បណ្ដាញសង្គម

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ “យុទ្ធនាការផលិតផលជាតិ #MadeInCambodia”
១៤ កុម្ភៈ ២០២៦

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ “យុទ្ធនាការផលិតផលជាតិ #MadeInCambodia”

(ភ្នំពេញ)៖ នាព្រឹកថ្ងៃសៅរ៍ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅផ្សារទំនើបជីបម៉ុង ២៧១ មេហ្គាម៉ល លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ “យុទ្ធនាការផលិតផលជាតិ #MadeInCambodia” ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ថ្នាក់ដឹកនាំក្រុមហ៊ុនជីបម៉ុង រីថែល នៃក្រុមហ៊ុនជីបម៉ុង សិប្បករ-ផលិតករក្នុងស្រុក និងតំណាងពីវិស័យឯកជនជាច្រើនរូបផងដែរ។ 

ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋមន្រ្តី បានថ្លែងស្វាគមន៍និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រុមហ៊ុនជីបម៉ុង រីថែល នៃក្រុមហ៊ុនជីបម៉ុង ដែលបានផ្តល់ជាទីតាំងសម្ពោធ និងតំណាងសិប្បករ-ផលិតករក្នុងស្រុក និងសហគ្រាសធុនតូច និងមធ្យម ព្រមទាំងអ្នកចូលរួមទាំងអស់ដែលបានឆ្លៀតឱកាសក្នុងទិវានៃក្តីស្រឡាញ់ ដើម្បីចូលរួមក្នុងពិធីសម្ពោធដ៏មានអត្ថន័យនាថ្ងៃនេះ។

ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្រ្តី ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការនិងភាពជាដៃគូដ៏ប្រសើររវាងរដ្ឋនិងវិស័យឯកជន ជាពិសេសសហគ្រាសធុនមីក្រូ តូច និងមធ្យម សិប្បករ-ផលិតផលករក្នុងស្រុក ព្រមទាំងបណ្តាផ្សារទំនើប ម៉ាត មីនីម៉ាត ដែលកំពុងប្រតិបតិ្តការរួមគ្នាជាធ្លុងមួយក្នុងការចូលរួមលើកកម្ពស់ ផលិតផលជាតិ។ 

លោកជំទាវរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា យើងទាំងអស់គ្នា ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ សុទ្ធសឹងជាអ្នកប្រើប្រាស់ ដែលពិតជាបានរួមចំណែកមិនអាចខ្វះបាន ក្នុងការចូលរួមគាំទ្រ ជំរុញការប្រើប្រាស់ ផ្សព្វផ្សាយផលិតផលជាតិ និងពង្រីកការនាំចេញផលិតផលជាតិនៅនឹងកន្លែង។ 

លោកជំទាវរដ្ឋមន្រ្តី បន្តថា ការកំណត់យកថ្ងៃទី១៤ កុម្ភៈ ប្រារព្ធឡើងនូវ “យុទ្ធនាការផលិតផលជាតិ #MadeInCambodia” ពិតជាមានអត្ថន័យដ៏សំខាន់និងជ្រាលជ្រៅក្នុងសមានចិត្តរបស់ប្រជាពលរដ្ឋខ្មែរយើង គឺដើម្បីបង្ហាញអំពី "ការស្រឡាញ់ ផលិតផលជាតិ ការស្រឡាញ់ចំពោះកសិករខ្មែរនិងផលិតករខ្មែរ ព្រមទាំងជាស្មារតីស្រឡាញ់ជាតិមាតុភូមិរបស់យើង!”។

សូមជម្រាបជូនថា ក្រសួងពាណិជ្ជកម្ម បានផ្តួចផ្តើមរៀបចំ “យុទ្ធនាការផលិតផលជាតិ #MadeInCambodia” នេះឡើងក្នុងគោលបំណងសំខាន់ៗដើម្បី៖
- បង្ហាញនិងផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀតនូវភាពសម្បូរបែបនៃផលិតផលផលិតក្នុងស្រុក ជូនដល់ប្រជាពលរដ្ឋ ជាអតិថិជន ជាអ្នកប្រើប្រាស់ និងលើកកម្ពស់អំណាចអ្នកប្រើប្រាស់ តាមរយៈបង្កើនការយល់ដឹងអំពីផលិតផលជាតិ ពាក់ព័ន្ធនឹងតម្លៃ គុណភាព និងអនុលោមភាព។
- ផ្សារភ្ជាប់ទីផ្សារ តាមរយៈការផ្តល់ឱកាសដល់សិប្បកម្ម និងសហគ្រាសផលិតក្នុងស្រុក ពង្រឹងទំនាក់ទំនងជាមួយបណ្តាផ្សារទំនើប ម៉ល ម៉ាត និងមីនីម៉ាត និងដើម្បីសិក្សាអំពីតម្រូវការទីផ្សារស្តង់ដារ និងនីតិវិធីនានា និងពង្រឹងគុណភាព ដើម្បីអាចបង្កើនការចូលដាក់លក់ផលិតផលទៅក្នុងផ្សារទំនើប ម៉ល ម៉ាត និងមីនីម៉ាត បាន។

“យុទ្ធនាការផលិតផលជាតិ #MadeInCambodia” នឹងប្រព្រឹត្តទៅក្នុងរយៈពេល ១ ឆ្នាំពេញ ក្នុងនោះ ផ្សារទំនើប ម៉ល ម៉ាត និងមីនីម៉ាតនៅទូទាំងរាជធានី-ខេត្ត នឹងចូលរួមរៀបចំតុបតែងធ្នើរដាក់តាំងលក់ផលិតផលជាតិឱ្យកាន់តែមានភាពទាក់ទាញ និងលេចធ្លោផងដែរ។ មកដល់ពេលនេះ មានផ្សារទំនើប ម៉ល ម៉ាត និងមីនីម៉ាតចំនួនប្រមាណជាង ៣០០ ទីតាំង ក្នុងរាជធានី-ខេត្ត បានចូលរួមក្នុងយុទ្ធនាការនេះ៕

#យទ្ធនាការផលិតផលជាតិ
#MadeInCambodia

ព័ត៌មានថ្មីៗ

វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣
វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ ១៤ កុម្ភៈ ២០២៦
ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៩ ពីថ្ងៃទី១៧-២០ ខែធ្នូ ឆ្នាំ២០២៦
ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៩ ពីថ្ងៃទី១៧-២០ ខែធ្នូ ឆ្នាំ២០២៦ ១៤ កុម្ភៈ ២០២៦
សួនមុនីហទ័យ និងពិព័រណ៍នគរសង្ក្រាន្ដ
សួនមុនីហទ័យ និងពិព័រណ៍នគរសង្ក្រាន្ដ ១៤ កុម្ភៈ ២០២៦
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញទស្សនា សួនមុនីហទ័យ និងពិព័រណ៍នគរសង្ក្រាន្ត អមព្រឹត្តិការណ៍នគរសង្រា្កន្ត
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញទស្សនា សួនមុនីហទ័យ និងពិព័រណ៍នគរសង្ក្រាន្ត អមព្រឹត្តិការណ៍នគរសង្រា្កន្ត ១៤ កុម្ភៈ ២០២៦
សេចក្ដីជូនដំណឹងស្ដីពី៖ ការរៀបចំព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ដើម្បីអបអរសាទរពិធី បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៩ ខែមេសា ឆ្នាំ២០២៦ រាជធានីភ្នំពេញ
សេចក្ដីជូនដំណឹងស្ដីពី៖ ការរៀបចំព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ដើម្បីអបអរសាទរពិធី បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៩ ខែមេសា ឆ្នាំ២០២៦ រាជធានីភ្នំពេញ ១៤ កុម្ភៈ ២០២៦

ប្រភេទព័ត៌មាន