បណ្ដាញសង្គម

វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣
១៣ មិថុនា ២០២៦

វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣

         ក្រសួងពាណិជ្ជកម្មមានកិត្តិយសសូមជម្រាបដំណឹងដល់ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក- លោកស្រី ដែលជាពាណិជ្ជករ ផលិតករ វិនិយោគិន ម្ចាស់ក្រុមហ៊ុន និងសាធារណជនទាំងអស់ ជ្រាបថា ក្រសួងពាណិជ្ជកម្មនឹងរៀបចំ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ (The 3rd Cambodia Digital Trade Forum and Online Expo)» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១-១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (អគារ G-L) រាជធានីភ្នំពេញ ក្នុងគោលបំណងជំរុញកិច្ចពិភាក្សាអំពីទិដ្ឋភាពពាណិជ្ជកម្មឌីជីថល ក្របខ័ណ្ឌគោលនយោបាយ ការផ្សព្វផ្សាយ និងជំរុញការនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈការជំរុញការប្រើប្រាស់ថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក្នុងស្រុក និងអន្តរជាតិ ជាពិសេសថ្នាល CambodiaTrade.com របស់ក្រសួងពាណិជ្ជកម្ម។ ជាមួយគ្នានេះ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នឹងផ្តល់កិត្តិយសអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធវេទិកាខាងលើជាផ្លូវការ នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ផងដែរ។

       

           ព្រឹត្តិការណ៍ខាងលើនឹងមាន៖ ១-ការថ្លែងសុន្ទរកថាគន្លឹះ ព្រមទាំងកិច្ចសន្ទនាកម្រិតថ្នាក់ដឹកនាំ ការបង្ហាញប្រព័ន្ធអេកូឡូស៊ីរបស់ក្រុមហ៊ុន Apple និងបញ្ញាសិប្បនិម្មិត (AI) សន្តិសុខសាយប័រនិងទំនុកចិត្តឌីជីថល ភស្តុភារកម្មឆ្លងកាត់ព្រំដែន, ២-វេទិកាស្ត្រីក្នុងវិស័យពាណិជ្ជកម្មឌីជីថល, ៣-កម្មវិធីបង្កើនសមត្ថភាពនិងភាពអង់អាចរបស់យុវជន តាមរយៈការជជែកដេញដោល និងកម្មវិធីប្រកួតប្រជែងជាក្រុម (Hackathon), និង៤-ការរៀបចំស្តង់តាំងបង្ហាញផលិតផល និងសេវាកម្មឌីជីថលជាច្រើនប្រភេទរួមមាន៖ ផលិតផលកម្ពុជា #MadeInCambodia ផលិតផលស្ត្រី #MadeByHer ផលិតផលសម្គាល់ភូមិសាស្ត្រ ផលិតផលម៉ាកសមូហភាព អាហារនិងភេសជ្ជៈ សេវាកម្មអ៊ីនធឺណែតពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ធនាគារ ភ្នាក់ងារដឹកជញ្ជូន សេវាកម្មក្លោដ និង AI ជាដើម។

វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣
វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣
ទាញយក PDF (1.08 MB) ចុះឈ្មោះចូលរួមពិព័រណ៍

ព័ត៌មានថ្មីៗ


ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៩ ពីថ្ងៃទី១៧-២០ ខែធ្នូ ឆ្នាំ២០២៦
ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៩ ពីថ្ងៃទី១៧-២០ ខែធ្នូ ឆ្នាំ២០២៦ ១៣ មិថុនា ២០២៦
សួនមុនីហទ័យ និងពិព័រណ៍នគរសង្ក្រាន្ដ
សួនមុនីហទ័យ និងពិព័រណ៍នគរសង្ក្រាន្ដ ១៣ មិថុនា ២០២៦
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញទស្សនា សួនមុនីហទ័យ និងពិព័រណ៍នគរសង្ក្រាន្ត អមព្រឹត្តិការណ៍នគរសង្រា្កន្ត
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញទស្សនា សួនមុនីហទ័យ និងពិព័រណ៍នគរសង្ក្រាន្ត អមព្រឹត្តិការណ៍នគរសង្រា្កន្ត ១៣ មិថុនា ២០២៦
សេចក្ដីជូនដំណឹងស្ដីពី៖ ការរៀបចំព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ដើម្បីអបអរសាទរពិធី បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៩ ខែមេសា ឆ្នាំ២០២៦ រាជធានីភ្នំពេញ
សេចក្ដីជូនដំណឹងស្ដីពី៖ ការរៀបចំព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ដើម្បីអបអរសាទរពិធី បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៩ ខែមេសា ឆ្នាំ២០២៦ រាជធានីភ្នំពេញ ១៣ មិថុនា ២០២៦
ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមជាគណៈធិបតីក្នុងពិធីបើកព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ នៅខេត្តក្រចេះ
ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមជាគណៈធិបតីក្នុងពិធីបើកព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ នៅខេត្តក្រចេះ ១៣ មិថុនា ២០២៦

ប្រភេទព័ត៌មាន