mt-search-toggle

website.social-medial

ព័ត៌មានថ្មីៗ

About Image

 

អំពីប្រព័ន្ធស្វ័យប្រវត្តិកម្មកិច្ចការពិព័រណ៍ (EAAS)

ប្រព័ន្ធស្វ័យប្រវត្តិកម្មកិច្ចការពិព័រណ៍ (EAAS) គឺជាថ្នាលឌីជីថលផ្លូវការរបស់ក្រសួងពាណិជ្ជកម្ម ដែលត្រូវបានបង្កើតឡើងដើម្បី ១.ជំរុញប្រសិទ្ធភាពក្នុងការផ្សព្វផ្សាយព័ត៌មាននានាពាក់ព័ន្ធនឹងព្រឹត្តិការណ៍ពិព័រណ៍ក្នុងនិងក្រៅប្រទេស និងព្រឹត្តិការណ៍ពាណិជ្ជកម្មនានា ដើម្បីជំរុញឱ្យមានការចូលរួមជាអតិបរមាពីវិស័យឯកជនក្នុងការនាំយកផលិតផលសក្តានុពលកម្ពុជាទៅដាក់តាំងបង្ហាញ, ជំរុញការចាប់ដៃគូធុរកិច្ច, ជំរុញការនាំចេញ និងបង្កើនវត្តមានផលិតផលកម្ពុជានៅទីផ្សារអន្តរជាតិ ២.ការចាប់យកឌីជីថលូបនីយកម្ម ក្នុងការផ្ដល់សេវាសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម ដោយអនុញ្ញាតឱ្យមានការដាក់ពាក្យស្នើសុំ និងផ្ដល់លិខិតអនុញ្ញាតរៀបចំពិព័រណ៍ តាមប្រព័ន្ធស្វ័យប្រវត្តិកម្មក្នុងទម្រង់ជាឌីជីថល និងដោយមានការទូទាត់តាមប្រព័ន្ធធនាគារ និង៣.ចូលរួមលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម ដោយធ្វើសាមញ្ញកម្មនីតិវិធី កាត់បន្ថយពេលវេលា និងចំណាយផ្សេងៗដែលពាក់ព័ន្ធ ក្នុងការស្នើសុំលិខិតអនុញ្ញាតរៀបចំពិព័រណ៍។
 

ចក្ខុវិស័យ

ចក្ខុវិស័យគឺក្លាយជាសសរស្តម្ភនៃបរិវត្តកម្មឌីជីថលសម្រាប់ អគ្គនាយកដ្ឋានគោលនយោបាយ និងជំរុញពាណិជ្ជកម្ម ដោយប្តេជ្ញាប្រែក្លាយកិច្ចការពិព័រណ៍ពាណិជ្ជកម្មឱ្យទៅជាយន្តការទំនើប ឆ្លាតវៃ និងមានតម្លាភាព ដើម្បីលើកកម្ពស់កេរ្តិ៍ឈ្មោះផលិតផលកម្ពុជាលើឆាកអន្តរជាតិ និងចូលរួមជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើនក្នុងយុគសម័យឌីជីថល និងយុគសម័យថ្មីនៃពាណិជ្ជកម្ម។ 
 

បេសកកម្ម
ដើម្បីសម្រេចបាននូវចក្ខុវិស័យខាងលើ ក្រុមការងារគ្រប់គ្រង EAAS មានបេសកកម្មដូចខាងក្រោម៖

  • ផ្តល់ដំណោះស្រាយទំនើប៖ ផ្តល់សេវាឌីជីថលប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងការផ្តល់លិខិតអនុញ្ញាតរៀបចំព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មក្នុងប្រទេស និងការគ្រប់គ្រងព្រឹត្តិការណ៍ពិព័រណ៍ និងពាណិជ្ជកម្មជាតិ និងអន្តរជាតិ ។
  • ជំរុញការធ្វើពិពិធកម្មទីផ្សារ៖ គាំទ្រដល់ការធ្វើពិពិធកម្មទីផ្សារ ផលិតផល និងសេវារបស់កម្ពុជានៅទីផ្សារក្នុង និងក្រៅប្រទេស ។
  • ចូលរួមចំណែកក្នុងកិច្ចសម្រួលពាណិជ្ជកម្ម៖ អភិវឌ្ឍវិស័យឯកជន និងទីផ្សារ តាមរយៈការជំរុញកិច្ចសម្រួលពាណិជ្ជកម្ម និងការផ្តល់សេវាពាណិជ្ជកម្មឱ្យកាន់តែប្រសើរឡើងតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម។
  • ពង្រឹងការគ្រប់គ្រងទិន្នន័យ៖ ប្រមូល ចងក្រង និងគ្រប់គ្រងទិន្នន័យពិព័រណ៍ ដើម្បីជាមូលដ្ឋានក្នុងការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យពាណិជ្ជកម្ម ។
ស្នើសុំលិខិតអនុញ្ញាតរៀបចំពិព័រណ៍

របៀបដាក់ពាក្យស្នើសុំ

ជំហានទី ១

ចុះឈ្មោះក្នុងប្រព័ន្ធ

ចូលទៅកាន់ eaas.moc.gov.kh ដើម្បីបង្កើតគណនី និងបំពេញព័ត៌មានក្រុមហ៊ុន។

ជំហានទី ២

ដាក់ពាក្យស្នើសុំ

បំពេញបែបបទស្នើសុំ (Application Form) តាមប្រភេទពិព័រណ៍ដែលអ្នករៀបចំ។

ជំហានទី ៣

ពិនិត្យ និងវាយតម្លៃ

មន្ត្រីជំនាញពិនិត្យឯកសារ យោងតាមលិខិតបទដ្ឋានគតិយុត្ត និងបទបញ្ជាបច្ចេកទេស។

ជំហានទី ៤

ទទួលបានលិខិតអនុញ្ញាត

ទទួលបាន និងទាញយកលិខិតអនុញ្ញាតរៀបចំពិព័រណ៍ជាផ្លូវការ តាមរយៈប្រព័ន្ធអនឡាញ។