អំពីក្រុមហ៊ុន
ព័ត៌មានសមាគម / Association Information
- ឈ្មោះជាភាសាខ្មែរ: សមាគមស្បែកជើងកម្ពុជា
- ឈ្មោះជាភាសាអង់គ្លេស: CAMBODIA FOOTWEAR ASSOCIATION (CFA)
- អាសយដ្ឋាន: អគារ Gateway, ជាន់ទី ១៨, មហាវិថីសហព័ន្ធរុស្សី (១១០), រាជធានីភ្នំពេញ។
- លេខទូរស័ព្ទ: +855-98 329 222
- គេហទំព័រ: www.cambodia-footwear.org
- បុគ្គលទំនាក់ទំនង: លោក រឿន វណ្ណៈ (Mr. ROEURN VANNAK) / លោក ឌឿន ដារ៉ារតនៈ (Mr. DOEUN DARARATANAK)
ការពិពណ៌នាផលិតផលតាំងបង្ហាញ / Product Description
- ផលិតផលស្បែកជើងគ្រប់ប្រភេទ (FOOTWEAR)
ព័ត៌មានសង្ខេបពីសមាគម / Company Profile
នៅក្នុងឆ្នាំ ២០១៨ សមាជិកស្ថាបនិកដំបូងចំនួន ១៣ រូប បានស្នើឱ្យបង្កើតសមាគមស្បែកជើងកម្ពុជាឡើង ដើម្បីជាស្ពានចម្លង និងតភ្ជាប់ទំនាក់ទំនងរវាងវិនិយោគិននីមួយៗ ព្រមទាំងដើម្បីសហការជាមួយរាជរដ្ឋាភិបាល ក្នុងគោលបំណងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា។
គោលបំណង និងបេសកកម្ម៖
- រួមចំណែកដល់បរិយាកាសវិនិយោគ និងពាណិជ្ជកម្មប្រកបដោយការប្រកួតប្រជែងសម្រាប់កម្ពុជា។
- ធ្វើការជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីបន្តនាំមកនូវបរិយាកាសធុរកិច្ចកាន់តែប្រសើរឡើង សម្រាប់សមាជិកក្នុងការរីកចម្រើន និងអភិវឌ្ឍន៍។
- បង្កើនសមត្ថភាព និងលទ្ធភាពរបស់សមាជិក ដើម្បីប្រតិបត្តិការអាជីវកម្មឱ្យកាន់តែប្រសើរ។
- កសាងប្រព័ន្ធគ្រប់គ្រងវិជ្ជាជីវៈ និងនីតិវិធីប្រតិបត្តិការស្តង់ដារ (SOP) ក្នុងចំណោមសមាជិក។
- ផ្តល់ជូនសមាជិកនូវព័ត៌មាន និងបទប្បញ្ញត្តិថ្មីៗពាក់ព័ន្ធបានទាន់ពេលវេលា។
- បណ្តុះស្មារតីនៃការរៀនសូត្រ និងការច្នៃប្រឌិតជាបន្តបន្ទាប់សម្រាប់លេខាធិការដ្ឋានសមាគម។
- កសាងស្មារតីទទួលខុសត្រូវចំពោះសង្គម (CSR) និងនិរន្តរភាពក្នុងចំណោមសមាជិក។
