mt-search-toggle

website.social-medial

ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៩ ឆ្នាំ២០២៦

ព័ត៌មានលម្អិតនៃព្រឹត្តិការណ៍

មូលបទប្រចាំឆ្នាំ៖ «ជំរុញ និងគាំទ្រផលិតផលជាតិ»

១. ពិធីបើកសម្ពោធជាផ្លូវការ និងការតាំងពិព័រណ៍

  • ពិធីបើកជាផ្លូវការ៖ ព្រឹត្តិការណ៍ថ្នាក់ជាតិនេះបានប្រព្រឹត្តទៅយ៉ាងអធិកអធម កាលពីរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសួនហាត់ប្រាណមាត់ស្ទឹងសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ អាជ្ញាធរខេត្ត អាជីវករ និងសិស្ស-និស្សិតយ៉ាងកុះករ។

  • ការតាំងពិព័រណ៍៖ គណៈកម្មការរៀបចំពិព័រណ៍បានសម្របសម្រួលឱ្យមានស្តង់តាំងបង្ហាញសរុបចំនួន ១១០ ស្តង់ ដោយមានការចូលរួមពី ៩២ ស្ថាប័ន/ក្រុមហ៊ុន។ ការដាក់តាំងផលិតផលសក្តានុពលរួមមាន៖ បន្លែផ្លែឈើកសិកម្ម សិប្បកម្ម វត្ថុអនុស្សាវរីយ៍ គ្រឿងអលង្ការ ម្ហូបអាហារ និងផលិតផលសម្គាល់ភូមិសាស្ត្រទំនិញ (GI) ដែលមានស្តង់ដារគុណភាពខ្ពស់។ ជាពិសេស ក៏មានការផ្តល់អាទិភាពដល់ស្តង់សហគ្រិនស្ត្រី និងអង្គការជនមានពិការភាពផងដែរ។

២. សិក្ខាសាលា និងជំនួបពាណិជ្ជកម្ម ព្រឹត្តិការណ៍នេះក៏មានរៀបចំនូវវេទិកាសិក្ខាសាលា និងការផ្គូផ្គងធុរកិច្ចដ៏មានសារៈសំខាន់នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយបែងចែកជាសកម្មភាពធំៗរួមមាន៖

  • ជំនួបផ្គូផ្គងធុរកិច្ច ៖ សម្រេចបាននូវការចុះកិច្ចព្រមព្រៀងទិញលក់ផលិតផលអំបុកកែវរមៀត និងដំណាប់ស្វាយ ដោយជោគជ័យ រវាងក្រុមហ៊ុន ហេង ច័ន្ទនី អង្គរមាស និងក្រុមហ៊ុន ផ្លយ ហ្រ្គីន លែន ខូ អិលធីឌី។

  • វគ្គព្រឹក៖ ការរៀបចំវេទិកាសិក្ខាសាលាលើកទី១ ក្រោមប្រធានបទ «បរិបទថ្មីនៃការប្រើប្រាស់ផលិតផលជាតិប្រកបដោយចីរភាព» ដើម្បីស្វែងយល់ពីព័ត៌មានទីផ្សារ និងនីតិវិធីនាំផលិតផលចូលលក់ក្នុងផ្សារទំនើប។

  • វគ្គរសៀល៖ ការប្រារព្ធវេទិកាសិក្ខាសាលាលើកទី២ ស្តីពី «ការជំរុញនិងលើកកម្ពស់ផលិតផលកសិ-ពាណិជ្ជកម្ម វិស័យស្វាយចន្ទីនិងម្រេចកម្ពុជា» ក្រោមអធិបតីភាព ឯកឧត្តម ទិត សីច័ន្ទលី អគ្គនាយកជំរុញពាណិជ្ជកម្ម។

៣. ការរៀបចំតុបតែង និងកម្មវិធីអម ៖ ទីតាំងពិព័រណ៍ត្រូវបានរៀបចំយ៉ាងស្រស់ស្អាត ដោយមានខ្លោងទ្វារទំនើប  អមដោយភ្លើងពណ៌នាពេលរាត្រី និងមានរៀបចំតំបន់ថតរូបកម្សាន្ត (Photo Booth) យ៉ាងរស់រវើកដែលមានរថយន្តស៊ីក្លូ ចំបើង និងការដាក់តាំងផ្លែឈើស្រស់ចម្រុះជាដើម។

  • យុទ្ធនាការផ្សព្វផ្សាយ៖ ការរៀបចំ Prop Stick មានសរសេរពាក្យស្លោក «គាំទ្រផលិតផលខ្មែរ» សម្រាប់ឱ្យសាធារណជនថតរូប និងចូលរួមផ្សព្វផ្សាយបន្តនៅលើបណ្តាញសង្គម ដើម្បីបង្កើនភាពទាក់ទាញក្នុងព្រឹត្តិការណ៍។

៤. លទ្ធផលសម្រេចបាន តាមរយៈការរៀបចំយ៉ាងម៉ត់ចត់ និងភាពសម្បូរបែបនៃកម្មវិធី ព្រឹត្តិការណ៍ពាណិជ្ជកម្មរយៈពេល ៤ថ្ងៃ នេះ (២៦ កុម្ភៈ - ១ មីនា ២០២៦) ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចមូលដ្ឋាន លើកកម្ពស់កិត្យានុភាពផលិតផលជាតិ និងពង្រីកទីផ្សារប្រកបដោយចីរភាពជូនសហគ្រិន និងប្រជាកសិករកម្ពុជាពិតប្រាកដមែន។

ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៩ ឆ្នាំ២០២៦

សង្ខេបពិព័រណ៍៖

  • កាលបរិច្ឆេទ ២៦ កុម្ភៈ ២០២៦ - ០១ មីនា ២០២៦
  • រយៈពេលពិព័រណ៍ ៤ ថ្ងៃ
  • ប្រភេទពិព័រណ៍ ពិព័រណ៍ក្នុងប្រទេស
  • ទំនាក់ទំនង ១២៦៦
  • ទីតាំង : ខេត្តសៀមរាប

ផែនទីពិព័រណ៍

ការសហការឧបត្ថម្ភគាំទ្រ

ដើម្បីឱ្យការរៀបចំ « ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា » លើកទី១៨ នេះឱ្យកាន់តែមានភាពទូលំទូលាយ
កិច្ចសហការក្នុងការរៀបចំកម្មវិធីក៏មានការចូលរួមសហការជាមួយដៃគូ និងក្រុមហ៊ុនឯកជន ក្នុងស្រុក និងក្រៅស្រុកផងដែរ រួមមាន៖