បណ្ដាញសង្គម

សកម្មភាពរៀបចំស្តង់ក្នុង «ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៨» នៅក្រុងសៀមរាប ក្រោមមូលបទបង្កើនតម្លៃបន្ថែមនៃអាជីវកម្ម
២៧ មករា ២០២៥

សកម្មភាពរៀបចំស្តង់ក្នុង «ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៨» នៅក្រុងសៀមរាប ក្រោមមូលបទបង្កើនតម្លៃបន្ថែមនៃអាជីវកម្ម

(សៀមរាប)៖ រូបភាពខ្លះៗស្ដីពីសកម្មភាពរបស់បងប្អូនអាជីវករ ពាណិជ្ជករ រៀបចំស្តង់ «ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៨» ក្រោមមូលបទ «បង្កើនតម្លៃបន្ថែមនៃអាជីវកម្មបន្លែផ្លែឈើ» នៅបរិវេណសួនហាត់ប្រាណមាត់ស្ទឹងសៀមរាប ខេត្តសៀមរាប នាព្រឹកថ្ងៃព្រហស្បត្តិ៍ ទី២៧​ ខែកុម្ភៈ ឆ្នាំ២០២៥។

ព្រឹត្តិការណ៍ពិព័រណ៍នេះ រៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម និងទទួលបានការគាំទ្រសំណាក់រដ្ឋបាលខេត្តសៀមរាប និងស្ថាប័នពាក់ព័​ន្ធជុំវិញខេត្ត ព្រមទាំងមានមន្ទីរ ស្ថាប័ន អង្គការ សមាគម សហគមន៍ កសិដ្ឋាន ក្រុមហ៊ុន សហគ្រាស ផលិតករ អាជីវករ និង​​​«ផ្សារចុងសប្តាហ៍»នៃគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS)​ សរុបចំនួន​ជាង១០០ស្តង់ពិព័រណ៍ នឹងដាក់តាំងលក់បង្ហាញផលិតផលកសិកម្ម បន្លែផ្លែឈើស្រស់ ដំណាប់ផ្លែឈើ​ ចម្លាក់ប្រាក់ស្ពាន់ ផលិតផលសិប្បកម្ម ត្បូងមានតម្លៃ និងវត្ថុអនុស្សាវរីយ៍។

ព័ត៌មានថ្មីៗ


វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣
វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ ២៧ មករា ២០២៥
ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៩ ពីថ្ងៃទី១៧-២០ ខែធ្នូ ឆ្នាំ២០២៦
ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៩ ពីថ្ងៃទី១៧-២០ ខែធ្នូ ឆ្នាំ២០២៦ ២៧ មករា ២០២៥
សួនមុនីហទ័យ និងពិព័រណ៍នគរសង្ក្រាន្ដ
សួនមុនីហទ័យ និងពិព័រណ៍នគរសង្ក្រាន្ដ ២៧ មករា ២០២៥
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញទស្សនា សួនមុនីហទ័យ និងពិព័រណ៍នគរសង្ក្រាន្ត អមព្រឹត្តិការណ៍នគរសង្រា្កន្ត
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញទស្សនា សួនមុនីហទ័យ និងពិព័រណ៍នគរសង្ក្រាន្ត អមព្រឹត្តិការណ៍នគរសង្រា្កន្ត ២៧ មករា ២០២៥
សេចក្ដីជូនដំណឹងស្ដីពី៖ ការរៀបចំព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ដើម្បីអបអរសាទរពិធី បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៩ ខែមេសា ឆ្នាំ២០២៦ រាជធានីភ្នំពេញ
សេចក្ដីជូនដំណឹងស្ដីពី៖ ការរៀបចំព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ដើម្បីអបអរសាទរពិធី បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៩ ខែមេសា ឆ្នាំ២០២៦ រាជធានីភ្នំពេញ ២៧ មករា ២០២៥

ប្រភេទព័ត៌មាន