mt-search-toggle

បណ្តាញសង្គម

ព័ត៌មានលម្អិតអំពីពិព័រណ៍

ទំព័រដើម - ព័ត៌មានលម្អិតអំពីពិព័រណ៍

ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៨

១. អំពីព្រឹត្តិការណ៍ (About the Event)

  • ចំណងជើងធំ: ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៨ (The 18th Cambodia Trade Expo - CTExpo 2025)
  • ប្រធានបទ (មូលបទ): «យុគសម័យថ្មីនៃពាណិជ្ជកម្ម៖ បង្កើនកិត្យានុភាពផលិតផលក្នុងស្រុក» (Trade Renaissance: Local Products Empowerment)
  • កាលបរិច្ឆេទ: ០៤-០៧ ធ្នូ ២០២៥
  • ទីតាំង: សាលសន្និបាត ភីអេច ហ្គ្រេនហល បុរីប៉េងហួតបឹងស្នោ រាជធានីភ្នំពេញ

២. សាវតា (Background History)

  • ប្រវត្តិ: «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា» (CTExpo) ដើមឡើយមានឈ្មោះថា «ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល (CIEGE)» ដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០០៦ និងបានរៀបចំប្រកបដោយជោគជ័យចំនួន ១៧លើក រួចមកហើយ ។
  • ការផ្លាស់ប្តូរឈ្មោះ: នៅឆ្នាំ២០២៤ ពិព័រណ៍នេះបានប្តូរឈ្មោះជាផ្លូវការមកជា CTExpo ដើម្បីឱ្យមានភាពសាមញ្ញ ងាយស្រួលចងចាំ និងឆ្លុះបញ្ចាំងពីឧត្តមភាព និងភាពទាក់ទាញក្នុងទីផ្សារសម័យថ្មី ។
  • អធិបតីភាព: ពិធីបើកសម្ពោធនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ។

៣. គោលបំណង (Objectives)

  • ជំរុញពាណិជ្ជកម្ម: ដើម្បីបង្ហាញសក្តានុពលសេដ្ឋកិច្ច-ពាណិជ្ជកម្មកម្ពុជា និងជំរុញសកម្មភាពនាំចេញ-នាំចូល និងវិនិយោគ ។
  • លើកកម្ពស់ផលិតផល: បង្កើនកិត្យានុភាពផលិតផលក្នុងស្រុក តាមរយៈការផ្តោតលើគុណភាព និងនវានុវត្តន៍ ដើម្បីប្រកួតប្រជែងទាំងក្នុងនិងក្រៅប្រទេស ។
  • បង្កើតបណ្តាញ: កសាងបណ្តាញទំនាក់ទំនងរវាងអ្នកតាំងពិព័រណ៍ក្នុងស្រុកនិងអន្តរជាតិ អ្នកទស្សនា និងអ្នកវិនិយោគ ។
  • គោលដៅអភិវឌ្ឍន៍: បង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យឆ្នាំ២០៣០ ។

៤. ផ្នែកសកម្មភាព និងព័ត៌មានលម្អិត (Highlights & Activities)

  • ប្រធានបទធំ: «យុគសម័យថ្មីនៃពាណិជ្ជកម្ម៖ បង្កើនកិត្យានុភាពផលិតផលក្នុងស្រុក»
  • សកម្មភាពសំខាន់ៗក្នុងឆ្នាំ ២០២៥:
    • ការតាំងពិព័រណ៍: គ្រោងរៀបចំស្តង់ប្រមាណ ២៥០ស្តង់ ដែលមានទាំងស្តង់/ផ្ទះរួមរបស់ក្រសួងពាណិជ្ជកម្ម (បង្ហាញផលិតផល GI និងទំនិញសក្តានុពល), ស្តង់ស្ថានទូត និងដៃគូអភិវឌ្ឍន៍, និងស្តង់វិស័យឯកជន ។
    • ភាពជាដៃគូពិសេស: ឆ្នាំ២០២៥ ផ្តោតសំខាន់លើភាពជាដៃគូជាមួយ ប្រទេសវៀតណាម ដោយមានការចូលរួមពីធុរជនវៀតណាមប្រមាណ ៥០ស្តង់ ។
    • ពន្លាសេវាសាធារណៈ: រៀបចំលើផ្ទៃដី ២២៥ម៉ែត្រការ៉េ សម្រាប់ផ្តល់សេវាសាធារណៈនៅនឹងកន្លែង ពីក្រសួង-ស្ថាប័នជាច្រើន ដូចជាការចុះបញ្ជីពាណិជ្ជកម្ម, សេវាពន្ធដារ, លិខិតឆ្លងដែន និងសេវាធនាគារ ។
    • វេទិកា និងកម្មវិធីអម:
      • ថ្ងៃទី៤ ធ្នូ (ព្រឹក): ពិធីបើកសម្ពោធជាផ្លូវការ ។
      • ថ្ងៃទី៤ ធ្នូ (រសៀល): កម្មវិធីជជែកពិភាក្សា (Panel Discussion) ស្តីពី «យុវជនក្នុងវិស័យពាណិជ្ជកម្ម» និងកម្មវិធីប្រកួតចំណេះដឹង (Quiz Game) ។
      • ថ្ងៃទី៥ ធ្នូ (ព្រឹក): វេទិកាស្តីពីការនាំចេញរបស់កម្ពុជា ។
    • អ្នកចូលរួម: រំពឹងទុកថាមានអ្នកចូលរួមទស្សនាប្រមាណ ៤០,០០០នាក់ ក្នុងរយៈពេល ៤ថ្ងៃ ។
ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៨

សេចក្តីសង្ខេប៖

  • កាលបរិច្ឆេទ ០៤ ធ្នូ ២០២៥ ដល់ ០៧ ធ្នូ ២០២៥
  • រយៈពេល 4 ថ្ងៃ
  • ប្រភេទពិព័រណ៍ ពិព័រណ៍ក្នុងស្រុក
  • ទំនាក់ទំនង 1266
  • ទីតាំង : សាលសន្និបាត ភីអេច ហ្គ្រេនហល បុរីប៉េងហួតបឹងស្នោ រាជធានីភ្នំពេញ
ចែករំលែក

ផែនទីពិព័រណ៍

ការសហការឧបត្ថម្ភគាំទ្រ

ដើម្បីឱ្យការរៀបចំ « ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា » លើកទី១៨ នេះឱ្យកាន់តែមានភាពទូលំទូលាយ
កិច្ចសហការក្នុងការរៀបចំកម្មវិធីក៏មានការចូលរួមសហការជាមួយដៃគូ និងក្រុមហ៊ុនឯកជន ក្នុងស្រុក និងក្រៅស្រុកផងដែរ រួមមាន៖