ព័ត៌មានលម្អិតនៃព្រឹត្តិការណ៍
មូលបទ៖ «កន្ត្រកនៃភាពអច្ឆរិយៈ» (Basket of Wonders) វិស័យផ្តោតសំខាន់៖ គ្រាប់ស្វាយចន្ទី ផ្លែឈើ និងគ្រឿងទេស (Cashews - Fruits - Spices)
១. ទិដ្ឋភាពទូទៅនៃព្រឹត្តិការណ៍ :
ពន្លាជាតិកម្ពុជា នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារ ANUGA 2025នេះ ផ្តោតសំខាន់លើការនាំយកផលិតផលកសិកម្មដែលមានគុណភាពខ្ពស់ និងភាពរបស់កម្ពុជា ទៅកាន់ទីផ្សារអឺរ៉ុប។ ផលិតផលដែលត្រូវបានរំលេចមានដូចជា៖ គ្រាប់ស្វាយចន្ទីដែលមានរសជាតិស្រួយឆ្ងាញ់ ផ្លែឈើក្រៀមដែលរក្សាបានរសជាតិតំបន់ត្រូពិច និងគ្រឿងទេស ជាពិសេសម្រេចកំពតដែលល្បីល្បាញលំដាប់ថ្នាក់ពិភពលោក។
២. កិច្ចសហប្រតិបត្តិការ និងការគាំទ្រ :
គំនិតផ្តួចផ្តើមនេះត្រូវបានអនុវត្តដោយអង្គការ sequa ក្រោមកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយ ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា និងទទួលបានការគាំទ្រដោយកម្មវិធី GIZ (EU-German GATE)។ គោលបំណងចម្បង គឺដើម្បីជួយសម្រួលដល់សហគ្រាសធុនតូចនិងមធ្យម (SMEs) កម្ពុជា ក្នុងការស្វែងរកទីផ្សារថ្មីៗ និងបង្កើនការផ្សព្វផ្សាយមុខមាត់ផលិតផលជាតិនៅលើឆាកអន្តរជាតិ (តំបន់អឺរ៉ុប)។
៣. សហគ្រាសកម្ពុជាដែលចូលរួម
ក្រសួងពាណិជ្ជកម្មបានជ្រើសរើសសហគ្រាស និងក្រុមហ៊ុនសក្តានុពលរបស់កម្ពុជាចំនួន ៨ ឱ្យចូលរួមដាក់តាំងបង្ហាញផលិតផល រួមមាន៖
-
Ample Agro Product Co.,Ltd.
-
Pepperfield - by EU Land and Pepper Investments
-
Grove Fruit Growers Co., Ltd.
-
Handcrafted Cashew Nuts Stung Treng
-
HESED Agriculture Trading
-
Khmer Organic Cooperative
-
Misota Food Import Export
-
Sela Pepper
៤. ស្តង់ដា និងគុណភាពអន្តរជាតិ
សហគ្រាសដែលចូលរួម (ឧទាហរណ៍ដូចជាក្រុមហ៊ុន Sela Pepper ជាដើម) សុទ្ធសឹងតែជាក្រុមហ៊ុនដែលមានសមត្ថភាពផលិត និងកែច្នៃស្របតាមស្តង់ដាគុណភាពអន្តរជាតិ ដោយទទួលបានវិញ្ញាបនបត្រទទួលស្គាល់ជាច្រើនដូចជា៖ BRCGS, FDA, ISO 9001, ISO 14001, HALAL, និងស្តង់ដាសរីរាង្គ (Organic - EU, NOP, JAS) ដែលធានាបាននូវទំនុកចិត្តខ្ពស់សម្រាប់ការនាំចេញទៅកាន់ទីផ្សារពិភពលោក។
