បណ្ដាញសង្គម

សួនមុនីហទ័យ និងពិព័រណ៍នគរសង្ក្រាន្ដ
២២ មេសា ២០២៦

សួនមុនីហទ័យ និងពិព័រណ៍នគរសង្ក្រាន្ដ

សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានផ្តួចផ្តើមបំផុសការរៀបចំព្រឹត្តិការណ៍ នគរសង្គ្រាន្ត ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៩ ខែមេសា ឆ្នាំ​ ២០២៦ នៅរាជធានីភ្នំពេញ។ នគរសង្រ្គាន្ត រៀបចំឡើងក្នុងគោលបំណងប្រមូលផ្តុំនូវអនុស្សាវរីយន៍ដែលនាំឲ្យបេះដូងប្រជាជនក្នុងរាជធានី និងបណ្តាខេត្តនឹករលឹកចង់ត្រឡប់មកទឹកដីកំណើត ដើម្បីជួបជុំគ្រួសារ បងប្អូននិងមិត្តភក្តិក្នុងទិដ្ឋភាពមួយដែលត្រូវទម្លាក់ចោលនូវកង្វល់ទាំងឡាយដែលបានស្ពាយកន្លងមក ហើយងាកមកជួបជុំគ្រួសារញាតិមិត្តជិតឆ្ងាយប្រកបទៅដោយក្តីស្រឡាញ់ក្តីនឹករលឹកផ្សារភ្ជាប់ជាមួយអត្តសញ្ញាណវប្បធម៌ជាតិ និងការចូលរួមអបអរសាទររបស់ប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ បន្ថែមពីនេះ ព្រឹត្តិការណ៍នេះក៏បានប្រមូលផ្តុំនូវសារ:សំខាន់ ក៏ដូចជាផ្តល់ឱកាសដល់យុវជន យុវនារី ប្រជាពលរដ្ឋគ្រប់ស្រទាប់ ភ្ញៀវទេសចរជាតិនិងអន្តរជាតិបានសិក្សាអំពីកិត្តិនាម ភាពចម្រុះនៃវប្បធម៌ អរិយធម៌ ប្រពៃណី និងសាសនា ដើម្បីបំផុសស្មារតីដល់យុវជន​ យុវនារី និងកូនចៅខ្មែរជំនាន់ក្រោយឲ្យមានមោទកភាពស្រឡាញ់វប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀមទម្លាប់ តាមរយៈការបំផុសស្មារតីរួបរួមកម្លាំងសាមគ្គីជាធ្លុងមួយ និងជាមហាគ្រួសារតែមួយ។ ដើម្បីចូលរួមអបអរសាទរព្រឹត្តិការណ៍ខាងលើ ក្រុមការងារកម្មវិធី “សួនមុនីហទ័យ និងពិព័រណ៍នគរសង្ក្រាន្ដ” នឹងចូលរួមបង្ហាញពីអត្ថន័យ និងនាំមកជូននូវផ្ទាំងទស្សនិយភាពថ្មីៗដែលជាការរួមបញ្ចូលគ្នានូវសិល្បៈ​ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ល្បែងប្រជាប្រិយ ការតាំងបង្ហាញសិប្បកម្ម ចម្លាក់​ ប្រាក់ស្ពាន់ និងការផ្សព្វផ្សាយម្ហូបអាហារខ្មែរជាច្រើនមុខប្រចាំតំបន់នានាក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។

ព័ត៌មានថ្មីៗ


វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣
វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ ២២ មេសា ២០២៦
ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៩ ពីថ្ងៃទី១៧-២០ ខែធ្នូ ឆ្នាំ២០២៦
ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៩ ពីថ្ងៃទី១៧-២០ ខែធ្នូ ឆ្នាំ២០២៦ ២២ មេសា ២០២៦
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញទស្សនា សួនមុនីហទ័យ និងពិព័រណ៍នគរសង្ក្រាន្ត អមព្រឹត្តិការណ៍នគរសង្រា្កន្ត
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញទស្សនា សួនមុនីហទ័យ និងពិព័រណ៍នគរសង្ក្រាន្ត អមព្រឹត្តិការណ៍នគរសង្រា្កន្ត ២២ មេសា ២០២៦
សេចក្ដីជូនដំណឹងស្ដីពី៖ ការរៀបចំព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ដើម្បីអបអរសាទរពិធី បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៩ ខែមេសា ឆ្នាំ២០២៦ រាជធានីភ្នំពេញ
សេចក្ដីជូនដំណឹងស្ដីពី៖ ការរៀបចំព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ដើម្បីអបអរសាទរពិធី បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៩ ខែមេសា ឆ្នាំ២០២៦ រាជធានីភ្នំពេញ ២២ មេសា ២០២៦
ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមជាគណៈធិបតីក្នុងពិធីបើកព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ នៅខេត្តក្រចេះ
ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមជាគណៈធិបតីក្នុងពិធីបើកព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ នៅខេត្តក្រចេះ ២២ មេសា ២០២៦

ប្រភេទព័ត៌មាន