០ ស្តង់។
២. ពន្លាសេវាសាធារណៈរួម
-
ដើម្បីបង្កើនភាពងាយស្រួល និងខិតឱ្យជិតប្រជាពលរដ្ឋ ព្រឹត្តិការណ៍នេះមានរៀបចំនូវ «ពន្លាសេវាសាធារណៈ» ដ៏ធំទូលាយនៅលើផ្ទៃដីទំហំ ២២៥ ម៉ែត្រការ៉េ សម្រាប់ផ្តល់សេវាសាធារណៈជូនសាធារណជនដោយផ្ទាល់នៅនឹងកន្លែង។ សេវាកម្មទាំងនោះផ្តល់ដោយក្រសួង-ស្ថាប័នពាក់ព័ន្ធ រួមមានជាអាទិ៍៖ សេវាចុះបញ្ជីពាណិជ្ជកម្ម សេវាពន្ធដារ សេវាធ្វើលិខិតឆ្លងដែន និងសេវាកម្មធនាគារជាដើម។
៣. កម្មវិធីផ្លូវការ វេទិកាធុរកិច្ច និងកម្មវិធីអម ព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅដោយមានកម្មវិធីសំខាន់ៗជាបន្តបន្ទាប់រួមមាន៖
-
ថ្ងៃទី០៤ ខែធ្នូ (ព្រឹក)៖ ការប្រារព្ធពិធីបើកសម្ពោធជាផ្លូវការនៃព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្ម។
-
ថ្ងៃទី០៤ ខែធ្នូ (រសៀល)៖ ការរៀបចំកម្មវិធីជជែកពិភាក្សា ក្រោមប្រធានបទដ៏មានសារៈសំខាន់គឺ «យុវជនក្នុងវិស័យពាណិជ្ជកម្ម» ព្រមទាំងមានកម្មវិធីប្រកួតប្រជែងចំណេះដឹង (Quiz Game) ដើម្បីបង្កើនបរិយាកាសរីករាយ និងការចែករំលែកបទពិសោធន៍។
-
ថ្ងៃទី០៥ ខែធ្នូ (ព្រឹក)៖ ការប្រារព្ធ «វេទិកាស្តីពីការនាំចេញរបស់កម្ពុជា» ដើម្បីពិភាក្សាស៊ីជម្រៅអំពីយុទ្ធសាស្ត្រ ពង្រីកការយល់ដឹង និងស្វែងរកកាលានុវត្តភាពថ្មីៗនៅលើទីផ្សារអន្តរជាតិ។
៤. លទ្ធផល
-
តាមរយៈការរៀបចំយ៉ាងម៉ត់ចត់ និងភាពសម្បូរបែបនៃកម្មវិធី ព្រឹត្តិការណ៍ពាណិជ្ជកម្មរយៈពេល ៤ថ្ងៃ នេះ បានទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ ចូលរួមទស្សនា និងស្វែងយល់បានយ៉ាងកុះករប្រមាណ ៤០,០០០ នាក់ ដែលនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ច និងលើកកម្ពស់កិត្យានុភាពផលិតផលក្នុងស្រុកពិតប្រាកដមែន។

តាព្រហ្ម
បាពួន