mt-search-toggle

website.social-medial

ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៩

ព័ត៌មានលម្អិតនៃព្រឹត្តិការណ៍ 

១. ការតាំងពិព័រណ៍ពាណិជ្ជកម្ម និងភាពជាដៃគូយុទ្ធសាស្ត្រ

  • ទំហំនៃពិព័រណ៍៖ គណៈកម្មការបានរៀបចំស្តង់តាំងបង្ហាញសរុបប្រមាណ ២៥០ ស្តង់ ដែលរួមមាន៖ ស្តង់ និងផ្ទះរួមរបស់ក្រសួងពាណិជ្ជកម្ម (សម្រាប់ដាក់តាំងបង្ហាញផលិតផលសម្គាល់ភូមិសាស្ត្រទំនិញ [GI] និងទំនិញសក្តានុពលកម្ពុជា) ស្តង់របស់បណ្តាស្ថានទូតនានា ដៃគូអភិវឌ្ឍន៍ ព្រមទាំងស្តង់របស់ក្រុមហ៊ុនចម្រុះពីវិស័យឯកជន។

  • ភាពជាដៃគូពិសេស (Special Partnership)៖ សម្រាប់ព្រឹត្តិការណ៍ឆ្នាំ២០២៥ នេះ មានការផ្តោតការយកចិត្តទុកដាក់ជាពិសេសលើការពង្រឹងភាពជាដៃគូពាណិជ្ជកម្មជាមួយ ប្រទេសជាសមាជិកអាស៊ាន

២. ពន្លាសេវាសាធារណៈរួម 

  • ដើម្បីបង្កើនភាពងាយស្រួល និងខិតឱ្យជិតប្រជាពលរដ្ឋ ព្រឹត្តិការណ៍នេះមានរៀបចំនូវ «ពន្លាសេវាសាធារណៈ» ដ៏ធំទូលាយនៅលើផ្ទៃដីទំហំ ២២៥ ម៉ែត្រការ៉េ សម្រាប់ផ្តល់សេវាសាធារណៈជូនសាធារណជនដោយផ្ទាល់នៅនឹងកន្លែង។ សេវាកម្មទាំងនោះផ្តល់ដោយក្រសួង-ស្ថាប័នពាក់ព័ន្ធ រួមមានជាអាទិ៍៖ សេវាចុះបញ្ជីពាណិជ្ជកម្ម សេវាពន្ធដារ សេវាធ្វើលិខិតឆ្លងដែន និងសេវាកម្មធនាគារជាដើម។

៣. កម្មវិធីផ្លូវការ វេទិកាធុរកិច្ច និងកម្មវិធីអម  ព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅដោយមានកម្មវិធីសំខាន់ៗជាបន្តបន្ទាប់រួមមាន៖

  •  ការប្រារព្ធពិធីបើកសម្ពោធជាផ្លូវការនៃព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្ម។

  •  ការរៀបចំកសិក្ខាសាលា ដើម្បីបង្កើនបរិយាកាសរីករាយ និងការចែករំលែកបទពិសោធន៍។

  •  ការប្រារព្ធ វេទិកាធុរកិច្ច ដើម្បីពិភាក្សាស៊ីជម្រៅអំពីយុទ្ធសាស្ត្រ ពង្រីកការយល់ដឹង និងស្វែងរកកាលានុវត្តភាពថ្មីៗនៅលើទីផ្សារអន្តរជាតិ។

៤. លទ្ធផល

  • តាមរយៈការរៀបចំយ៉ាងម៉ត់ចត់ និងភាពសម្បូរបែបនៃកម្មវិធី ព្រឹត្តិការណ៍ពាណិជ្ជកម្មរយៈពេល ៥ថ្ងៃ នេះ នឹងរំពឹងទុកថាអាចទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ ចូលរួមទស្សនា និងស្វែងយល់បានយ៉ាងកុះករប្រមាណ ៤០,០០០ នាក់ ដែលនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ច និងលើកកម្ពស់កិត្យានុភាពផលិតផលក្នុងស្រុកពិតប្រាកដមែន។

ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៩

សង្ខេបពិព័រណ៍៖

  • កាលបរិច្ឆេទ ១៧ - ២១ ធ្នូ ២០២៦
  • រយៈពេលពិព័រណ៍ ៥ ថ្ងៃ
  • ប្រភេទពិព័រណ៍ ពិព័រណ៍ក្នុងប្រទេស
  • ទំនាក់ទំនង ១២៦៦
  • ទីតាំង : មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ
ចែករំលែក