បណ្ដាញសង្គម

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញទស្សនា សួនមុនីហទ័យ និងពិព័រណ៍នគរសង្ក្រាន្ត អមព្រឹត្តិការណ៍នគរសង្រា្កន្ត
១៤ មេសា ២០២៦

(ភ្នំពេញ)៖ នាល្ងាចថ្ងៃអង្គារ ទី១៤ ខែមេសា ឆ្នាំ២០២៦ នៅស្តង់យុទ្ធនាការផលិតផលជាតិ #MadeInCambodia បរិវេណស្ពាននាគ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញទស្សនា “សួនមុនីហទ័យ និងពិព័រណ៍នគរសង្ក្រាន្ត” អមព្រឹត្តិការណ៍នគរសង្ក្រាន្ត និងដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម សិប្បករ-ផលិតករក្នុងស្រុក និងប្រជាពលរដ្ឋជាច្រើនរូប។ 

សូមជម្រាបជូនផងដែរថា សហភាពសហព័ន្ធយុវជនកម្ពុជា ក្រសួងពាណិជ្ជកម្ម និងក្រសួង-ស្ថាប័នពាក់ព័ន្ធ រៀបចំកម្មវិធី “សួនមុនីហទ័យ និងពិព័រណ៍នគរសង្ក្រាន្ដ” គឺដើម្បីចូលរួមបង្ហាញពីអត្ថន័យ និងនាំមកជូននូវផ្ទាំងទស្សនីយភាពថ្មីៗ ដែលជាការរួមបញ្ចូលគ្នានូវសិល្បៈ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ល្បែងប្រជាប្រិយ, ចូលរួមជំរុញចរន្តសេដ្ឋកិច្ចជាតិ, និងមានស្តង់ពិព័រណ៍ផលិតផល សេវាកម្ម និងម្ហូបអាហារ ជាច្រើនផងដែរ។

បន្ថែមលើនេះ ក្រសួងពាណិជ្ជកម្ម ក៏បានរៀបចំ ស្តង់យុទ្ធនាការផលិតផលជាតិ #MadeInCambodia ដើម្បីដាក់តាំងបង្ហាញនូវផលិតផលផលិតនៅកម្ពុជា និងផលិតផលស្ត្រី #MadeByHer ក្នុងគោលដៅបង្កើនភាពប្រកួតប្រជែង ការទទួលស្គាល់ម៉ាក និងការបង្កើនតម្លៃបន្ថែមសម្រាប់ផលិតផលជាតិ និងផលិតផលផលិតដោយស្ត្រី សំដៅបង្កើនការជ្រៀតចូលទីផ្សារ និងជំរុញការប្រើប្រាស់ផលិតផលជាតិ ឈានទៅការពង្រីកឱកាសក្នុងការនាំចេញទៅកាន់ទីផ្សារតំបន់ និងសកលលោក។ 

គួរបញ្ជាក់ផងដែរថា កម្មវិធី “សួនមុនីហទ័យ និងពិព័រណ៍នគរសង្ក្រាន្ត” គឺជាកម្មវិធីអមព្រឹត្តិការណ៍នគរសង្ក្រាន្ត ដែលប្រព្រឹត្តទៅពីថ្ងៃទី១៤-១៩ ខែមេសា ឆ្នាំ២០២៦ នៅបរិវេណសួនច្បារស្ពាននាគវត្តភ្នំ។ អាស្រ័យហេតុនេះ ក្រសួងពាណិជ្ជកម្ម សូមគោរពអញ្ជើញ បងប្អូនប្រជាពលរដ្ឋ អញ្ជើញចូលរួមព្រឹត្តិការណ៍នគរសង្ក្រាន្តនេះ ឱ្យបានច្រើនកុះករ។

#យទ្ធនាការផលិតផលជាតិ
#យទ្ធនាការផលិតផលស្ត្រី
#MOC2026
#MadeInCambodia
#MadeByHer
 
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញទស្សនា សួនមុនីហទ័យ និងពិព័រណ៍នគរសង្ក្រាន្ត អមព្រឹត្តិការណ៍នគរសង្រា្កន្ត
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញទស្សនា សួនមុនីហទ័យ និងពិព័រណ៍នគរសង្ក្រាន្ត អមព្រឹត្តិការណ៍នគរសង្រា្កន្ត
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញទស្សនា សួនមុនីហទ័យ និងពិព័រណ៍នគរសង្ក្រាន្ត អមព្រឹត្តិការណ៍នគរសង្រា្កន្ត
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញទស្សនា សួនមុនីហទ័យ និងពិព័រណ៍នគរសង្ក្រាន្ត អមព្រឹត្តិការណ៍នគរសង្រា្កន្ត
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញទស្សនា សួនមុនីហទ័យ និងពិព័រណ៍នគរសង្ក្រាន្ត អមព្រឹត្តិការណ៍នគរសង្រា្កន្ត
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញទស្សនា សួនមុនីហទ័យ និងពិព័រណ៍នគរសង្ក្រាន្ត អមព្រឹត្តិការណ៍នគរសង្រា្កន្ត
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញទស្សនា សួនមុនីហទ័យ និងពិព័រណ៍នគរសង្ក្រាន្ត អមព្រឹត្តិការណ៍នគរសង្រា្កន្ត
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញទស្សនា សួនមុនីហទ័យ និងពិព័រណ៍នគរសង្ក្រាន្ត អមព្រឹត្តិការណ៍នគរសង្រា្កន្ត
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញទស្សនា សួនមុនីហទ័យ និងពិព័រណ៍នគរសង្ក្រាន្ត អមព្រឹត្តិការណ៍នគរសង្រា្កន្ត

ព័ត៌មានថ្មីៗ

វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣
វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ ១៤ មេសា ២០២៦
ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៩ ពីថ្ងៃទី១៧-២០ ខែធ្នូ ឆ្នាំ២០២៦
ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៩ ពីថ្ងៃទី១៧-២០ ខែធ្នូ ឆ្នាំ២០២៦ ១៤ មេសា ២០២៦
សួនមុនីហទ័យ និងពិព័រណ៍នគរសង្ក្រាន្ដ
សួនមុនីហទ័យ និងពិព័រណ៍នគរសង្ក្រាន្ដ ១៤ មេសា ២០២៦
សេចក្ដីជូនដំណឹងស្ដីពី៖ ការរៀបចំព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ដើម្បីអបអរសាទរពិធី បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៩ ខែមេសា ឆ្នាំ២០២៦ រាជធានីភ្នំពេញ
សេចក្ដីជូនដំណឹងស្ដីពី៖ ការរៀបចំព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ដើម្បីអបអរសាទរពិធី បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៩ ខែមេសា ឆ្នាំ២០២៦ រាជធានីភ្នំពេញ ១៤ មេសា ២០២៦
ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមជាគណៈធិបតីក្នុងពិធីបើកព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ នៅខេត្តក្រចេះ
ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមជាគណៈធិបតីក្នុងពិធីបើកព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ នៅខេត្តក្រចេះ ១៤ មេសា ២០២៦

ប្រភេទព័ត៌មាន