«ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៩» ឆ្នាំ២០២៦»
ក្រសួងពាណិជ្ជកម្មនឹងរៀបចំ «ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៩» នៅបរិវេណសួនហាត់ប្រាណមាត់ស្ទឹងសៀមរាប ខេត្តសៀមរាប ចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ ក្រោមមូលបទ «ជំរុញ និងគាំទ្រផលិតផលជាតិ»។
ព្រឹត្តិការណ៍ពិព័រណ៍នេះ គឺជាឱកាសដ៏ល្អសម្រាប់កសិករ អាជីវករ និងសហគ្រិន ដើម្បីផ្សព្វផ្សាយផលិតផល និងស្វែងរកឱកាសធ្វើអាជីវកម្មថ្មី និងកិច្ចសហការពាណិជ្ជកម្ម ដែលក្នុងឱកាសនៃការរៀបចំពិព័រណ៍នេះ ក៏មានរៀបចំកម្មវិធីអមនានាជាច្រើន រួមមាន៖ ១-សិក្ខាសាលាស្តីពី៖ «បរិបទថ្មីនៃការប្រើប្រាស់ផលិតផលជាតិប្រកបដោយចីរភាព», ២-សិក្ខាសាលាស្តីពី៖ «ការជំរុញនិងលើកកម្ពស់ផលិតផលកសិ-ពាណិជ្ជកម្មវិស័យស្វាយចន្ទីនិងម្រេចកម្ពុជា», ៣-យុទ្ធនាការលើកកម្ពស់តម្បាញ និងការប្រើប្រាស់ផលិតផលសូត្រកម្ពុជា, ៤-កម្មវិធីបង្ហាញអំពីការចម្អិនម្ហូបអាហារខ្មែរ និង៥-ការសម្តែងសិល្បៈ និងតន្រ្តីស្គរដៃ។
ក្រសួងពាណិជ្ជកម្ម សូមអញ្ជើញ លោក-លោកស្រី ជាអាជីវករ ផលិតករ អ្នកផ្គត់ផ្គង់ អ្នកកែច្នៃ សហគមន៍កសិកម្ម ម្ចាស់កសិដ្ឋាន អ្នកដាំដុះបន្លែផ្លែឈើ និងបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ចូលរួមទស្សនាពិព័រណ៍នេះឱ្យបានច្រើនកុះករ ព្រមទាំងស្វែងរកឱកាសបង្កើតដៃគូពាណិជ្ជកម្មជាមួយសហគមន៍កសិកម្ម ម្ចាស់កសិដ្ឋាន អ្នកដាំដុះបន្លែផ្លែឈើ អ្នកចែកចាយ អ្នកលក់ដុំ-រាយ អ្នកកែច្នៃ និងម្ចាស់អាជីវកម្មនានា៕
ចូលរួមដោយសេរី ដើម្បីគាំទ្រ ប្រើប្រាស់ និងលើកកម្ពស់ផលិតផលខ្មែរ ទាំងអស់គ្នា!
ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៩ ឆ្នាំ២០២៦
• ទីតាំង៖ បរិវេណសួនហាត់ប្រាណមាត់ស្ទឹងសៀមរាប ខេត្តសៀមរាប
• ផែនទី៖ https://maps.app.goo.gl/3pkY7PrNC73nLphk8
• កាលបរិច្ឆេទ៖ ថ្ងៃទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា ឆ្នាំ ២០២៦
• ម៉ោង៖ ១០ព្រឹក ដល់ ៨យប់
#ពព័រណ៍ផលិតផលខ្មែរ
#ពព័រណ៍បន្លែផ្លែឈើ
#ពព័រណ៍ផលិតផលខ្មែរនិងបន្លែផ្លែឈើ
#MadeInCambodia
