បណ្ដាញសង្គម

ពិព័រណ៍ទុរេន និងផ្លែឈើក្នុងស្រុក

ព្រឹត្តិការណ៍ពិព័រណ៍នេះ ទទួលបានការឯកភាពជាគោលការណ៍ពីក្រសួងពាណិជ្ជកម្ម ជូនដល់ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ខូ អិលធីឌី ដើម្បីរៀបចំកម្មវិធីតាំងបង្ហាញ និងផ្សព្វផ្សាយផ្លែឈើខ្មែរ ព្រមទាំងអនុញ្ញាតឱ្យប្រើប្រាស់ឡូហ្គូផ្លូវការរបស់ក្រសួងពាណិជ្ជកម្មផងដែរ។

១. ព័ត៌មានទូទៅនៃព្រឹត្តិការណ៍ 

  • កាលបរិច្ឆេទ៖ ថ្ងៃទី ១០-២៦ ខែកក្កដា ឆ្នាំ២០២៦

  • ទីតាំង៖ ផ្សារទំនើប អ៊ីអន ម៉ល (AEON MALL) ទាំង ៣ ទីតាំង ក្នុងរាជធានីភ្នំពេញ

  • ទម្រង់កម្មវិធី៖ បើកជូនសាធារណជន និងអតិថិជនចូលទស្សនា និងកម្សាន្តដោយសេរី

២. សកម្មភាព និងកម្មវិធីស្នូល

  • ការតាំងលក់ និងបង្ហាញផលិតផល ៖ ការដាក់តាំងលក់ទុរេនស្រស់ៗ និងផ្លែឈើក្នុងស្រុកដែលមានគុណភាពខ្ពស់ ព្រមទាំងការកែច្នៃជាបង្អែម និងអាហារសម្រន់ជាច្រើនមុខ ដូចជា៖ ការ៉េមទុរេន, គ្រែបទុរេន, ភីហ្សាទុរេន និងផ្លែឈើក្រៀម។

  • កម្មវិធីប្រកួតប្រជែង និងការចែកកាដូ ៖ មានការរៀបចំកម្មវិធីលេងហ្គេមប្លែកៗ ដូចជា "Durian Challenge" ព្រមទាំងមានការចែកជូនកាដូអនុស្សាវរីយ៍ និងបង្អែមឆ្ងាញ់ៗដល់អ្នកចូលរួម។

  • វគ្គសិក្ខាសាលា និងការសម្តែងវប្បធម៌ ៖ ការសម្តែងសិល្បៈវប្បធម៌ប្រពៃណីខ្មែរ  និងការរៀបចំវគ្គសិក្ខាសាលាខ្នាតតូចបែបខ្មែរ ។

៤. ព័ត៌មានទំនាក់ទំនងសម្រាប់ចុះឈ្មោះជួលស្តង់ 

សម្រាប់កសិករ ម្ចាស់ចម្ការ ឬអាជីវករដែលមានបំណងចង់នាំយកផ្លែទុរេន និងផ្លែឈើក្នុងស្រុកមកដាក់តាំងលក់ ឬជួលស្តង់នៅក្នុងផ្សារទំនើប អ៊ីអន ម៉ល ទាំង ៣ ទីតាំង អាចធ្វើការទំនាក់ទំនងទៅកាន់ការិយាល័យគ្រប់គ្រងកម្មវិធីតាមរយៈ៖

  • ទូរសព្ទការិយាល័យកណ្តាល (AEON MALL Cambodia)៖ 023 988 100 / 023 901 091

  • អ៊ីមែលផ្លូវការ៖ info@aeonmall-cambodia.com

  • ការចុះឈ្មោះ៖ អាចទំនាក់ទំនងដោយផ្ទាល់នៅបញ្ជរព័ត៌មាន (Information Counter) នៃសាខាផ្សារទំនើបអ៊ីអននីមួយៗ ឬផ្ញើសារទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ AEON MALL Phnom Penh, AEON MALL Sen Sok City, និង AEON MALL Mean Chey។

ពិព័រណ៍ទុរេន និងផ្លែឈើក្នុងស្រុក

សង្ខេបពិព័រណ៍៖

  • កាលបរិច្ឆេទ ១០ - ២៦ កក្កដា ២០២៦
  • រយៈពេលពិព័រណ៍ ១៧ ថ្ងៃ
  • ប្រភេទពិព័រណ៍ ពិព័រណ៍ក្នុងប្រទេស
  • ទំនាក់ទំនង ១២៦៦
  • ទីតាំង : ផ្សារទំនើប អ៊ីអន ម៉ល (AEON MALL) ទាំង ៣ ទីតាំង