បណ្ដាញសង្គម

ពិព័រណ៍អន្តរជាតិ ២០២៧ បែលក្រាដ

ពិព័រណ៍អន្តរជាតិ Specialized EXPO 2027 Belgrade

នៅទីក្រុងប៊ែលក្រាដ ប្រទេសស៊ែប៊ី
ចាប់ពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៧ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៧

ពិព័រណ៍អន្តរជាតិ Specialized EXPO 2027 Belgrade នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ខែឧសភា ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៧ នៅទីក្រុងប៊ែលក្រាដ ប្រទេសស៊ែប៊ី ដែលមានរយៈពេល ៩៣ថ្ងៃ លើផ្ទៃដី ២៥ហិកតា ដោយរំពឹងអ្នកចូលទស្សនាពិព័រណ៍ច្រើនជាង ៤លាននាក់ និងប្រទេសចូលរួមជាផ្លូវការចំនួន ១១៧ប្រទេសផងដែរ។


ប្រទេសស៊ែប៊ី រៀបចំពិព័រណ៍អន្តរជាតិ Specialized EXPO 2027 Belgrade នេះឡើងក្នុងគោលបំណង៖ បង្កើតវេទិកាដ៏ធំមួយដែលអនុញ្ញាតឱ្យប្រទេសទាំងអស់នៅលើពិភពលោកដោយមិនគិតពីកម្រិតនៃការអភិវឌ្ឍអាចមកជួបជុំគ្នា រួបរួម និងចែករំលែកទៅវិញទៅមកនូវភាពច្នៃប្រឌិត និងនវានុវត្តន៍ ដើម្បីកសាងនូវអនាគតភ្លឺស្វាង និងប្រកបដោយបរិយាបន្នសម្រាប់ទាំងអស់គ្នា។ 


មូលបទរួមនៃពិព័រណ៍ គឺ “លេងដើម្បីមនុស្សជាតិ៖ កីឡា និងតន្រ្តីសម្រាប់មនុស្សគ្រប់រូប” (Play for Humanity: Sport and Music for All) ដែលមានមូលបទរងចំនួន ៣គឺ៖
  ១). អំណាចនៃការលេង (Power of Play)
  ២). លេងដើម្បីវឌ្ឍនភាព (Play for Progress)
  ៣). លេងរួមគ្នា (Play Together)


ព្រះរាជាណាចក្រកម្ពុជា នឹងជ្រើសរើសយកមូលបទរងទី៣ “លេងរួមគ្នា - Play Together” សម្រាប់ការចូលរួមពិព័រណ៍អន្តរជាតិ Specialized EXPO 2027 Belgrade ខាងមុខនេះ។

ពិព័រណ៍អន្តរជាតិ ២០២៧ បែលក្រាដ

សង្ខេបពិព័រណ៍៖

  • កាលបរិច្ឆេទ ១៥ ឧសភា ២០២៧ - ១៥ សីហា ២០២៧
  • រយៈពេលពិព័រណ៍ ៩៣ ថ្ងៃ
  • ប្រភេទពិព័រណ៍ ពិព័រណ៍ពិភពលោក
  • ទំនាក់ទំនង ១២៦៦
  • ទីតាំង : ទីក្រុងបែលក្រាដ សាធារណរដ្ឋស៊ែប៊ី