អំពីក្រុមហ៊ុន
ព័ត៌មានក្រុមហ៊ុន / Company Information
- ឈ្មោះក្រុមហ៊ុនជាភាសាខ្មែរ: ក្រុមហ៊ុន ឆេមពាន គ្រុប (Champion Group Co., Ltd)
- ឈ្មោះក្រុមហ៊ុនជាភាសាអង់គ្លេស: CHAMPION GROUP CO., LTD
- អាសយដ្ឋានក្រុមហ៊ុន: ផ្ទះលេខ ២១, ផ្លូវ ១៩៦៦, សង្កាត់ភ្នំពេញថ្មី, ខណ្ឌសែនសុខ, រាជធានីភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា។
- លេខទូរស័ព្ទ: +855-12 878 247 / 016 35 36 88
- គេហទំព័រ: http://championgroup.com.kh/
ការពិពណ៌នាផលិតផលតាំងបង្ហាញ / Product Description
- ភេសជ្ជៈប៉ូវកម្លាំង Champion I និង Champion Green: ផ្សំពីសារធាតុពិសេសៗជាច្រើនប្រភេទ រួមទាំងតូរីន (Taurine) និងវីតាមីន B6, B12... ផ្តល់ថាមពលខ្លាំង បង្កើនការចងចាំបានល្អ និងផ្តល់អារម្មណ៍ស្រស់ថ្លាជាមួយរសជាតិម៉ង់តុល។
- ភេសជ្ជៈប៉ូវកម្លាំង Red Ant: មានរសជាតិឆ្ងាញ់ ជួយពង្រឹងស្មារតី និងជំរុញថាមពលខ្លាំងក្លាគ្រប់កាលៈទេសៈ។
- ភេសជ្ជៈប៉ូវកម្លាំង Top Upp: ញ៉ាំ Top Upp កាលីបជាង!
- ស្រាបៀរ Madrid និង ស្រាបៀរ Madrid Stout: ផលិតឡើងពីគ្រឿងផ្សំល្អបំផុតនាំចូលពីអឺរ៉ុប ជាមួយបច្ចេកវិទ្យាទំនើបចុងក្រោយ ផ្តល់នូវរសជាតិឆ្ងាញ់ស្រទន់ ងាយស្រួលទទួលទាន និងមិនធ្វើឱ្យឈឺក្បាល។
ព័ត៌មានសង្ខេបពីក្រុមហ៊ុន / Company Profile
ក្រុមហ៊ុន ឆេមពាន គ្រុប (Champion Group) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៧ ជាមួយទុនវិនិយោគសរុបចំនួន ១១៣ លានដុល្លារអាមេរិក។
ភាពជោគជ័យដំបូងបង្អស់របស់សម្ព័ន្ធក្រុមហ៊ុនបានចាប់ផ្តើមជាមួយក្រុមហ៊ុន Angkor Daily Foods ដែលជាក្រុមហ៊ុនផលិតចំណីអាហារ និងភេសជ្ជៈ ដោយបានបង្កើតភាពឈានមុខគេក្នុងឧស្សាហកម្មភេសជ្ជៈប៉ូវកម្លាំងនៅក្នុងទីផ្សារដែលមានការប្រកួតប្រជែងខ្ពស់ ជាមួយទុនវិនិយោគចំនួន ៣៥ លានដុល្លារ។
បន្ទាប់មក សម្ព័ន្ធក្រុមហ៊ុនបានសម្រេចចិត្តពង្រីកសក្តានុពល និងសមត្ថភាពផលិតកម្មរបស់ខ្លួនបន្ថែមទៀត តាមរយៈការបង្កើតក្រុមហ៊ុន អ៊ិនធ័រ-ម៉ាទ្រីដ បេវីរេជ (ខេមបូឌា) (Inter-Mattrid Beverages (Cambodia) Co., Ltd) ជាមួយទុនវិនិយោគចំនួន ៧៨ លានដុល្លារ ដើម្បីសាងសង់រោងចក្រផលិតស្រាបៀរ និងភេសជ្ជៈ។
