mt-search-toggle

website.social-medial

ពិព័រណ៍អន្តរជាតិ ២០២៧ បែលក្រាដ

ព័ត៌មានលម្អិតនៃព្រឹត្តិការណ៍ 

ឈ្មោះពន្លាជាតិ ៖ «កម្ពុជាក្នុងភាពសុខដុម (Cambodia in Harmony)» មូលបទពន្លាជាតិ (Pavilion Theme)៖ «ភាពសុខដុមក្នុងការលេង វឌ្ឍនភាពក្នុងសន្តិភាព (Harmony in Play, Peace in Progress)» ពាក្យស្លោក (Tagline)៖ «លេងដើម្បីអនាគតសន្តិភាព (Playing for Peaceful Futures)»

ជាយុទ្ធសាស្ត្រ ពន្លាជាតិកម្ពុជានឹងផ្តោតសំខាន់លើអនុមូលបទ «លេងជាមួយគ្នា (Play Together)» ដោយយកប្រពៃណី «ប្រណាំងទូកង» ធ្វើជានិមិត្តរូបនៃភាពសាមគ្គី ការធ្វើការងារជាក្រុម និងភាពសុខដុមរមនា ។ សកម្មភាពសំខាន់ៗទាំង ៥ រួមមាន៖

១. ការតាំងបង្ហាញអន្តរកម្ម និងទស្សនីយភាពឌីជីថល 

  • ពន្លាជាតិនឹងត្រូវបានរៀបចំឡើងជាលំហរាបស្មើ បើកចំហរ និងផ្តល់បទពិសោធន៍ដ៏រស់រវើក ដែលទាញយកគំនិតច្នៃប្រឌិតពីធរណីមាត្ររចនាបថអង្គរ និងចង្វាក់តន្ត្រីប្រពៃណី ។
  • នឹងមានការរៀបចំតំបន់អន្តរកម្មកណ្តាលមួយ ដែលភ្ញៀវអាចទទួលបានបទពិសោធន៍ពីប្រពៃណីប្រណាំងទូកង ចង្វាក់តន្ត្រី និងចលនាផ្សេងៗ តាមរយៈប្រព័ន្ធបញ្ចាំងរូបភាព (Projection-mapping) ។
  • ភ្ញៀវទេសចរអាចចូលរួមតាមរយៈ "ផ្លូវកម្សាន្តស្វែងយល់ដោយខ្លួនឯង" អមដោយការពន្យល់ជាពីរភាសា (Bilingual explanations) ការនិទានរឿងតាមបែបឌីជីថល និងការផ្តល់ឱកាសឱ្យភ្ញៀវកត់ត្រានូវ «អនុស្សាវរីយ៍នៃការលេង» ផ្ទាល់ខ្លួនរបស់ពួកគេ ។

២. កម្មវិធីវប្បធម៌ សិល្បៈ និងការផ្លាស់ប្តូរ 

  • រៀបចំផ្ទាំងទស្សនីយភាពសម្តែងរបាំប្រពៃណី ការដាក់តាំងបង្ហាញឧបករណ៍តន្ត្រីបុរាណ និងការអនុញ្ញាតឱ្យភ្ញៀវរៀនក្បាច់រាំ ឬចង្វាក់ភ្លេងខ្មែរជាមូលដ្ឋាន ។
  • ការរៀបចំពន្លានឹងប្រើប្រាស់ពណ៌តំណាងជាតិឱ្យក្លាយជា «ពណ៌នៃសន្តិភាព (Colours of Peace)» ដែលក្នុងនោះ៖ ពណ៌ខៀវ តំណាងឱ្យទឹកនិងជីវិត (ទន្លេមេគង្គ និងបឹងទន្លេសាប), ពណ៌ស តំណាងឱ្យសន្តិភាពនិងភាពបើកចំហរ, និងពណ៌ក្រហម តំណាងឱ្យថាមពលវប្បធម៌និងភាពធន់ ។

៣. វេទិកាធុរកិច្ច និងសកម្មភាពអប់រំ 

  • កម្មវិធីធុរកិច្ចនឹងរៀបចំជាកិច្ចសន្ទនាពាណិជ្ជកម្មលើវិស័យទេសចរណ៍ កសិកម្ម និងឱកាសវិនិយោគប្រកបដោយចីរភាព ។
  • វេទិកាទាំងនេះនឹងបំប្លែងយុទ្ធសាស្ត្រជាតិរបស់កម្ពុជាទៅជារឿងរ៉ាវជាក់ស្តែង ដើម្បីបង្ហាញពីការផ្តល់អាទិភាពដល់មូលធនមនុស្ស បេតិកភណ្ឌវប្បធម៌ កំណើនបៃតង និងបង្ហាញពីកិច្ចខិតខំប្រឹងប្រែងក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ឆ្ពោះទៅរកចក្ខុវិស័យនៃ «ព្រះរាជាណាចក្រអច្ឆរិយៈ» ប្រកបដោយបរិយាបន្ន ។

៤. សប្តាហ៍ប្រធានបទពិសេស និងទិវាជាតិ

  • កម្ពុជានឹងចូលរួមយ៉ាងសកម្មក្នុងសប្តាហ៍ប្រធានបទពិសេសៗចំនួន ៤ សំខាន់ៗរួមមាន៖ «ការលេងដើម្បីសង្គមសកម្ម», «ការលេងដើម្បីសន្តិភាព និងការរួបរួមសង្គម», «ការលេងសម្រាប់អ្នកមានចក្ខុវិស័យអនាគត (Play for Future Visionaries)», និង «ការលេងប្រកបដោយសុខដុមរមនាជាមួយធម្មជាតិ» ។
  • ព្រឹត្តិការណ៍នេះក៏នឹងមានការគាំទ្រពីភាគីម្ចាស់ផ្ទះ លើការប្រារព្ធទិវាជាតិកម្ពុជា (National Day) ការរៀបចំតុបតែងពន្លា និងសកម្មភាពទំនាក់ទំនងសាធារណៈផងដែរ។

៥. សកម្មភាពពាណិជ្ជកម្មក្នុងពន្លាជាតិ 

  • ពន្លាជាតិកម្ពុជានឹងរួមបញ្ចូលនូវសកម្មភាពពាណិជ្ជកម្មជាផ្លូវការ ដែលផ្តោតជាសំខាន់លើការបង្កើត ហាងលក់វត្ថុអនុស្សាវរីយ៍ (Commercial shop) សម្រាប់លក់វត្ថុអនុស្សាវរីយ៍ ទំនិញ និងផលិតផលក្នុងស្រុក ដើម្បីផ្សព្វផ្សាយសក្តានុពលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ។

ពិព័រណ៍អន្តរជាតិ ២០២៧ បែលក្រាដ

សង្ខេបពិព័រណ៍៖

  • កាលបរិច្ឆេទ ១៥ ឧសភា ២០២៧ - ១៥ សីហា ២០២៧
  • រយៈពេលពិព័រណ៍ ៩៣ ថ្ងៃ
  • ប្រភេទពិព័រណ៍ ពិព័រណ៍ពិភពលោក
  • ទំនាក់ទំនង ១២៦៦
  • ទីតាំង : ទីក្រុងបែលក្រាដ សាធារណរដ្ឋស៊ែប៊ី
ចែករំលែក