បណ្ដាញសង្គម

ពិព័រណ៍ពិភពលោក

អំពីពិព័រណ៍ពិភពលោក (World Expo)

ពិព័រណ៍ពិភពលោក គឺជាព្រឹត្តិការណ៍កម្រិតពិភពលោក និងមានវ័យចំណាស់ជាងគេមួយនៅលើពិភពលោក ដែលប្រមូលផ្តុំបណ្តាប្រទេសនានាជុំវិញសកលលោក ឱ្យមកដាក់តាំងបង្ហាញពីសមិទ្ធផលជាតិ វប្បធម៌ នវានុវត្តន៍ និងភាពជឿនលឿនផ្នែកបច្ចេកវិទ្យារបស់ខ្លួន។ ព្រឹត្តិការណ៍នេះត្រូវបានគ្រប់គ្រង និងទទួលស្គាល់ជាផ្លូវការដោយ ការិយាល័យតាំងពិព័រណ៍អន្តរជាតិ (BIE)

ជាទូទៅ ពិព័រណ៍អន្តរជាតិនេះតែងតែត្រូវបានរៀបចំឡើងដោយមានមូលបទ (Theme) ជាក់លាក់មួយ ដែលផ្តោតការយកចិត្តទុកដាក់លើការស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមរួមរបស់មនុស្សជាតិ ដូចជាបញ្ហាបរិស្ថាន ថាមពល បច្ចេកវិទ្យា និងការរស់នៅប្រកបដោយចីរភាព។ World Expo មិនត្រឹមតែជាកន្លែងសម្រាប់ដាក់តាំងបង្ហាញផលិតផលប៉ុណ្ណោះទេ ប៉ុន្តែវាជាវេទិកាការទូតសាធារណៈ និងសេដ្ឋកិច្ចដ៏សំខាន់ ដែលអនុញ្ញាតឱ្យប្រទេសនីមួយៗរចនាសាងសង់ ពន្លាជាតិ (National Pavilion) របស់ខ្លួនយ៉ាងទាក់ទាញ ដើម្បីទទួលស្វាគមន៍អ្នកទស្សនារាប់លាននាក់ បង្កើតបណ្តាញទំនាក់ទំនងសកល និងផ្សព្វផ្សាយមុខមាត់ប្រទេសនៅលើឆាកអន្តរជាតិ។

ព្រឹត្តិការណ៍នេះត្រូវបានបែងចែកជាពីរប្រភេទចម្បង រួមមាន៖

  • ពិព័រណ៍ពិភពលោក (World Expo)៖ រៀបចំឡើងរៀងរាល់ ៥ឆ្នាំម្តង មានរយៈពេល ៦ខែ និងមិនមានការកំណត់ទំហំទីតាំងតាំងពិព័រណ៍ឡើយ (ឧទាហរណ៍៖ Expo 2020 Dubai និង Expo 2025 Osaka)។
  • ពិព័រណ៍អន្តរជាតិ (Specialised Expo)៖ រៀបចំឡើងនៅឆ្លាស់គ្នានៃ World Expo មានរយៈពេលកំណត់ត្រឹម ៣ខែ និងមានទំហំទីតាំងតូចជាង (ឧទាហរណ៍៖ EXPO 2027 នៅទីក្រុងបែលក្រាដ ប្រទេសស៊ែប៊ី)។

សាវតានៃពិព័រណ៍ពិភពលោក និងការចូលរួមរបស់កម្ពុជា

ពិព័រណ៍ពិភពលោក ២០២៥ – អូសាកា កាន់សៃ, ប្រទេសជប៉ុន (Expo 2025 – Osaka, Kansai, Japan)

  • កាលបរិច្ឆេទ៖ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ – ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥
  • ចំនួនប្រទេសចូលរួមសរុប៖ ១៥៨ ប្រទេស
  • ពន្លាជាតិកម្ពុជា(Cambodian Pavilion)៖
    • ទីតាំង៖ ស្ថិតក្នុងប្រភេទ B នៅលើកោះយូមេស៊ីម៉ា ទីក្រុងអូសាកា តំបន់កាន់សៃ
    • ទំហំ៖ ៣០០ ម៉ែត្រការ៉េ
    • ពិធីសម្ពោធ៖ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥
  • ទិវាជាតិកម្ពុជា៖ ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ ដឹកនាំដោយ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី
  • ចំនួនអ្នកទស្សនាសរុប៖,៧៣៤,៥៦៧ នាក់ (ប្រមាណ ៦ភាគរយ នៃចំនួនអ្នកចូលទស្សនាពិព័រណ៍សរុប ២៩,០១៧,៩២៤ នាក់)
  • ពិធីប្រគល់រង្វាន់៖ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥
  • ពានរង្វាន់៖ កម្ពុជាទទួលបានពានរង្វាន់សំរឹទ្ធ (Bronze Award) លំដាប់ពិភពលោក ផ្នែករចនាការតាំងបង្ហាញ (Exhibition Design) ក្នុងក្រុមប្រភេទពន្លាជាតិប្រភេទ B និង X ក្នុងចំណោមពានរង្វាន់សរុបមានចំនួនត្រឹមតែ ៤៩។

 

ពិព័រណ៍ពិភពលោក ២០២០ – ឌូបៃ, អារ៉ាប់រួម (Expo 2020 – Dubai, UAE)

  • កាលបរិច្ឆេទ៖ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ – ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២
  • ពន្លាជាតិកម្ពុជា(Cambodian Pavilion)៖
    • ទិវាជាតិកម្ពុជា៖ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ដឹកនាំដោយ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម
    • ចំនួនអ្នកទស្សនាសរុប៖ ៤៤២,៣៥០ នាក់ (មធ្យមភាគ ២,៤៣០ នាក់ក្នុងមួយថ្ងៃ)
    • ចំនួនអ្នកចូលទស្សនាមានចំនួនទាបជាងកាលពី ​ ២០១៥ ដោយសារឥទ្ធិពលនៃវិបត្តិជំងឺកូវីដ-១៩ (COVID-19)
  • ពិធីប្រគល់រង្វាន់៖ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២
  • ពានរង្វាន់៖ ពានរង្វាន់ប្រាក់ (Silver Award) សម្រាប់ការរចនាពន្លាជាតិល្អបំផុតក្នុងតំបន់និរន្តរភាព (ផ្នែករចនាផ្ទៃក្នុង) ក្នុងចំណោមប្រទេសចូលរួមចំនួន ៤៥។

ពិព័រណ៍ពិភពលោក ​២០១៥ – មីឡាន, អ៊ីតាលី (Expo 2015 – Milan, Italy)

  • កាលបរិច្ឆេទ៖ ថ្ងៃទី១ ខែឧសភា – ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៥
  • ចំនួនប្រទេសចូលរួមសរុប៖ ១៤៧ ប្រទេស
  • ពន្លាជាតិកម្ពុជា(Cambodian Pavilion)៖
    • ទីតាំង៖ ស្ថិតក្នុងតំបន់ប្រទេសផលិតស្រូវអង្ករ (Rice Cluster) រួមជាមួយប្រទេសបង់ក្លាដែស ឡាវ មីយ៉ាន់ម៉ា និងសៀរ៉ាឡេអូន
    • ទំហំ៖ ៥០០ ម៉ែត្រការ៉េ (មានពីរជាន់)
    • ពិធីសម្ពោធ៖ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៥ ដឹកនាំដោយ ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម
    • ពិធីបើកជាផ្លូវការ៖ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៥ ដឹកនាំដោយ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម
    • ចំនួនអ្នកទស្សនាសរុប៖,២២២,៨៣១ នាក់ (មធ្យមភាគ ១២,០៨០ នាក់ក្នុងមួយថ្ងៃ)
    • ពានរង្វាន់៖ ពានរង្វាន់ប្រាក់ (Silver Award) សម្រាប់ការរៀបចំពន្លាជាតិ និងការបង្ហាញស្របតាមប្រធានបទពិព័រណ៍


ពិព័រណ៍ពិភពលោក ​ ២០១០ – ស៊ាងហៃ, ចិន (Expo 2010 – Shanghai, China)

  • កាលបរិច្ឆេទ៖ ថ្ងៃទី១ ខែឧសភា – ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១០
  • ចំនួនប្រទេសចូលរួមសរុប៖ ២៤៦ ប្រទេស និងអង្គការអន្តរជាតិធំៗ
  • ពន្លាជាតិកម្ពុជា(Cambodian Pavilion)៖
    • ទំហំ៖,០០០ ម៉ែត្រការ៉េ
    • ពិធីសម្ពោធ៖ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
    • ទិវាជាតិកម្ពុជា៖ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១០ ដឹកនាំដោយ ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម
    • ចំនួនអ្នកទស្សនាសរុប៖,៧៣៩,៨២៦ នាក់ (ស្មើនឹង ១៣.៣៣% នៃចំនួនអ្នកចូលទស្សនា​សរុប)
    • ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានស្ដេចយាងទស្សនា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១០
    • ចំនួនអ្នកចូលទស្សនាមានការកើនឡើងច្រើនជាងទ្វេដង បើធៀបនឹងកាលពី ​ ២០០៥ នៅខេត្តអាយឈិ (Aichi)

 

ពិព័រណ៍ពិភពលោក ​ ២០០៥ – អាយឈិ, ជប៉ុន (Expo 2005 – Aichi, Japan)

  • កាលបរិច្ឆេទ៖ ថ្ងៃទី២៥ ខែមីនា – ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០០៥
  • ចំនួនអ្នកចូលរួមសរុប៖ ១២០ ប្រទេស និងសមាគមអន្តរជាតិចំនួន ៤
  • ពន្លាជាតិកម្ពុជា(Cambodian Pavilion)៖
    • ទំហំ៖ ៣២៤ ម៉ែត្រការ៉េ
    • ពិធីសម្ពោធ៖ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០០៥ ដឹកនាំដោយ ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម
    • ទិវាជាតិកម្ពុជា៖ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០០៥ អញ្ជើញចូលរួមដោយ សម្តេចតេជោ នាយករដ្ឋមន្ត្រី
    • ចំនួនអ្នកទស្សនាសរុប៖,៧២៩,៤៧៦ នាក់ (ស្មើនឹង ១៦.៥% នៃចំនួនអ្នកចូលទស្សនា​សរុបដែលមានជាង ៣៤ លាននាក់)
  • ភ្ញៀវកិត្តិយ៖
    • ព្រះរជ្ជទាយាទនៃប្រទេសជប៉ុន (His Royal Highness the Crown Prince of Japan)
    • លោកជំទាវប្រធានាធិបតីនៃប្រទេសអេស្ប៉ាញ (Her Excellency the President of Spain)
    • មន្ត្រីជាន់ខ្ពស់មកពីប្រទេសហ្វីលីពីន
    • បណ្តារដ្ឋមន្ត្រី និងអនុរដ្ឋមន្ត្រីមកពីបណ្តាប្រទេសជាច្រើន

 

ពិព័រណ៍ពិភពលោក ​ ២០០០ – ហាណូវើ, អាល្លឺម៉ង់ (Expo 2000 – Hannover, Germany)

  • កាលបរិច្ឆេទ៖ ថ្ងៃទី១ ខែមិថុនា – ថ្ងៃទី៣១ ខែតុលា ២០០០
  • សារៈសំខាន់៖ ជាការចូលរួមលើកដំបូងបំផុតរបស់ប្រទេសកម្ពុជា នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក (World Expo)
  • សម្គាល់៖ ការចូលរួមនេះបានប្រព្រឹត្តទៅ មុនពេលមានការបង្កើតគណៈកម្មាការអន្តរក្រសួងដើម្បីដឹកនាំការងារនេះ

គោលបំណង នៃការចូលរួមរបស់កម្ពុជា

គោលបំណងយុទ្ធសាស្ត្រនៃការចូលរួមរបស់ព្រះរាជាណាចក្រកម្ពុជា នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក (World Expo) ក៏ដូចជាពិព័រណ៍អន្តរជាតិធំៗ គឺត្រូវបានធ្វើឡើងដើម្បីជំរុញរបៀបវារៈជាតិសំខាន់ៗដូចខាងក្រោម៖

  • ការទូតសេដ្ឋកិច្ច និងពង្រីកទីផ្សារពាណិជ្ជកម្ម៖ ប្រើប្រាស់វេទិកាអន្តរជាតិទាំងនេះ ដើម្បីដាក់តាំងបង្ហាញផលិតផលសក្តានុពលរបស់ខ្មែរ (ដូចជា អង្ករ ម្រេច គ្រាប់ស្វាយចន្ទី សម្លៀកបំពាក់ និងសិប្បកម្ម) សំដៅស្វែងរកដៃគូពាណិជ្ជកម្មថ្មីៗ និងពង្រីកទីផ្សារនាំចេញទៅកាន់សកលលោក។
  • ការទាក់ទាញវិនិយោគបរទេស (FDI)៖ បង្ហាញពីបរិយាកាសវិនិយោគដ៏ល្អប្រសើរ ច្បាប់វិនិយោគថ្មីដែលផ្តល់ភាពអនុគ្រោះ និងសក្តានុពលសេដ្ឋកិច្ចរបស់កម្ពុជា ដើម្បីទាក់ទាញក្រុមហ៊ុនអន្តរជាតិធំៗឱ្យមកបណ្តាក់ទុននៅកម្ពុជា។
  • ការផ្សព្វផ្សាយវប្បធម៌ និងទេសចរណ៍ជាតិ៖ លើកស្ទួយមុខមាត់ប្រទេសជាតិ តាមរយៈការបង្ហាញពីអរិយធម៌ដ៏រុងរឿង សិល្បៈវប្បធម៌ប្រពៃណី និងរមណីយដ្ឋានបេតិកភណ្ឌពិភពលោកនានា ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យមកទស្សនាកម្ពុជាកាន់តែច្រើន ក្រោមពាក្យស្លោក «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ»។
  • ការចែករំលែកបទពិសោធន៍សន្តិភាព និងមោទនភាពជាតិ៖ ដូចដែលបានលើកឡើងក្នុងប្រធានបទនៃ EXPO 2027 កម្ពុជាតែងតែយកឱកាសនេះដើម្បីបង្ហាញដល់ពិភពលោក អំពីភាពជោគជ័យនៃការបញ្ចប់សង្គ្រាមរ៉ាំរ៉ៃ ការកសាងសន្តិភាពពេញលេញ និងការបង្រួបបង្រួមជាតិ ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស។
  • ការធ្វើសមាហរណកម្មអន្តរជាតិ និងនវានុវត្តន៍៖ បញ្ជ្រាបយុទ្ធសាស្ត្រជាតិ (ដូចជាយុទ្ធសាស្ត្របញ្ចកោណ) ដែលផ្តោតលើការអភិវឌ្ឍធនធានមនុស្ស កំណើនសេដ្ឋកិច្ចបៃតង បរិយាបន្នសង្គម និងការផ្លាស់ប្តូរឌីជីថល ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីជាមួយប្រទេសចូលរួមដទៃទៀត។
ព្រឹត្តិការណ៍ដែលនឹងមកដល់

ពិព័រណ៍ពិភពលោក Expo 2030 នៅទីក្រុងរីយ៉ាដ

០១ តុលា ២០៣០

ទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត


ព្រឹត្តិការណ៍ពិព័រណ៍ទាំងអស់នាពេលខាងមុខ

World Expo 2025 អូសាកា

លើកោះយូមេស៊ីម៉ា ទីក្រុងអូសាកា តំបន់កាន់សៃ ប្រទេសជប៉ុន

១៣ មេសា ២០២៥