ក្រុមការងារពិព័រណ៍ពាណិជ្ជកម្មកម្ពុជា នៃក្រសួងពាណិជ្ជកម្ម បានរៀបចំស្តង់ផ្សព្វផ្សាយផ្ទាល់ស្ដីអំពីព្រឹត្តិការណ៍ ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៨ ឆ្នាំ២០២៥
|
(ភ្នំពេញ)៖ នាល្ងាចថ្ងៃអាទិត្យ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវិថីថ្មើរជើងចតុមុខ (Walk Street) រាជធានីភ្នំពេញ ក្រុមការងារពិព័រណ៍ពាណិជ្ជកម្មកម្ពុជា នៃក្រសួងពាណិជ្ជកម្ម បានរៀបចំស្តង់ផ្សព្វផ្សាយផ្ទាល់ស្ដីអំពីព្រឹត្តិការណ៍ ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ “យុគសម័យថ្មីនៃពាណិជ្ជកម្ម៖ បង្កើនកិត្យានុភាពផលិតផលក្នុងស្រុក” ក្នុងគោលបំណង បន្តលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម-វិនិយោគ និងតួនាទីរបស់វិស័យឯកជន ជំរុញការតភ្ជាប់ទីផ្សារក្នុងស្រុកផ្សារ ភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិ ព្រមទាំងបង្កើនភាពជាដៃគូរធុរកិច្ចក្នុងការជំរុញការនាំចេញជាមួយភាគីពាក់ព័ន្ធទាំងក្នុង និងក្រៅប្រទេស ជាពិសេសគឺចូលរួមលើកកម្ពស់ផលិតផលខ្មែរ ជំរុញការនាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ និងបន្ថែមការយល់ដឹងអំពីការធ្វើពាណិជ្ជកម្មតាមរយៈប្រព័ន្ធឌីជីថល ជាដើម។
សូមអញ្ជើញចូលរួមដោយសេរី ជាមួយកម្មវីធីជាច្រើន និងទស្សនីយភាពចម្រុះដ៏សម្បូរបែប រួមមាន៖ ការតាំងបង្ហាញផលិតផល ការប្រគំតន្ត្រី វេទិកាស្តីពីវិស័យនាំចេញកម្ពុជា កម្មវិធីជំនួបពាណិជ្ជកម្មស្តីពី «កាលានុវត្តភាពនៃទីផ្សារផលិតផលកម្ពុជាក្នុងយុគសម័យថ្មី» និងវេទិកាស្តីពីស្រ្តីក្នុងវិស័យពាណិជ្ជកម្ម វេទិកាអប់រំពីសិស្សនិស្សិត និងការតាំងបង្ហាញផលិតផលពីបណ្ដា២៥ ខេត្ត-រាជធានី។
*អំពីព្រឹត្តិការណ៍ ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៨ ២០២៥ - ទីតាំង៖ សាលសន្និបាត ភីអេច ហ្គ្រេនហល បុរីប៉េងហួត បឹងស្នោ រាជធានីភ្នំពេញ - ផែនទី៖ https://maps.app.goo.gl/iMRK5cKtEoU8kj5e8 - កាលបរិច្ឆេទ៖ ៤-៧ ធ្នូ ២០២៥ - វេលាម៉ោង៖ ៩ព្រឹក ដល់ ៩យប់ #ពព័រណ៍ពាណិជ្ជកម្មកម្ពុជា #ពព័រណ៍ពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៥ #ពព័រណ៍ពាណិជ្ជកម្មកម្ពុជាលើកទី១៨ #CambodiaTradeExpo #CambodiaTradeExpo2025 #18CTExpo #CTE-2025 |
