mt-search-toggle

website.social-medial

ពិព័រណ៍ទំនិញនាំចូលអន្តរជាតិចិន លើកទី៧

ព័ត៌មានលម្អិតនៃព្រឹត្តិការណ៍ 

មូលបទប្រចាំឆ្នាំ៖ «យុគសម័យថ្មី អនាគតរួម» (New Era, Shared Future)

១. ការរៀបចំពន្លាជាតិកម្ពុជា

  • រចនាបថ និងគោលគំនិត៖ ពន្លាជាតិកម្ពុជាត្រូវបានសាងសង់យ៉ាងលេចធ្លោលើផ្ទៃដីទំហំ ១៣២ ម៉ែត្រក្រឡា ដោយរចនាឡើងតាមរចនាបថកម្ពុជាយុគសម័យទំនើប ក្រោមគោលគំនិត «នវានុវត្តន៍ឆ្ពោះទៅរកអនាគត វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាធ្វើឱ្យជីវិតកាន់តែប្រសើរ»

  • ការបែងចែកតំបន់ ៖ ដើម្បីផ្តល់ភាពងាយស្រួល និងបទពិសោធន៍ដ៏ល្អប្រសើរជូនអ្នកទស្សនា ពន្លាជាតិត្រូវបានរៀបចំបែងចែកជា ៤ តំបន់សំខាន់ៗរួមមាន៖ តំបន់តាំងបង្ហាញផលិតផលគុណភាពខ្ពស់ តំបន់វេទិកាសម្តែងសិល្បៈ តំបន់ជំនួបធុរកិច្ច (Business Matching) និងតំបន់ផ្តល់ព័ត៌មានព្រមទាំងភ្លក់រសជាតិផលិតផល។

  • ២. ការតាំងបង្ហាញផលិតផលសក្តានុពល

  • ឆ្លៀតក្នុងឱកាសដ៏មានសារៈសំខាន់នេះ គណៈប្រតិភូកម្ពុជាបាននាំយកនូវផលិតផលសក្តានុពល និងផលិតផលសម្គាល់ភូមិសាស្ត្រទំនិញ (GI) ល្បីៗជាច្រើនមុខទៅដាក់តាំងបង្ហាញ ដើម្បីស្វែងរកទីផ្សារអន្តរជាតិ រួមមានជាអាទិ៍៖ អង្ករ គ្រាប់ស្វាយចន្ទី កាហ្វេមណ្ឌលគិរី ម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ មីជាតិ និងផលិតផលក្នុងស្រុកដែលមានគុណភាពខ្ពស់ដទៃទៀត។

  • ៣. សកម្មភាពសិល្បៈ និងការផ្លាស់ប្តូរវប្បធម៌

  • ដើម្បីលើកស្ទួយកិត្យានុភាពវប្បធម៌ជាតិ និងទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវអន្តរជាតិ គណៈកម្មការបានរៀបចំនូវផ្ទាំងទស្សនីយភាពសម្តែងរបាំបុរាណ និងប្រពៃណីខ្មែរ (ដូចជារបាំមណីមេខលា របាំក្រមា និងរបាំបួងសួង) ព្រមទាំងមានការប្រគុំឧបករណ៍តន្ត្រីបុរាណដ៏ពិរោះរណ្តំ (ផ្លុំស្នែង ប៉ីពក ខ្លុយ និងខ្សែដៀវ) ជូនភ្ញៀវកិត្តិយសទស្សនាកម្សាន្តជាប្រចាំថ្ងៃ។

  • ៤. លទ្ធផលសម្រេចបានដ៏ត្រចះត្រចង់ 

  • ការទាក់ទាញភ្ញៀវទស្សនា៖ ជាលទ្ធផលគួរជាទីមោទនៈ ពន្លាជាតិកម្ពុជាទទួលបានការគាំទ្រយ៉ាងខ្លាំង ដោយទាក់ទាញបានភ្ញៀវចូលទស្សនា និងស្វែងយល់សរុបប្រមាណ ៣៣,៧៩០ នាក់

  • ការផ្សព្វផ្សាយព័ត៌មាន៖ ព្រឹត្តិការណ៍ និងវត្តមានដ៏លេចធ្លោរបស់កម្ពុជានេះ ទទួលបានការចាប់អារម្មណ៍ និងការចុះផ្សាយយ៉ាងទូលំទូលាយពីសំណាក់ស្ថាប័នព័ត៌មានជាតិ-អន្តរជាតិល្បីៗ ដូចជាកាសែត Khmer Times, The Phnom Penh Post ព្រមទាំងបណ្តាញសារព័ត៌មានក្នុងស្រុកជាច្រើនស្ថាប័នទៀត។

ពិព័រណ៍ទំនិញនាំចូលអន្តរជាតិចិន លើកទី៧

សង្ខេបពិព័រណ៍៖

  • កាលបរិច្ឆេទ ០៥ - ១០ វិច្ឆិកា ២០២៤
  • រយៈពេលពិព័រណ៍ ៦ ថ្ងៃ
  • ប្រភេទពិព័រណ៍ ពិព័រណ៍ក្រៅប្រទេស
  • ទំនាក់ទំនង ១២៦៦
  • ទីតាំង : មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ជាតិ ទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន
ចែករំលែក