ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំប្រតិភូក្រសួងពាណិជ្ជកម្ម ចុះពិនិត្យមើលទីតាំងការដ្ឋានពិព័រណ៍ពិភពលោក ២០២៥ អូសាកា កាន់សៃ ប្រទេសជប៉ុន ដើម្បីតាមដានអំពីវឌ្ឍនភាពនានា នៃដំណើរការសាងសង់ពន្លាជាតិកម្ពុជា។
(អូសាកា, ជប៉ុន) ៖ នាថ្ងៃសុក្រ ទី២១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំប្រតិភូក្រសួងពាណិជ្ជកម្ម ចុះពិនិត្យមើលទីតាំងការដ្ឋានពិព័រណ៍ពិភពលោក ២០២៥ អូសាកា កាន់សៃ ប្រទេសជប៉ុន ដើម្បីតាមដានអំពីវឌ្ឍនភាពនានា នៃដំណើរការសាងសង់ពន្លាជាតិកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ និងគណៈប្រតិភូ បានចុះពិនិត្យមើលជាក់ស្តែងពន្លាជាតិកម្ពុជា នៅទីតាំងលេខ BS3 ក្នុងគោលបំណងដើម្បីពន្លឿនការសាងសង់ឱ្យទាន់ពេលវេលា ដែលពិព័រណ៍ពិភពលោក ២០២៥ អូសាកា កាន់សៃ នឹងបើកសម្ពោធជាផ្លូវការនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ។
សូមជម្រាបជូនថា ពិព័រណ៍ពិភពលោក ២០២៥ អូសាកា កាន់សៃ នេះរៀបចំឡើងរយៈពេល ៦ខែ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ក្រោមប្រធានបទរួម “រៀបចំសង្គមសម្រាប់អនាគត ដើម្បីជីវិតរស់នៅ”។
