mt-search-toggle

បណ្តាញសង្គម

ហនុមាន ប៊េវើរីជីស ឯ.ក


ព៍មានទំនាក់ទំនង៖
  • ប្រភេទអាជីវកម្ម អាហារ និងភេសជ្ជៈ
  • លេខទូរសព្ទ +855-23 933 339

អំពីក្រុមហ៊ុន


ព័ត៌មានក្រុមហ៊ុន / Company Information

  • ឈ្មោះក្រុមហ៊ុនជាភាសាខ្មែរ: ក្រុមហ៊ុន ហនុមាន ប៊េវើរីជីស ឯ.ក
  • ឈ្មោះក្រុមហ៊ុនជាភាសាអង់គ្លេស: HANUMAN BEVERAGES CO., LTD.
  • អាសយដ្ឋានក្រុមហ៊ុន: ផ្លូវភូមិត្រពាំងវែង, ឃុំចកឈើនាង, ស្រុកអង្គស្នួល, ខេត្តកណ្តាល។
  • លេខទូរស័ព្ទ: +855-23 933 339
  • គេហទំព័រ: www.hanumanbeverages.com.kh
  • បុគ្គលទំនាក់ទំនង: * លោកស្រី ប្រាក់ មុនីសុភា (Mrs. PRAK Monysopheap) - ទូរស័ព្ទ៖ +855-12 686 747
    • លោកស្រី តាំង ណគ្រី (Mrs. TAING Nakry) - ទូរស័ព្ទ៖ +855-12 902 011

ការពិពណ៌នាផលិតផលតាំងបង្ហាញ / Product Description

១. ស្រាបៀរ ហនុមាន ព្រីមៀម ឡាហ្គឺ (Hanuman Premium Lager)

ស្រាបៀរដែលមានពណ៌លឿងទុំដូចមាស ត្រូវបានចម្រាញ់យ៉ាងផ្ចិតផ្ចង់បំផុតចេញពីការផលិតស្រាបៀរតាមបែបថ្លៃថ្នូរ។ ហនុមាន ឡាហ្គឺ ផលិតតាមរូបមន្តអាល្លឺម៉ង់ពិតៗ ដែលផ្តល់នូវរសជាតិលេចធ្លោ និងមានផាសុកភាពក្នុងការទទួលទាន។ តាមរយៈដំណើរការផលិតកម្មដ៏ត្រឹមត្រូវ វីតាមីន និងជាតិរ៉ែត្រូវបានរក្សាទុកយ៉ាងល្អ ដែលផ្តល់នូវអារម្មណ៍ស្រស់ស្រាយ និងរសជាតិដ៏ឈ្ងុយឆ្ងាញ់ប្រៀបដូចជាទឹកដមផ្កា។

២. ស្រាបៀរ ហនុមាន ប្លេក (Hanuman Black)

ស្រាបៀរខ្មៅដែលមានរូបមន្តតាំងពីយុគសម័យកណ្តាលនៃវប្បធម៌ស្រាបៀរអាល្លឺម៉ង់។ ហនុមាន ប្លេក មានពណ៌ខ្មៅរលើបរលោងដែលទទួលបានពីការលីងស្រូវសាលីដោយធម្មជាតិ (មិនប្រើពណ៌សិប្បនិម្មិត)។ វាផ្តល់នូវរសជាតិខ្លាំងក្លា និងតុល្យភាពល្អឥតខ្ចោះនៃក្លិនឈ្ងុយការ៉ាមែល និងទឹកឃ្មុំ។ នេះគឺជាស្រាបៀរខ្មៅដំបូងគេនៅកម្ពុជាដែលផ្តល់នូវរសជាតិឈ្ងុយឆ្ងាញ់បំផុត និងងាយស្រួលទទួលទាន។


ព័ត៌មានសង្ខេបពីក្រុមហ៊ុន / Company Profile

ក្រុមហ៊ុន ហនុមាន ប៊េវើរីជីស ឯ.ក  បានចាប់ផ្តើមសាងសង់រោងចក្រផលិតស្រាបៀរជាផ្លូវការនៅថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ ២០១៩។ ការវេចខ្ចប់លើកដំបូងបានចាប់ផ្តើមនៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២១ និងបានចាប់ផ្តើមចែកចាយនៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២២។ ជាមួយនឹងទុនវិនិយោគជាង ១៦០ លានដុល្លារ ក្រុមហ៊ុនត្រូវបានបង្កើតឡើងដោយកូនខ្មែរពិតៗ និងបំពាក់ដោយបច្ចេកវិទ្យាអឺរ៉ុបដ៏ទំនើបបំផុតដែលស្របតាមស្តង់ដារខ្ពស់បំផុតរបស់ពិភពលោក។

ហនុមាន គឺជាក្រុមហ៊ុនដែលយកចិត្តទុកដាក់ខ្ពស់លើសេដ្ឋកិច្ចវិលជុំ (Circular Economy)។ យើងមានគោលដៅលុបបំបាត់ការប្រើប្រាស់ផ្លាស្ទិក ជំរុញការកែច្នៃឡើងវិញ និងផ្តល់រង្វាន់ដល់អតិថិជនសម្រាប់ការរួមចំណែកដល់បរិស្ថានស្អាត។ ហនុមាន ប្តេជ្ញាបង្ហាញដល់ឧស្សាហកម្មនៅកម្ពុជាថា យើងអាចសម្រេចបានទាំងផលវិជ្ជមានដល់សង្គម និងប្រាក់ចំណេញ តាមរយៈការផលិតស្រាបៀរដ៏ល្អបំផុតនៅកម្ពុជា។