អំពីក្រុមហ៊ុន
១.ព័ត៌មានក្រុមហ៊ុន / Company Information
- ឈ្មោះក្រុមហ៊ុនជាភាសាខ្មែរ : ក្រុមហ៊ុន ខ្មែរ ហ្វូដ គ្រុប
-
ឈ្មោះក្រុមហ៊ុនជាភាសាអង់គ្លេស : Khmer Foods Group
-
អាសយដ្ឋានក្រុមហ៊ុន : គីឡូម៉ែត្រលេខ២៩ ផ្លូវជាតិលេខ៣ ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ (KM29, National Road #3, Khum Preah Nipean, Srok Kong Pisey, Kampong Speu Province)
-
លេខទូរស័ព្ទ : +855 69 222 012
-
អ៊ីម៉ែល : rice@khmerfood.com.kh
-
គេហទំព័រ : www.khmerfood.com.kh
-
បុគ្គលទំនាក់ទំនង: N/A
២.ការពិពណ៌នាផលិតផលតាំងបង្ហាញ / Product Description
អង្ករផ្កាម្លិះ (Phka Malis Jasmine Rice), អង្ករស្រង៉ែ (Sro Nge Rice - SRO), អង្ករសម្រូប (Brown Rice), អង្ករគ្រាប់វែងប្រភេទ OM-5451 និងអង្ករម៉ាក ក្រយា (Kroya Brand)។
៣.ព័ត៌មានសង្ខេបពីក្រុមហ៊ុន / Company Profile
ក្រុមហ៊ុន Khmer Foods Group (KFG) គឺជារោងម៉ាស៊ីនកិនស្រូវ និងជាក្រុមហ៊ុននាំចេញអង្ករឈានមុខគេមួយនៅកម្ពុជា ដែលមានបទពិសោធន៍ជាង ៣២ ឆ្នាំ ក្នុងឧស្សាហកម្មស្រូវអង្ករដោយចាប់ផ្តើមតាំងពីឆ្នាំ១៩៩៤។ ក្រុមហ៊ុនបានចាប់ផ្តើមនាំចេញទៅកាន់ទីផ្សារអឺរ៉ុបក្នុងឆ្នាំ២០០៩ និងបានផ្គត់ផ្គង់អង្ករកម្ពុជាគុណភាពកម្រិតខ្ពស់ (Premium) ទៅកាន់ប្រទេសជាង ៥០ នៅទូទាំងពិភពលោក។ តាមរយៈភាពជាដៃគូផ្ទាល់ជាមួយកសិករតាមរយៈការធ្វើកសិកម្មតាមកិច្ចសន្យា (Contract Farming) KFG ធានាបាននូវការផ្គត់ផ្គង់ប្រកបដោយនិរន្តរភាព ទទួលបានស្រូវដែលមានគុណភាពនិងភាពសុទ្ធខ្ពស់ ព្រមទាំងជួយលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយការទទួលខុសត្រូវ។
