បណ្ដាញសង្គម

ប្រធាននាយកដ្ឋាននៃនាយកដ្ឋានជំរុញពាណិជ្ជកម្ម និងកិច្ចការពិព័រណ៍ បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំបច្ចេកទេសជាន់ខ្ពស់ ដើម្បីត្រៀមលក្ខណៈរៀបចំនិងចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២៣
២៩ មេសា ២០២៦

ប្រធាននាយកដ្ឋាននៃនាយកដ្ឋានជំរុញពាណិជ្ជកម្ម និងកិច្ចការពិព័រណ៍ បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំបច្ចេកទេសជាន់ខ្ពស់ ដើម្បីត្រៀមលក្ខណៈរៀបចំនិងចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២៣

(ណាននីង, ចិន)៖ នាព្រឹកថ្ងៃពុធ ទី២៧ ខែមេសា ឆ្នាំ២០២៦ នៅទីក្រុងណាននីង សាធារណរដ្ឋប្រជាមានិតចិន លោក ជី សុថារិទ្ធ ប្រធាននាយកដ្ឋាននៃនាយកដ្ឋានជំរុញពាណិជ្ជកម្ម និងកិច្ចការពិព័រណ៍ បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំបច្ចេកទេសជាន់ខ្ពស់ ដើម្បីត្រៀមលក្ខណៈរៀបចំនិងចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២៣ ឆ្នាំ២០២៦ នាពេលខាងមុខនេះ។ 
 
កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក LI An អគ្គនាយករង នៃអគ្គនាយកដ្ឋានកិច្ចការអាស៊ីនៃក្រសួងពាណិជ្ជកម្មចិន, លោក Wang Jicai អគ្គលេខាធិការនៃលេខាធិការដ្ឋានពិព័រណ៍ចិន-អាស៊ាន, និងមានការចូលរួមពី សហអគ្គលេខាធិការរងនិងមន្ត្រីសម្របសម្រួលនៃបណ្តាប្រទេសជាសមាជិកអាស៊ាន, អគ្គកុងស៊ុល និងអនុព័ន្ធពាណិជ្ជកម្មនៃបណ្តាប្រទេសជាសមាជិកអាស៊ានប្រចាំប្រទេសចិន, តំណាងមកពីលេខាធិការដ្ឋានអាស៊ាន និងមន្ត្រីនៃលេខាធិការដ្ឋានពិព័រណ៍ចិន-អាស៊ានសរុបប្រមាណ ១០០នាក់។
 
កិច្ចប្រជុំរៀបចំឡើងក្នុងគោលបំណង ដើម្បីធ្វើបច្ចុប្បន្នអំពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មវិនិយោគនិងសេដ្ឋកិច្ចទ្វេភាគីរវាងចិននិងអាស៊ាន, ពិភាក្សាឱ្យកាន់តែស៊ីជម្រៅលើផែនការការរៀបចំពិព័រណ៍ចិន-អាស៊ាន លើកទី២៣ និងការងារទាក់ទងនឹងអ្នកតាំងពិព័រណ៍ និងអ្នកទស្សនាពាណិជ្ជកម្ម សកម្មភាពផ្សព្វផ្សាយពាណិជ្ជកម្ម និងការវិនិយោគ និងការចាប់ឆ្នោតទីតាំងសម្រាប់សាងសង់ពន្លាជាតិទីក្រុងស្រស់ប្រិមប្រិយរបស់ប្រទេសចិននិងអាស៊ាន។ ជាលទ្ធផលកម្ពុជា ចាប់ឆ្នោតបានឡូតិ៍លេខ៩ សម្រាប់រៀបចំពន្លាជាតិកម្ពុជា ដែលមានទំហំ  ១៦០ម២ នៅតំបន់ Zone-B នៃមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតអន្តរជាតិទីក្រុងណាននីង។

 

សូមជម្រាបជូនផងដែរថា  ពិព័រណ៍ចិន-អាស៊ាន លើកទី២៣ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧-២១ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតអន្តរជាតិទីក្រុងណាននីង  ដោយក្នុងនោះកម្ពុជាបានជ្រើសរើសខេត្តកំពង់ស្ពឺ ជាប្រធានបទសម្រាប់រៀបចំទីក្រុងស្រស់ប្រិមប្រិយឆ្នាំ ២០២៦នេះ៕

---

(Nanning, China): On the morning of Monday, 27 April 2026, in Nanning, People's Republic of China, Mr. Chy Sotharith, Director of the Trade Promotion and Exhibition Affairs Department, led a Cambodian Delegation to attend the Senior Officials' Meeting (SOM) for the preparation of the overall work plan for the upcoming "23rd China-ASEAN Expo 2026."

 

The meeting was presided over by Mr. LI An, Deputy Director-General of the Department of Asian Affairs of MOFCOM, and was also participated in by Mr. Wang Jicai, Secretary-General of the CAEXPO Secretariat, Co-Vice Secretary-Generals and Liaison Officers for ASEAN member states, Consulate-Generals and Commercial Attachés from ASEAN missions in China, the ASEAN Secretariat, and the CAEXPO Secretariat, gathering many Chinese and ASEAN delegates.

 

The objectives of the meeting are to brief on the bilateral trade, economic and investment cooperation between China and ASEAN, to have a deeper discussion on the overall work plan for the 23rd CAEXPO, and to decide by lot drawing the work related to exhibitors and trade visitors, business and investment promotional activities, and allocation for Cities of Charm Pavilions. As a result, Cambodia has been allocated Lot number 9, encompassing an area of 160 m² in Zone B at the Nanning Convention and Exhibition Center for the construction of the Cambodia National Pavilion.

 

The 23rd China-ASEAN Expo will take place from 17-21 September 2026 at the Nanning Convention and Exhibition Center. In conjunction, Cambodia has selected Kampong Speu Province as the Charming City for 2026.

ប្រធាននាយកដ្ឋាននៃនាយកដ្ឋានជំរុញពាណិជ្ជកម្ម និងកិច្ចការពិព័រណ៍ បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំបច្ចេកទេសជាន់ខ្ពស់ ដើម្បីត្រៀមលក្ខណៈរៀបចំនិងចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២៣
ប្រធាននាយកដ្ឋាននៃនាយកដ្ឋានជំរុញពាណិជ្ជកម្ម និងកិច្ចការពិព័រណ៍ បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំបច្ចេកទេសជាន់ខ្ពស់ ដើម្បីត្រៀមលក្ខណៈរៀបចំនិងចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២៣
ប្រធាននាយកដ្ឋាននៃនាយកដ្ឋានជំរុញពាណិជ្ជកម្ម និងកិច្ចការពិព័រណ៍ បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំបច្ចេកទេសជាន់ខ្ពស់ ដើម្បីត្រៀមលក្ខណៈរៀបចំនិងចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២៣
ប្រធាននាយកដ្ឋាននៃនាយកដ្ឋានជំរុញពាណិជ្ជកម្ម និងកិច្ចការពិព័រណ៍ បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំបច្ចេកទេសជាន់ខ្ពស់ ដើម្បីត្រៀមលក្ខណៈរៀបចំនិងចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២៣
ប្រធាននាយកដ្ឋាននៃនាយកដ្ឋានជំរុញពាណិជ្ជកម្ម និងកិច្ចការពិព័រណ៍ បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំបច្ចេកទេសជាន់ខ្ពស់ ដើម្បីត្រៀមលក្ខណៈរៀបចំនិងចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២៣

ព័ត៌មានថ្មីៗ


សកម្មភាពរៀបចំស្តង់ក្នុង «ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៨» នៅក្រុងសៀមរាប ក្រោមមូលបទបង្កើនតម្លៃបន្ថែមនៃអាជីវកម្ម
សកម្មភាពរៀបចំស្តង់ក្នុង «ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៨» នៅក្រុងសៀមរាប ក្រោមមូលបទបង្កើនតម្លៃបន្ថែមនៃអាជីវកម្ម ២៩ មេសា ២០២៦
ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ​អញ្ជើញ​ជាអធិបតី​ក្នុងពិធីសម្ពោធ «ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៨» ឆ្នាំ២០២៥ ក្រោមមូលបទ «បង្កើនតម្លៃបន្ថែមនៃអាជីវកម្មបន្លែផ្លែឈើ» នៅខេត្តសៀមរាប
ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ​អញ្ជើញ​ជាអធិបតី​ក្នុងពិធីសម្ពោធ «ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៨» ឆ្នាំ២០២៥ ក្រោមមូលបទ «បង្កើនតម្លៃបន្ថែមនៃអាជីវកម្មបន្លែផ្លែឈើ» នៅខេត្តសៀមរាប ២៩ មេសា ២០២៦
កម្រងរូបភាព ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៨
កម្រងរូបភាព ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៨ ២៩ មេសា ២០២៦
ឯកឧត្តម សំហេង បូរ៉ា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី «កាលានុវត្តភាពថ្មីនៃអាជីវកម្មបន្លែផ្លែឈើ» ក្នុងព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរ លើកទី១៨
ឯកឧត្តម សំហេង បូរ៉ា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី «កាលានុវត្តភាពថ្មីនៃអាជីវកម្មបន្លែផ្លែឈើ» ក្នុងព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរ លើកទី១៨ ២៩ មេសា ២០២៦
រូបភាពខ្លះៗស្ដីពីសកម្មភាពរបស់បងប្អូនអាជីវករ ពាណិជ្ជករ រៀបបចំស្តង់ «ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៨» ក្រោមមូលបទ «បង្កើនតម្លៃបន្ថែមនៃអាជីវកម្មបន្លែផ្លែឈើ» នៅបរិវេណសួនហាត់ប្រាណមាត់ស្ទឹងសៀមរាប ខេត្តសៀមរាប នាព្រឹកថ្ងៃព្រហស្បត្តិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥។
រូបភាពខ្លះៗស្ដីពីសកម្មភាពរបស់បងប្អូនអាជីវករ ពាណិជ្ជករ រៀបបចំស្តង់ «ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៨» ក្រោមមូលបទ «បង្កើនតម្លៃបន្ថែមនៃអាជីវកម្មបន្លែផ្លែឈើ» នៅបរិវេណសួនហាត់ប្រាណមាត់ស្ទឹងសៀមរាប ខេត្តសៀមរាប នាព្រឹកថ្ងៃព្រហស្បត្តិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥។ ២៩ មេសា ២០២៦

ប្រភេទព័ត៌មាន