mt-search-toggle

បណ្តាញសង្គម

ព័ត៌មានលម្អិតអំពីពិព័រណ៍

ទំព័រដើម - ព័ត៌មានលម្អិតអំពីពិព័រណ៍

ពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ ឆ្នាំ២០២៤

អំពីព្រឹត្តិការណ៍ (About the Event)

ចំណងជើងធំ: ពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ ឆ្នាំ២០២៤

ប្រធានបទ: «អបអរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ»

កាលបរិច្ឆេទ: ១៣-១៥ ធ្នូ ២០២៤ (១៣-១៥ កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨)

ទីតាំង: ខេត្តកំពត

សាវតា (Background History)

ពិធីបុណ្យសមុទ្រត្រូវបានរាជរាដ្ឋាភិបាលកម្ពុជា កំណត់យកចុងសប្តាហ៍ទីមួយនៃខែធ្នូរៀងរាល់ឆ្នាំ ដើម្បីរៀបចំធ្វើឡើងតាមបណ្តាខេត្តទាំងបួននៃតំបន់ឆ្នេរសមុទ្រ (ព្រះសីហនុ កែប កោះកុង កំពត) ដោយឈរលើគោលការណ៍ផ្លាស់វេនគ្នា បន្ទាប់ពីឆ្នេរសមុទ្រកម្ពុជាបានចូលជាសមាជិកនៃ ក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេបំផុតនៅលើពិភពលោក

ប្រវត្តិការរៀបចំពិធីបុណ្យសមុទ្រ (២០១១ - បច្ចុប្បន្ន):

  • លើកទី ១ (២០១១): ខេត្តព្រះសីហនុ
  • លើកទី ២ (២០១៣): ខេត្តកែប
  • លើកទី ៣ (២០១៤): ខេត្តកោះកុង
  • លើកទី ៤ (២០១៥): ខេត្តកំពត
  • លើកទី ៥ (២០១៦): ខេត្តព្រះសីហនុ
  • លើកទី ៦ (២០១៧): ខេត្តកែប
  • លើកទី ៧ (២០១៨): ខេត្តកោះកុង
  • លើកទី ៨ (២០១៩): ខេត្តកំពត
  • (២០២០-២០២១: ផ្អាកដោយសារកូវីដ-១៩)
  • លើកទី ៩ (២០២២): ខេត្តព្រះសីហនុ
  • លើកទី ១០ (២០២៣): ខេត្តកែប
  • លើកទី ១១ (២០២៤): ខេត្តកំពត

គោលបំណង (Objectives)

គោលបំណងនៃពិធីបុណ្យសមុទ្រ គឺដើម្បីរួមគ្នាអភិរក្សការពារធនធានធម្មជាតិសមុទ្រ និងថែរក្សាបរិស្ថានឆ្នេរឲ្យបានស្អាតដើម្បីបម្រើដល់ការអភិវឌ្ឍន៏ទេសចរណ៍ប្រកដោយចិរភាព និងការទទួលខុសត្រូវ ព្រមទាំងលើកតម្កើងការផ្សព្ធផ្សាយគោលដៅទេសចរណ៍តំបន់ឆ្នេរកម្ពុជាឲ្យកាន់តែទូលំទូលាយទាក់ទាញទេសចរជាតិនិងអន្តរជាតិមកទស្សនាកាន់តែច្រើន។

ផ្នែកសកម្មភាព និងព័ត៌មានលម្អិត (Highlights & Activities)

ប្រធានបទធំ:

"ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍"

សកម្មភាពសំខាន់ៗក្នុងឆ្នាំ ២០២៤:

  • ពិធីបើកជាផ្លូវការ: ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី
  • ការតាំងពិព័រណ៍: ការទស្សនាស្តង់ពិព័រណ៍ផលិតផល និងសេវាកម្មទេសចរណ៍។
  • កីឡាទេសចរណ៍: ការរៀបចំការប្រកួតកីឡាចំនួន ១០ ប្រភេទ និងពិធីជិះកង់កម្សាន្តមហាជនចម្ងាយ ១២គ.ម ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ និងឯកឧត្តម ម៉ៅ ធនិន
  • ជំនួបសំណេះសំណាល: ឯកឧត្តមរដ្ឋមន្ត្រី ចុះជួបបងប្អូនប្រជាពលរដ្ឋអាជីវករ និងទេសចរបរទេស។
ពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ ឆ្នាំ២០២៤

សេចក្តីសង្ខេប៖

  • កាលបរិច្ឆេទ ១៣ ធ្នូ ២០២៤ ដល់ ១៥ ធ្នូ ២០២៤
  • រយៈពេល 3 ថ្ងៃ
  • ប្រភេទពិព័រណ៍ ពិព័រណ៍ក្នុងស្រុក
  • ទំនាក់ទំនង 1266
  • ទីតាំង : ខេត្តកំពត

ផែនទីពិព័រណ៍

ការសហការឧបត្ថម្ភគាំទ្រ

ដើម្បីឱ្យការរៀបចំ « ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា » លើកទី១៨ នេះឱ្យកាន់តែមានភាពទូលំទូលាយ
កិច្ចសហការក្នុងការរៀបចំកម្មវិធីក៏មានការចូលរួមសហការជាមួយដៃគូ និងក្រុមហ៊ុនឯកជន ក្នុងស្រុក និងក្រៅស្រុកផងដែរ រួមមាន៖