តើអ្នកដឹងទេថា មានស្តង់ផលិតផល/សេវាកម្មអ្វីខ្លះ កំពុងដាក់បង្ហាញ/លក់ នៅក្នុងព្រឹត្តិការណ៍ “ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា” លើកទី១៨ ឆ្នាំ២០២៥ នេះ?
ខាងក្រោមនេះ ជាទស្សនីយភាពនៅតាមស្ដង់នីមួយៗ នៅក្នុងព្រឹត្តិការណ៍ “ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា” លើកទី១៨ ឆ្នាំ២០២៥នេះ៖
- ពន្លាសេវាសាធារណៈរបស់ក្រសួង-ស្ថាប័នចំនួន ១១
- ក្រុមហ៊ុន សហគ្រាសធុនមីក្រូ តូច និងមធ្យម សមាគម ក្រសួង-ស្ថាប័ន និងស្ថានទូត សរុបចំនួន ១៦៣ស្ដង់
- ស្តង់ពាណិជ្ជកម្មជិត ៣០០ស្តង់ សម្រាប់ដាក់តាំងបង្ហាញនូវផលិតផល និងសេវាកម្ម ជាច្រើនប្រភេទ រួមមាន៖ ១- វត្ថុអនុស្សាវរីយ៍ សិប្បកម្ម និងគ្រឿងអលង្ការ, ២- ចំណីអាហារ ភេសជ្ជៈ និងគ្រឿងទេស, ៣- ផលិតផលកសិកម្ម ឧស្សាហកម្ម និងគ្រឿងសំណង់, និង ៤- សេវាកម្ម ធនាគារ ទូរគមនាគមន៍ បដិសណ្ឋារកិច្ច និងភស្តុភារកម្ម។
សូមជម្រាបជូនថា ក្នុងចំណោមស្ដង់ទាំងនេះ ក៏មានស្តង់ពាណិជ្ជកម្មបរទេស និងផលិតផលនាំចូល មានចំនួន ៥៤ស្ដង់ មកពីសាធារណរដ្ឋប្រជាមានិតចិន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី វៀតណាម ហ្វីលីពីន និងឥណ្ឌា ផងដែរ។
ដើម្បីជ្រាបកាន់តែច្បាស់ សូមអញ្ជើញចូលរួមទស្សនាដោយសេរី!
- ទីតាំង៖ សាលសន្និបាត ភីអេច ហ្គ្រេនហល បុរីប៉េងហួត បឹងស្នោ រាជធានីភ្នំពេញ
- ផែនទី៖ https://maps.app.goo.gl/iMRK5cKtEoU8kj5e8
- កាលបរិច្ឆេទ៖ ៤-៧ ធ្នូ ២០២៥
- វេលាម៉ោង៖ ៩:០០នាទីព្រឹក ដល់ ៩:០០នាទីយប់
#ពព័រណ៍ពាណិជ្ជកម្មកម្ពុជា
#ពព័រណ៍ពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៥ #CambodiaTradeExpo #CambodiaTradeExpo2025 #CTexpo #CTE-2025
