ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអគ្គស្នងការរងសម្រាប់តំណាងកម្ពុជា ក្នុងពិព័រណ៍ពិភពលោក២០២៥ អូសាកា កាន់សៃ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមក្នុងកម្មវិធីសម្ពោធជាផ្លូវការនៃពិព័រណ៍ពិភពលោក២០២៥ អូសាកា កាន់សៃ ក្រោមព្រះរាជាធិបតីព្រះចៅអធិរាជជប៉ុន និងដោយមានគណៈប្រតិភូចូលរួមពីប្រទេសចំនួន១៥៨ និងអង្គការអន្តរជាតិធំៗចំនួន៧
(អូសាកា, ជប៉ុន)៖ នារសៀលថ្ងៃសៅរ៍ ទី១២ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុងអូសាកា ប្រទេសជប៉ុន ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអគ្គស្នងការរងសម្រាប់តំណាងកម្ពុជា ក្នុងពិព័រណ៍ពិភពលោក២០២៥ អូសាកា កាន់សៃ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមក្នុងកម្មវិធីសម្ពោធជាផ្លូវការនៃពិព័រណ៍ពិភពលោក២០២៥ អូសាកា កាន់សៃ ក្រោមព្រះរាជាធិបតីព្រះចៅអធិរាជជប៉ុន និងដោយមានគណៈប្រតិភូចូលរួមពីប្រទេសចំនួន១៥៨ និងអង្គការអន្តរជាតិធំៗចំនួន៧។
សូមជម្រាបជូនថា ប្រទេសជប៉ុនជាម្ចាស់ផ្ទះទទួលរៀបចំពិព័រណ៍ពិភពលោក ២០២៥ អូសាកា ក្រោមប្រធានបទ “រៀបចំសង្គមសម្រាប់អនាគតដើម្បីជីវិតរស់នៅ” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ ដល់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ដោយមានរយៈពេល ៦ខែ នៅលើផ្ទៃដីទំហំ ១៥៤ហិកតា ដោយទទួលបានការអនុញ្ញាតពីការិយាល័យពិព័រណ៍អន្តរជាតិ (Bureau International des Epositions-BIE) នៃប្រទេសបារាំង។ ក្នុងនោះផងដែរប្រទេសជប៉ុន រំពឹងថានឹងទទួលបានភ្ញៀវចូលទស្សនាប្រមាណ ២៨លាននាក់ ដែលក្នុងនោះអាចមានភ្ញៀវបរទេសប្រមាណ ៣.៥លាននាក់។
