បណ្ដាញសង្គម

ពិព័រណ៍នាំចូលកូរ៉េ ឆ្នាំ២០២៦

ពិព័រណ៍នាំចូលកូរ៉េ ឆ្នាំ២០២៦ (Korea Import Fair 2026 - KIF 2026) គឺជាព្រឹត្តិការណ៍ពាណិជ្ជកម្មអន្តរជាតិមួយក្នុងសាធារណរដ្ឋកូរ៉េ ដែលផ្តោតជាសំខាន់លើការនាំចូល និងផ្សព្វផ្សាយផលិតផលបរទេសទៅកាន់អ្នកប្រើប្រាស់កូរ៉េ។ រៀបចំដោយ សមាគមអ្នកនាំចូលកូរ៉េ (KOIMA) ព្រឹត្តិការណ៍នេះដើរតួជាស្ពានយុទ្ធសាស្ត្រសម្រាប់ពាណិជ្ជករ និងអ្នកនាំចេញកម្ពុជា ក្នុងការបង្ហាញសក្តានុពលផលិតផលជាតិ និងពង្រីកបណ្តាញចែកចាយនៅក្នុងទីផ្សារអាស៊ីបូព៌ា ដែលមានកម្លាំងទិញខ្ពស់បំផុតមួយក្នុងពិភពលោក។


១. ទិដ្ឋភាពទូទៅនៃព្រឹត្តិការណ៍ 

  • កាលបរិច្ឆេទ៖ ថ្ងៃទី ២៣ ដល់ ២៥ ខែមិថុនា ឆ្នាំ ២០២៦

  • ទីតាំង៖ Hall B, មជ្ឈមណ្ឌលពិព័រណ៍ COEX

  • ទីក្រុង និងប្រទេស៖ ទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ

  • អ្នករៀបចំ៖ សមាគមអ្នកនាំចូលកូរ៉េ (Korea Importers Association - KOIMA)

  • ប្រភេទព្រឹត្តិការណ៍៖ ពិព័រណ៍ពាណិជ្ជកម្មនាំចូលអន្តរជាតិ

  • វិស័យអាទិភាព៖ អាហារ និងភេសជ្ជៈ (F&B), ទំនិញប្រើប្រាស់ទូទៅ និងផលិតផលកសិកម្ម។


២. ចំណុចពិសេសនៃពិព័រណ៍

  • Global Product Showcase៖ ការដាក់តាំងបង្ហាញផលិតផលនាំចូលមកពីទូទាំងពិភពលោកនៅកណ្តាលបេះដូងសេដ្ឋកិច្ចនៃទីក្រុងសេអ៊ូល។

  • ការគាំទ្រពិសេស (Organizer Support)៖ គណៈកម្មការរៀបចំកម្មវិធីនឹងផ្តល់ជូននូវ ស្តង់តាំងបង្ហាញឥតគិតថ្លៃចំនួនមួយ (One Complementary Booth) សម្រាប់ក្រុមហ៊ុនដែលមានចំណាប់អារម្មណ៍ និងបំពេញតាមលក្ខខណ្ឌតម្រូវ។

  • ការតភ្ជាប់ B2B៖ ឱកាសជួបពិភាក្សាការងារជាមួយសមាជិក KOIMA ដែលជាអ្នកនាំចូលឈានមុខគេនៅកូរ៉េ។


៣. អត្ថប្រយោជន៍ នៃការចូលរួម

សម្រាប់ពាណិជ្ជករ និងអ្នកនាំចេញកម្ពុជា

ទទួលបានឱកាសសាកល្បងទីផ្សារ និងបង្ហាញគុណភាពផលិតផលខ្មែរទៅកាន់អតិថិជនកូរ៉េ ជាមួយការគាំទ្រផ្នែកទីតាំងពីអ្នករៀបចំ ដែលជួយកាត់បន្ថយចំណាយប្រតិបត្តិការ។

សម្រាប់អ្នកបញ្ជាទិញ និងវិនិយោគិន

ស្វែងរកប្រភពផ្គត់ផ្គង់វត្ថុធាតុដើម និងផលិតផលថ្មីៗដែលមានសក្តានុពលពីបណ្តាប្រទេសដៃគូ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារកូរ៉េដែលកំពុងវិវត្ត។

ពិព័រណ៍នាំចូលកូរ៉េ ឆ្នាំ២០២៦

សង្ខេបពិព័រណ៍៖

  • កាលបរិច្ឆេទ ២៣ - ២៥ មិថុនា ២០២៦
  • រយៈពេលពិព័រណ៍ ៣ ថ្ងៃ
  • ប្រភេទពិព័រណ៍ ពិព័រណ៍ក្រៅប្រទេស
  • ទំនាក់ទំនង ១២៦៦
  • ទីតាំង : ទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ